ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

​ព្រះមហាក្សត្រ​៖ ក្រោម​ការដឹកនាំ​ដ៏​ឆ្នើម ប៉ិនប្រសប់ និង​ឈ្លាសវៃ ដោយ​មិន​គិត​ការនឿយហត់​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​តេជោ​, សម្តេច​រដ្ឋសភាធិបតី និង​សម្តេច​បវរ​ធិបតី កម្ពុជា​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ និង​គ្រប់ទិសទី

​ព្រះមហាក្សត្រ​៖ ក្រោម​ការដឹកនាំ​ដ៏​ឆ្នើម ប៉ិនប្រសប់ និង​ឈ្លាសវៃ ដោយ​មិន​គិត​ការនឿយហត់​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​តេជោ​, សម្តេច​រដ្ឋសភាធិបតី និង​សម្តេច​បវរ​ធិបតី កម្ពុជា​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ និង​គ្រប់ទិសទី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ទ្រង់​បាន​មាន​ព្រះបន្ទូល​កោតសរសើរ​ចំពោះ​ការដឹកនាំ​របស់ ថ្នាក់ដឹកនាំ​កំពូល នៃ​ព្រឹទ្ធសភា​, រដ្ឋសភា និង​រាជរដ្ឋាភិបាល ដែល​ធ្វើឱ្យ​ប្រទេស​កម្ពុជា មាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស លើ​គ្រប់​វិស័យ និង​គ្រប់ទិសទី​។​

​ព្រះអង្គ​បាន​មាន​ព្រះបន្ទូល​ដូច្នេះ​ថា​៖ «​ក្រោម​ការដឹកនាំ​ដ៏​ឆ្នើម ប៉ិនប្រសប់ និង​ឈ្លាសវៃ ដោយ​មិន​គិត​ការនឿយហត់ ប្រកបដោយ គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច​មហា​រដ្ឋសភាធិកា​រ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះរាជាណាចក្រ​កម្ពុជា​យើង​នាបច្ចុប្បន្ន មាន​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង ឆាប់រហ័ស​លើ​គ្រប់​វិស័យ និង​គ្រប់ទិសទី ទាំង​រាជធានី ខេត្ត ក្រុង ស្រុក ទាំង​នៅ​តាម​ភូមិ ឃុំ និគម ជនបទ​ដាច់ស្រយាល​»​។​

​ព្រះមហាក្សត្រ ទ្រង់​មាន​ព្រះបន្ទូល​បែបនេះ តាមរយៈ​ព្រះរាជ​សុន្ទរកថា​មួយ ក្នុង​ពិធី​បើក​ព្រះរាជ​ពិធី​សម្ពោធ​ប៉ុស្តិ៍​សុខភាព​សម្តេចព្រះ​រាជគ្រូ បួ​រ គ្រី ព្រះករុណា ព្រះមហាក្សត្រ សីហ​មុនី នៅក្នុង​វត្ត​ស្វាយ​ពពែ ភូមិ​ទី​៧ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ​។​

​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ទ្រង់​មាន​ព្រះបន្ទូល​ថា ប៉ុស្តិ៍​សុខភាព​នេះ​ពិតមែនតែ​មាន​ទំហំ​តូច ប៉ុន្តែ​ជា​ទីកន្លែង​សម្រាប់​ជួយ​សម្រាល​បន្ទុក​ការងារ វិស័យ​សុខាភិបាល​បាន​មួយកម្រិត ដែល​ប្រជារាស្ត្រ​យើង​អាច​មក​ព្យាបាល និង​ពិគ្រោះ​ជំងឺ​បាន​ជា រៀងរាល់ថ្ងៃ​។ បើ​មាន​ជំងឺ​ធ្ងន់ធ្ងរ លោកគ្រូ​ពេទ្យ​អាច​បញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​រាជធានី ឬ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ឬ​មន្ទីរពេទ្យ​ធំៗ​ដទៃទៀត ដែល​អាច​ធ្វើឱ្យ​សុខុមាលភាព និង​ជីវភាព​ប្រជារាស្ត្រ យើង បាន​ធូរស្រាល​ថែម​មួយ​កម្រិត​ទៀត និង​ជួយ​សម្រាល​បន្ទុក​របស់​រដ្ឋ​ផង​។​

​ព្រះអង្គ​សូម​អបអរសាទរ​ព្រះរាជ​ពិធី​សម្ពោធ ប៉ុស្តិ៍​សុខភាព​នេះ ស្ថិត​ក្នុង​បរិវេណ​វត្ត​ស្វាយ​ពពែ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ និង​សូម​ប្រសិទ្ធពរ​ឱ្យមាន​ដំណើរការ​ក្នុង​ការបំពេញ​ព្រះ​សេវា​-​សេវា ប្រកបដោយ​ជោគជ័យ និង ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​បន្ថែមទៀត ពី​គ្រប់​មជ្ឈដ្ឋាន​ជាតិ​-​អន្តរជាតិ និង​សប្បុរសជន​នានា ដើម្បី​រួម ចំណែក​ថែរក្សា ព្យាបាល​សុខភាព​ប្រគេន​ព្រះសង្ឃ ជូន​និស្សិត និង​បងប្អូន​ប្រជាពលរដ្ឋ​យើង​។​

​ព្រះអង្គ សូម​ថ្វាយព្រះពរ សម្តេចព្រះ​មហាសង្ឃរាជ សម្តេច ព្រះសង្ឃ​គ្រប់​ព្រះអង្គ ព្រមទាំង​សូម​ជូនពរ សម្តេច​អគ្គមហាសេនាបតី​តេជោ សម្តេច​មហា​រដ្ឋសភា ធិ​ការ​ធិបតី សម្តេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រិយ៍ អ្នក​ម្នាង ព្រះរាជវង្សានុវង្ស ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក​អ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ប្រិយមិត្ត​បរទេស និង​ជនរួមជាតិ​ទាំងអស់ សូម​បាន​ប្រកប​តែ​នឹង​ព្រះ​ពរ​គ្រប់ប្រការ កុំបី​ឃ្លៀងឃ្លាត​ឡើយ និង​សូម​បាន​ប្រកប​តែ​នឹង​សុភមង្គល សុខភាព​ល្អ​បរិបូរណ៍ អាយុ​យឺនយូរ​ជា​ដរាប​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.