ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង

​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង អំពាវនាវ​ប្រជាពលរដ្ឋ ដែល​មក​ទិញ​ត្រី​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ និង​ទឹកត្រី សម្រាប់​យក​ទៅ​ទុក​ផ្គត់ផ្គង់​គ្រួសារ​ក្នុង​រដូវ​ត្រី​ចុះ

​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង អំពាវនាវ​ប្រជាពលរដ្ឋ ដែល​មក​ទិញ​ត្រី​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ និង​ទឹកត្រី សម្រាប់​យក​ទៅ​ទុក​ផ្គត់ផ្គង់​គ្រួសារ​ក្នុង​រដូវ​ត្រី​ចុះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ឆ្នាំង​)៖ ក្នុង​រដូវ​នេសាទ​ឆ្នាំ​២០២៤-២០២៥ ត្រី​ចាប់ផ្ដើម​បម្លាស់​ទី​ចេញពី​បឹង​ទន្លេសាប បឹង បួ​រ ស្ទឹង និង​ព្រែក​នានា ចូល​ទន្លេសាប​ទន្លេមេគង្គ ទន្លេបាសាក់ ដែល​ជា​ការ​អំណោយផល​ដល់​ការធ្វើ​នេសាទ បាន​ត្រី​ច្រើន​។ ហេតុនេះ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ដែល​មាន​បំណង​ចង់​មក​ទិញ​ត្រី​យក​ទៅ​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ ទឹកត្រី ដើម្បី​ទុក​ផ្គត់ផ្គង់​ក្នុង​គ្រួសារ និង​តុ​សម្រាប់​ការ ទទួលទាន​មាន​រយៈពេល​យូរ សូម​អញ្ជើញ​រួសរាន់​មក​ទិញ​ត្រី​នៅ​ជួរ​មាត់ទន្លេ និង​នៅតាម​បណ្ដា​ភូមិសាស្ត្រ​ផ្សេងៗ​ក្នុង​ខេត្ត ឬ​ក៏​នៅ​ជើង​កំពង់​ឆ្នុក​ទ្រូ ក្នុង​ស្រុក​បរិបូរណ៍​ជាដើម​។​

​ខណ្ឌ​រដ្ឋបាល​ជលផល​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ មេត្តា​ជួយ​សម្រួល​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ធ្វើដំណើរ​ស្នាក់នៅ និង​ដឹកជញ្ជូន​ផលិតផល​ត្រី​ឱ្យបាន​សមស្រប​ទៅតាម​ជាក់ស្ដែង​។​

​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ឆ្នុក​ទ្រូ ដែល​មាន​មុខរបរ​នេសាទ​ត្រី និង​ជា​អ្នកទិញ​ត្រី​លក់ បាន​ប្រាប់ឲ្យដឹង​ថា ត្រី​ឆ្នាំនេះ​ចាប់ផ្ដើម​ចុះ​យ៉ាងគំហុក​ចាប់ពី​ខ្នើត​ទី​១ ដែល​ខុស​ពី​ឆ្នាំមុនៗ​។ កាលពី​ឆ្នាំមុនៗ​ក្នុង​ខ្នើត​ទី​១ ត្រី​មិនសូវ​ចុះ​ច្រើន​នោះទេ រហូត​ដល់​ខ្នើត​ទី​២ និង​ខ្នើត​ទី​៣ ទើប​ត្រី​សម្រុក​ចុះ​ខ្លាំង​។​

​ដោយឡែក​ក្នុង​ឆ្នាំនេះ​ត្រី​គ្រប់​ប្រភេទ​ចាប់ផ្ដើម​ត្រូវ​តាំងពី​ថ្ងៃ​៦ កើត នៃ​ខ្នើត​ទី​១ ទៅហើយ​។ រីឯ​តម្លៃ​ត្រី​ដែល​ត្រូវ​ខ្លាំង​ក្នុង​ថ្ងៃ​ទី​១ និង​ទី​២ ក្នុង​ខ្នើត​ទី​១ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៤ ត្រី​គ្រប់​ប្រភេទ​មាន​តម្លៃ​ដូចខាងក្រោម​។​

​ប្រភេទ​ត្រី​ឆ្កោក ត្រី​មួយ​ក្បាល​មាន​ទម្ងន់​ចាប់ពី​១​គីឡូ​កន្លះ​ឡើងទៅ ក្នុង​មួយ​គីឡូ​តម្លៃ ១៥,០០០​រៀល (​មុន​ត្រី​ត្រូវ​តម្លៃ ២៥,០០០​រៀល ក្នុង​មួយ​គី​ឡូ​), ត្រី​ឆ្កោក​មួយ​ក្បាល​ទម្ងន់​១​គី​ឡូ តម្លៃ ១០,០០០​រៀល​, ត្រី​ឆ្កោក​ទម្ងន់​០.៨​គី​ឡូ មួយ​ក្បាល​តម្លៃ ៨,០០០​រៀល ត្រី​ឆ្កោក​ទម្ងន់​០.៥​គី​ឡូ តម្លៃ​៦,០០០​រៀល​។​

​ត្រី​ច្រកែង​ទំហំ​៣​ក្បាល​១​គី​ឡូ តម្លៃ​ក្នុង​១​គី​ឡូ ៥,០០០​រៀល​, ត្រី​រៀល​ប្រភេទ​ត្រីឆ្អើរ តម្លៃ​មួយ​គី​ឡូ ២,០០០​រៀល ត្រី​ចម្រុះ​ប្រភេទ (​ឆា​កា​) មួយ​គីឡូ​តម្លៃ ១,០០០​រៀល ប្រភេទ​ត្រី​ប្រហុក​ត្រី​រៀល តម្លៃ​ក្នុង​មួយ​គីឡូ ១,២០ ០​រៀល ប្រភេទ​ត្រី​នុយ​មួយ​គី​ឡូ តម្លៃ​៥០០​រៀល (​ត្រី​ប្រភេទ​នេះ​មុន​ត្រី​ត្រូវ​តម្លៃ​ពី​១,៥០០ ទៅ ២,០០០​រៀល​ក្នុង​មួយ​គីឡូ​)​។ បើ​តាម​ការបញ្ជាក់​របស់​ប្រជា​នេសាទ និង​ពលរដ្ឋ​អ្នកទិញ​ត្រី​បានបញ្ជាក់​ថា តម្លៃ​នេះ​នឹង​នៅ​មាន​ចុះ​ជា​បន្តបន្ទាប់ នៅក្នុង​រដូវ​ត្រី​ចុះ​ទាំង​៣​ខ្នើត​នេះ​ផងដែរ​។​

​ដោយឡែក​នៅក្នុង​រដូវ​ត្រី​ចុះ​ឆ្នាំនេះ បើ​តាម​ការបញ្ជាក់​ពី​ប្រជា​នេសាទ​នៅ​ស្រុក​ជល​គី​រី ដែល​ជា​ផ្នែក​ខាងក្រោម នៃ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប បានឲ្យ​ដឹង​ដែរថា ពួកគាត់​បាន​ដាក់​មង​ក្រឡា​ពី​២​ហ៊ុន ទៅ ២​ហ៊ុន​កន្លះ គឺ​ដាក់​យក​ត្រី​ប្រភេទ​ត្រី (​ក​ន្ត​ប្លុក​) ឬ​ត្រី (​បន្ទោះ​ភ្លុក​) រីឯ​តម្លៃ​ត្រី​ប្រភេទ​នេះ​នៅ​ថ្ងៃទី​៧ ខែ​ធ្នូ​នេះ តម្លៃ​ក្នុង​មួយ​គីឡូ​៤,០០០​រៀល​។​

​ពួកគាត់​បាន​បញ្ជាក់ថា នៅ​តំបន់​គាត់​ក្នុង​ស្រុក​ជល​គី​រី​នេះ ត្រី​ប្រភេទ​នេះ​ត្រូវ​តែ​មួយ​ខ្នើត​ក្រោយនេះ​ទៀត​ទេ ចប់​ខ្នើត​នេះ​គាត់​នឹង​នាំ​គ្នា​ទៅ​រាយ​មង​នៅឯ​តំប ន់​ឆ្នុកទ្រូ​នោះ​វិញ​ដែរ ព្រោះ​នៅ​ខាង​ឆ្នុកទ្រូ​ត្រី និងត្រូ វ​២​ខ្នើត​ទៀត​ទើប​ផុត​រដូវ​ត្រី​ចុះ​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.