ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការយល់ដឹងច្បាស់ពីសិទ្ធិ និងទំនួលខុសត្រូវមានសារៈសំខាន់ណាស់ក្នុងវិជ្ជាជីវៈសារព័ត៌មាន ដែលចាំបាច់ត្រូវមានលិខិតបទដ្ឋាន និងវិធានជាគ្រឹះនៃសេរីភាពពិតប្រាកដ វាមិនមែនជាការដាក់សំពាធឡើយ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់ ==> អនុមោទនា ថ្ងៃបុណ្យវិសាខបូជា ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា

ប្រកាស​ចូល​កាន់​មុខតំណែង ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ពោធិ៍សាត់​, លោក លឹម វុទ្ធី ជំនួស​លោក លី សុគន្ធី ដែល​ត្រូវ​ចូលនិវត្តន៍

ប្រកាស​ចូល​កាន់​មុខតំណែង ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ពោធិ៍សាត់​, លោក លឹម វុទ្ធី ជំនួស​លោក លី សុគន្ធី ដែល​ត្រូវ​ចូលនិវត្តន៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​រសៀល​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ឆ្នាំ​២០២៤ លោក​បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំ​យុវជន និង​កីឡា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ពោធិ៍សាត់ លោក លឹម វុទ្ធី ជំនួស​លោក លី សុគន្ធី ដែល​ចូល​និវត្តន៍ ដោយ​មាន​ការចូលរួម​ពី លោក ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត ក្នុងនោះ​ក៏​មាន​ការចូលរួម​ពី​ប្រតិភូ​ក្រសួង ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត គណៈ​អភិបាលស្រុក ក្រុង ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​រាជធានី​ខេត្ត​ចំនួន​២១ ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ មន្ត្រីរាជការ​ក្រោម​ឱវាទ នៃ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត នៅ​សាលប្រជុំ​សាលាខេត្ត​។​

​យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា លេខ​៩២២ អនក្រ​.​ត​ត ចុះ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២៤ ស្តីពី​ការតែងតាំង​មន្ត្រីរាជការ ចំនួន​២២​រូប ក្នុងនោះ​លោក លឹម វុទ្ធី ជា​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​ពោធិ៍សាត់ ជំនួស​លោក លី សុគន្ធី ត្រូវ​បាន​ចូលនិវត្តន៍ និង​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ខេត្ត ចំនួន​២១​រូប​ថែមទៀត បាន​ទទួល​អនុក្រឹត្យ រួម​មាន​រាជធានី​ភ្នំពេញ ខេត្ត​ព្រៃវែង ខេត្តសៀមរាប ខេត្ត​កំពង់ចាម ខេត្ត​បាត់ដំបង ខេត្តតាកែវ ខេត្ត​កំពង់ធំ ខេត្ត​ព្រះសីហនុ ខេត្ត​កណ្តាល ខេត្ត​ស្វាយរៀង ខេត្ត​កំពង់ឆ្នាំង ខេត្ត​កំពង់ស្ពឺ ខេត្ត​បន្ទាយមានជ័យ ខេត្ត​ប៉ៃលិន ខេត្ត​កែប ខេត្ត​កោះកុង ខេត្ត​ព្រះវិហារ ខេត្ត​ឧត្តរមានជ័យ ខេត្ត​រតនគីរី ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ។​

​លោក លឹម វុទ្ធី ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​ពោធិ៍សាត់ បាន​ប្តេជ្ញា​គោរព​ប្រតិបត្តិ រដ្ឋធម្មនុញ្ញ ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តិ អភិវឌ្ឍន៍​មូលធន​មនុស្ស ក្នុង​យុគសម័យ​បរិវត្ត​កម្ម​ឌី​ជូថ​ល​។ ខិតខំ​បំពេញ​ភារកិច្ច​ធ្វើ​ជា​សេនាធិការ របស់​ក្រសួង រដ្ឋបាលខេត្ត ដែល​ក្រសួង និង​រាជរដ្ឋាភិបាល​ប្រគល់ជូន​ក្នុង​ការគ្រប់គ្រង​ដឹកនាំ​អង្គភាព និង​មាន​កិច្ចសហការ​ជាមួយ​បណ្តា​មន្ទីរ​អង្គភាព អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​ដៃគូ​។ បន្ត​ពង្រឹង​សមត្ថភាព ផ្សារ​ភ្ជាប់​នូវ​គោលការណ៍​សមធម៌ យុត្តិធម៌​សច្ចភាព បែង​ចែ​តួនាទី ភារកិច្ច​ដល់​មន្ត្រី​ក្រោម​ឱវាទ ទៅ​តាម​ជំនាញ​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង និង​ចូលរួម​ថែរក្សា​ខឿនវប្បធម៌​ជាតិ និង​សន្តិភាព​ជា​និរន្តរ៍​។​
​លោក ខូ​យ រី​ដា អភិបាលខេត្ត បាន​ក្រើនរំលឹក និង​ដាស់តឿន​លោក លឹម វុទ្ធី ប្រធាន​មន្ទីរ អប់រំ​យុវជន និង​កីឡា​ខេត្ត ដែល​ទទួល​ភារកិច្ច​ថ្មី ត្រូវ​ចេះ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អ សំដៅ​បង្កើន​ប្រសិទ្ធភាព​ការងារ​ឱ្យបាន​ទាន់​ពេលវេលា​។​

​ជាមួយគ្នា​នោះ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការងារ​ផ្តល់​សេវា​ឱ្យ​បានល្អ ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់ និង​ទាន់​ពេលវេលា សាកស​ម​ជា​មន្ត្រី​ផ្តល់​សេវា​ល្អ បម្រើ​ប្រជាពលរដ្ឋ​។ ត្រូវ​បន្ត​ការខិតខំ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ រាល់​បទបញ្ជា និង​គោលការណ៍​ទាំងឡាយ​របស់​រាជរដ្ឋាភិបាល របស់​ក្រសួង និង​រដ្ឋបាល​ខេត្ត គោរព​នូវ​ឋានានុក្រម​ការងារ​ឱ្យបាន​ខ្ជាប់ខ្ជួន សំដៅ​ធានាបាន​នូវ​ប្រសិទ្ធភាព​ការងារ​ខ្ពស់​។ ចំណុច​ចុងក្រោយ​ដែល​ជា​ចំណុច​សំខាន់បំផុត ត្រូវ​គោរព​ឱ្យបាន​នូវ​អភិក្រម​ទាំង​៥ របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា គឺ «​ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់​»​។​

​លោក​ក៏​បាន​ជម្រាបជូន អំពី​វិសាលភាព​របស់​ខេត្ត និង​ស្ថានភាព វិស័យ​អប់រំ ក្នុង​ឆ្នាំ​សិក្សា​២០២៣-២០២៤​ទូទាំង​ខេត្ត​សាលារៀន​គ្រប់​កម្រិត ចំនួន​៥៥៨ និង​សិស្ស​សរុប​ជាង​១១៤​ពាន់​នាក់​។ ចំពោះ​លទ្ធផល​មាន​បេក្ខជន​ប្រឡង​៣៧០៣​នាក់ ក្នុងនោះ​ប្រឡង​ជាប់ ចំនួន​២,៧៥៥​នាក់​ស្មើនឹង​៧៤,៤០% ទទួលបាន​និទ្ទេស​A-២៨​នាក់ និទ្ទេស​B-១៥៧​នាក់ និទ្ទេស​C-៥០៤​នាក់ និទ្ទេស​D-៩៨៥​នាក់​និង និទ្ទេស​E-១០៨១​នាក់​។​

​លោក​បណ្ឌិត​សភា​ចារ្យ ហង់ ជួន​ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្តែង​នូវ​ការអបអរសាទរ ចំពោះ​លោក លឹម វុទ្ធី ដែល​ត្រូវ​ប្រកាស​ចូល​កាន់​មុខតំណែង ជា​ប្រធាន​មន្ទីរ​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​ពោធិ៍សាត់ និង​លោក លោកស្រី ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត ចំនួន​២១​រូប ដែល​បាន​ទទួល​នូវ​អនុក្រឹត្យ​នាពេលនេះ សង្ឃឹមថា ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ គ្រប់​ថ្នាក់​ក្រោម​ឱវាទ មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី ខេត្ត ដែល​បាន​ខិតខំ​បំពេញ​ការងារ សហការ​គ្នា​បាន​ល្អ ដើម្បី​សម្រេចបាន​នូវ​សមិទ្ធផល​ថ្មីៗ ជូន​រាជរដ្ឋាភិបាល ជូន​ក្រសួង​ក៏​ដូច​នៅក្នុង​ខេត្ត របស់ខ្លួន​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។​

​លោក​បណ្ឌិត​សភា​ចារ្យ បាន​ថ្លែងថា ជាង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ក្នុង​កិច្ចការ​កំណែទម្រង់​វិស័យ​អប់រំ​លើ​ការ​ពង្រឹងគុណភាព នៃ​កម្មវិធីសិក្សា ផ្សារភ្ជាប់​ទៅ​នឹង​ការងារ​សហគ្រាស អាជីវកម្ម ឧស្សាហកម្ម ក្រោម​រូបភាព​ជា​ដៃគូ​ជាមួយ​សាកលវិទ្យាល័យ​ជាតិ អន្តរជាតិ និង​លើ​ការបង្កើន​ចំនួន​បណ្ឌិត និង​អ្នកស្រាវជ្រាវ​នៅ​ឧត្តមសិក្សា​។ លើសពីនោះ ក្រសួង​បាន​នឹង​កំពុង​លើកកម្ពស់​ការអប់រំ​ឌីជីថល កាត់បន្ថយ​កម្លា​ត​គុណភាព សិក្សា​រវាង​គ្រឹះស្ថានឧត្តមសិក្សា នៅ​ទីក្រុង និង​តាម​បណ្តា​ខេត្ត​។​

​លោក​បណ្ឌិត​សភា​ចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រ​សូង​អប់រំ​យុវជន និង​កីឡា បាន​ថ្លែង​ដោយ​លើកឡើង​ថា តប​តាម​អនុសាសន៍ របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្រសួង​បាន​បន្ត​អនុវត្ត កំណែទម្រង់​នៅ​ឧត្តមសិក្សា ដោយ​ផ្តោត​សំខាន់ ការបណ្តុះ​ធនធានមនុស្ស សម្រាប់​បម្រើ​ដល់​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច ដូច​ជា​ការពង្រឹង​អភិបាលកិច្ច នៅតាម​គ្រឹះស្ថាន លើកកម្ពស់​គុណវុឌ្ឍិ​សាស្ត្រាចារ្យ ជម្រុញ​សកម្មភាព​ស្រាវជ្រាវ ព្រមទាំង​នវានុវត្តន៍​ផ្នែក​ឌីជីថល កសាង​ភាពជា​ដៃគូ​ជាមួយ វិស័យ​ឯកជន និង​អង្គការក្រៅរដ្ឋាភិបាល​។​

​លោក​បណ្ឌិត​សភា​ចារ្យ បាន​ផ្តល់​នូវ​អនុសាសន៍​មួយ​ចំនួន ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ខេត្ត​ទាំង​២១ ត្រូវ​បង្កើន​ចំណង​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​ល្អ ជាមួយ​អាជ្ញាធរ​ដែនដី មន្ទីរ​អង្គភាព អង្គការ​ដៃគូ សប្បុរសជន ខិតខំ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន​ស្អាត បំពាក់​សម្ភារ បរិក្ខា បច្ចេកវិទ្យា និង​ឯកសារ​សម្រាប់​ការសិក្សា​រៀនសូត្រ ស្រាវជ្រាវ​នៅ​តាម​គ្រឹះស្ថាន​សិក្សា​ចំណេះ​ទូទៅ​លើ​កិច្ច​ការងារ​ស្ទែ​ម និង​ថ្នាល​ទំនាក់ទំនង ដើម្បី​ឱ្យ​សិស្ស​យល់ដឹង​អំពី​សារៈសំខាន់ នៃ​ការសិក្សា ព្រមទាំង​ផ្សារភ្ជាប់​ការបណ្តុះបណ្តាល ទៅនឹង​ការងារ​ធុរកិច្ច​ជំនាន់​ថ្មី​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.