ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​សេចក្តីថ្លែងការណ៍ ស្តី​ពី​ការចុះផ្សាយ​ព័ត៌មាន​គ្មាន​មូលដ្ឋាន របស់​គេហទំព័រ The Cambodia Daily

អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​សេចក្តីថ្លែងការណ៍ ស្តី​ពី​ការចុះផ្សាយ​ព័ត៌មាន​គ្មាន​មូលដ្ឋាន របស់​គេហទំព័រ The Cambodia Daily

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) បាន​សង្កេតឃើញថា មាន​ជនអនាមិក បាន​ប្រើប្រាស់​គណនី​ហ្វេ​សប៊ុក ក្លែងក្លាយ តាំង​នាម​ជា​មន្ត្រីជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​បង្ហោះ​នូវ​សារ​មូល​បង្កាច់​បង្អួច នូវ​កិត្តិយស និង​ស្នាដៃ របស់​ថ្នាក់ដឹកនាំ​ក្រសួង​បរិស្ថាន និង​មន្ត្រី​គ្រប់​ជាន់ថ្នាក់ រួម​ទាំង​មន្ទីរ​បរិស្ថាន មន្ត្រី​ឧទ្យាន​រក្ស ដែល​បាន​ខិតខំ លះបង់​ទាំង​ស្មាតី កម្លាំងកាយ​ចិត្ត ក្នុង​ការអនុវត្តន៍​នូវ​យុទ្ធសាស្ត្រ​ច​ក្រា​បរិស្ថាន ដែល​ដើម្បី​បរិស្ថាន​កម្ពុជា​ទទួល បាន​នូវ​ភាព​ស្អាត ភាព​បៃតង និង​ចីរភាព​បរិស្ថាន​។​

​ក្នុងអំឡុងពេល ១៥ ខែ​មកនេះ ក្រសួង​បរិស្ថាន​បាន​ដាក់ចេញ​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ ជា ច្រើន បាន​នឹង​កំពុង​ទទួល​នូវ​លទ្ធផល​ជាទី​គាប់ប្រសើរ​បំផុត ក្នុងនោះ​រួមមាន យុទ្ធនាការ «​ថ្ងៃនេះ​ខ្ញុំ មិន​ប្រើ​ថង់​ប្លា ស្ទិក​ទេ​» មាន​ប្រជាពលរដ្ឋ​ចូលរួម​ជាង ៩​លាន អង្គ​/​នាក់ ទូទាំង​ប្រទេស យុទ្ធនាការ «​ពន្លក​បៃតង​» បានធ្វើការ បណ្តុះ ចែក និង​បាន​ដាំ​កូន​ឈើ​ជាង ១,៥ លាន​ដើម គ្រប់​រាជធានី​-​ខេត្ត នៅតាម​សហគមន៍ សាលារៀន ទីសាធារណៈ តំបន់សឹក​រិច​រិល និង​នៅ​សងខាង​ផ្លូវ​តាម​ព្រំដែន​ជាដើម និង​យុទ្ធនាការ «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» សំអាតផ្ទះ​យើង ប្រទេស​យើង​ស្អាត មាន​ប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រះសង្ឃ មន្ត្រីរាជការ ចូលរួម​ធ្វើ​សកម្មភាព​សំអាត​ជា​រៀង រាល់ថ្ងៃ​រាប់លាន​អង្គ​នាក់​។​

​ម្យ៉ាងទៀត កិច្ចការ​ទំនាក់ទំនង​លើ​ឆាក​អន្តរជាតិ មន្ត្រីជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​យកចិត្តទុកដាក់​បន្ត និង​បង្កើន​កិច្ចសហប្រតិបត្តិការ ទៅគ្រប់​ដៃគូ​ពាក់ព័ន្ធ អង្គការ ស្ថានទូត ក្រុមហ៊ុន​វិនិយោគ ដើម្បី​ពង្រឹង និង​ពង្រីក សក្តានុពល​វិស័យ​បរិស្ថាន​នៅ​កម្ពុជា​។​

​ជា​ការ​គួរឱ្យ​សោកស្តាយ អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) បានឃើញ​ការចុះផ្សាយ​នូវ​ព័ត៌មាន ដែល​គ្មាន​មូលដ្ឋាន និង​ប្រភព​ច្បាស់លាស់ ដែល​អាច​បង្ក​ឱ្យ​មានកា​រ​យល់ច្រឡំ​ពី​សំណាក់​មហាជន តាមរយៈ​សារ ព័ត៌មាន The Cambodia Daily ក្នុងន័យ​មូល​បង្កាច់​បង្អួច​នូវ​កិត្តិយស និង​លុបបំបាត់​នូវ​ស្នាដៃ របស់​មន្ត្រី​គ្រប់ ជាន់​ថ្នាក់​នៃ​ក្រសួង​បរិស្ថាន បាន​ខិតខំ​ប្រឹង​ប្រែ ទាំង​កម្លាំងកាយ​ចិត្ត ការពារ ថែរក្សា ដាំ​ដុះ សំអាត ដើម្បី​បុព្វហេតុ ជាតិ​មាតុភូមិ​កម្ពុជា​។​

​ការផ្សាយ​ព័ត៌មាន​មិន​ពិត និង​ជា​ព័ត៌មាន​ក្លែង​កាយ របស់​អង្គភាព The Cambodia Daily កាលពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ម្សិលមិញ​នេះ ជា​ចេតនា​មូល​បង្កាច់ បរិហាកេរ្តិ៍ បំបែកបំបាក់​សាមគ្គីភាព​ផ្ទៃក្នុង​របស់​ក្រសួង​បរិស្ថាន និង​មាន ចេតនា​បង្ក​ឱ្យមាន​ភាពចលាចល​ក្នុងសង្គម​។​

​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) សូម​ធ្វើការ​ថ្កោលទោស​ចំពោះ សារព័ត៌មាន The Cambodia Dialy លើ​ការចុះផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត គ្មាន​មូលដ្ឋាន​ជាក់លាក់ និង​សូម​អំពាវនាវ​ដល់​ជនរួមជាតិ និង​ស្ថាប័ន ពាក់ព័ន្ធ​ជាតិ អន្តរជាតិ កុំ​ជឿ​លើ​ការចុះផ្សាយ​ព័ត៌មាន​របស់​សារព័ត៌មាន​ក្រៅ​ស្រុក​ខាងលើ ។​

​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) សូម​កោតសរសើរ និង​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង នូវ​សកម្មភាព យ៉ាង​ផុលផុស របស់​ក្រសួង​បរិស្ថាន និង​មន្ទីរ​បរិស្ថាន​គ្រប់ រាជធានី​-​ខេត្ត ក្នុង​អត្ថន័យ​ដើម្បី​ចីរភាព​បរិស្ថាន​កម្ពុជា​។​

​ថ្ងៃ​សៅរ៍ ៧​កើត ខែ​មិគសិរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ រាជធានី​ភ្នំពេញ ថ្ងៃទី ៧ ខែ​ធ្នូ ឆ្នាំ​២០២៤ ការ​បីរ​ភាព​បរិស្ថាន​កម្ពុជា​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.