ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​សំពៅ​លូន បង្ក្រាប​មុខសញ្ញា​លួច​ផ្លែស្វាយ និង​ត្រយូងចេក​

កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​សំពៅ​លូន បង្ក្រាប​មុខសញ្ញា​លួច​ផ្លែស្វាយ និង​ត្រយូងចេក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បាត់ដំបង​,​ស្រុក​សំពៅ​លូន ៖ ដើម្បី​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ក្នុង​មូលដ្ឋាន​លោក​វរសេនីយ៍ទោ ទឹម វិឆ័យ អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន នៅ​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល ១៦ និង ១០ នាទី នៅ​ចំណុច​ក្រុមទី​០១ ភូមិ​វាលវង់ ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង មាន​ករណី អំពើ​លួច (​ផ្លែស្វាយ និង​ត្រយ៉ូងចេក ) ដោយ​ជនសង្ស័យ​ឈ្មោះ ង៉ោ​ល យ៉ែម ភេទ​ប្រុស អាយុ ២៨ ឆ្នាំ មាន​ទីលំនៅ ភូមិ​ស្រឡៅ​ជ្រុំ ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង បានធ្វើ​សកម្មភាព​លួច​ផ្លែស្វាយ និង​ត្រយ៉ូងចេក របស់​ជនរងគ្រោះ​ឈ្មោះ អាន ចាន់ ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​វាលវង់ ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង មុខរបរ ធ្វើ​ចំការ នៅ​ចំណុច​ចំការ​កន្លែងកើតហេតុ​ខាងលើ ។ ក្នុង​ពេល​ធ្វើ​សកម្មភាព ក៏​ត្រូវ​ជន​រងគ្រោះ​ឃើញ​ទាន់ និង​បាន​ប្តឹង​រាយការណ៍​មក​កម្លាំង​សមត្ថកិច្ច ភ្លាមៗ​កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តា​ស្តា ចុះ​ទៅដល់​ទី​កន្លែង​កើតហេតុ និង​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ង៉ោ​ល យ៉ែម ភេទ​ប្រុស អាយុ ២៨ ឆ្នាំ មាន​ទីលំនៅ ភូមិ​ស្រឡៅ​ជ្រុំ ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ។​

​សមត្ថកិច្ច​បាន ដកហូត​នូវ​វត្ថុតាង​មាន​ដូចជា ៖ ផ្លែស្វាយ​ចំនួន មួយ​កា​រ៉ុង ស្មើនឹង ១៣៥ គីឡូក្រាម , ត្រយ៉ូងចេក​ចំនួន​កន្លះ​កា​រ៉ុង ស្មើនឹង ១៦​ត្រ​យ៉ូង​, កាំបិត​ចំនួន​០១ , ម៉ូតូ​ចំនួន ០១ គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០២០ ផ្លាកលេខ 1AJ-6951 បាត់ដំបង , ដែកកេះ​សម្រាប់​ជក់​គ្រឿងញៀន ចំនួន​០១ , និង​សម្ភារៈ​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន នាំ​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.