ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ អញ្ជើញ​ជា​អធិបតី​ក្នុង​ពី​ធី​ប្រកាស​ទទួលស្គាល់​ខេត្តតាកែវ ទទួលបាន​ជ័យលាភី​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF)

ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ អញ្ជើញ​ជា​អធិបតី​ក្នុង​ពី​ធី​ប្រកាស​ទទួលស្គាល់​ខេត្តតាកែវ ទទួលបាន​ជ័យលាភី​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្តតាកែវ​៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៥​កើត ខែ​មិគសិរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​បរិវេណ​សួនច្បារ​មាត់បឹង​ខេត្តតាកែវ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពី​ធី​ប្រកាស​ទទួលស្គាល់​ខេត្តតាកែវ ទទួលបាន​ជ័យលាភី​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF) ដែល​មាន​សមាសភាព​អញ្ជើញ​ចូលរួម សរុប​ប្រមាណ ១ ៤១៦​នាក់​។

​យោងតាម​របាយការណ៍ ឯកឧត្តម វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​តាកែវ បានបង្ហាញ​ថា ក្នុង​ខេត្ត​តាកែវ​មាន​គ្រួសារ​ទទួលបាន​សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​កម្រិត​មូលដ្ឋាន​មាន​ចំនួន ២១០ ១២១​គ្រួសារ ស្មើនឹង ៩៤,៨៥% និង ខ្នង​ផ្ទះ​ដែល​មាន​បង្គន់​អនាម័យ​ប្រើប្រាស់ ១០០% ក្នុងនោះ​ខ្នង​ផ្ទះ​ប្រើប្រាស់​បង្គន់​ផ្ទាល់​ខ្លួន​ចំនួន ២០៩ ៣០៨​ខ្នង​ផ្ទះ ស្មើនឹង ៩៤,៤៩% និង​ប្រើប្រាស់​បង្គន់​រួម​ចំនួន ១២ ២០០​ខ្នង​ផ្ទះ ស្មើនឹង ៥,៥១% ជាពិសេស​ខ្នង​ផ្ទះ​ដែល​មាន​កន្លែង​លាងដៃ​នឹង​សាប៊ូ​ស្មើនឹង ១០០% និង​ខ្នង​ផ្ទះ​ទុកដាក់​ទឹក​សម្រាប់​ផឹក​មាន​សុវត្ថិភាព​ស្មើនឹង ១០០%​។
​បន្ទាប់ពី​ស្តាប់​នូវ​មតិ​ស្វាគមន៍​និង​របាយការណ៍​សមិទ្ធផល​របស់​ឯកឧត្ដម​អភិបាលខេត្ត​តាកែវ និង​របាយការណ៍​បញ្ជាក់​ពី​ការ​បន្ត​គាំទ្រ​និង​សហ​ការ​ជួយ​ចូលរួម​ជំរុញ​ការងារ​អនាម័យ​ជនបទ​របស់​អង្គការផ្លេន​អន្តរជាតិ ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​នោះ ឯកឧត្តម ឆាយ ឫទ្ធិ​សែន បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន និង​សមិទ្ធផល​នានា ដែល​ខេត្ត​តាកែវ​សម្រេចបាន នា​ពេល​កន្លង​មក​លើ​គ្រប់​វិស័យ ទាំង​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ជាពិសេស​ការកែលម្អ​លក្ខខណ្ឌ​នៃ​ការរស់នៅ តាមរយៈ​ការលើកកម្ពស់​ការផ្តល់​សេវា​ទឹក​ស្អាត និង​អនាម័យ ជាក់ស្ដែង​ការសម្រេច​នូវ​ការបញ្ចប់​បន្ទោបង់​ពាស​វាល​ពាស​កាល​នៅ​ទូទាំង​ខេត្ត នាពេលនេះ​។
​ឯកឧត្ដម​រដ្ឋមន្ដ្រី បាន​គូសបញ្ជាក់ថា អង្គពិធី​ដ៏​អធិកអធម​នេះ អាច​ប្រព្រឹត្តទៅបាន​ដោយសារ​គុណ​នៃ “​សុខសន្តិភាព​” ដែល​កើតចេញ​ពី​ការលះបង់​ដ៏​ធំធេង ដោយ​យក​ជីវិត​ធ្វើ​ជា​ដើមទុន​របស់ សម្តេច​តេជោ ហ៊ុន សែន ស្ថាប​និក​មគ្គុទេសឯក និង​ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​នាំមក​នូវ​សន្តិភាព និង​ឯកភាព​ជាតិ​ពេញលេញ​នៅ​ទូទាំង​ប្រទេស​។ ឯកឧត្ដម​រដ្ឋមន្ដ្រី បាន​បន្ត​លើកឡើង​ថា បច្ចុប្បន្ន​ក្រសួង​បាន​និង​កំពុង​បន្ត​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការផ្គត់ផ្គង់​ទឹក ការសំអាត និង អនាម័យ​ជនបទ ដែល​សម្រេច​បាន​អត្រា​គ្របដណ្តប់​ទឹកស្អាត និង​អនាម័យ​ទូទាំង​ប្រទេស​ប្រមាណ ៨៨,៨០% ក្នុងនោះ​អត្រា​គ្របដណ្តប់​ទឹក ៨៦,០៩% និង​អនាម័យ ៩១,៤៧% ហើយ​នឹង​សម្រេច​ឱ្យបាន ១០០% នៅ​ឆ្នាំ​២០៣០​។

​សូម​ជម្រាប​ជូន​ផងដែរ​ថា នៅត្រឹម​ពេលនេះ មាន​ខេត្ត​ចំនួន ១៣ ហើយ ដែល​សម្រេច​បាន​ការបញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​រួមមាន​៖ ខេត្ត​ស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី ខេត្តសៀមរាប ខេត្ត​ត្បូងឃ្មុំ រា​ធានី​ភ្នំពេញ (ODF Plus) និង​ខេត្ត​តាកែវ ជា​ខេត្ត​ទី​១៣ ដែល​ប្រារព្ធ​ពិធី​នា​ឱកាស​នេះ ហើយ​ក្រសួង​នឹង​ធ្វើ​ពិធី​ប្រកាស​ខេត្ត ODF ចំនួន ១​ខេត្ត​ទៀត គឺ​ខេត្ត​ស្ទឹងត្រែង នៅ​ពាក់កណ្តាល​ខែ​ធ្នូ​នេះ ដែល​នឹង​ធ្វើ​ឱ្យ​ចំនួន​រាជធានី ខេត្ត ODF កើតឡើង​ដល់ ១៤ ក្នុងចំណោម​រាជធានី ខេត្ត ទាំង ២៥ នៅ​កម្ពុជា​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.