ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

អភិបាលខេត្ត​ប៉ៃលិន ជូន​ដំណើរ​យោធិន នៃ​កងរាជអាវុធហត្ថ​ខេត្ត​ទើប​ជ្រើសរើស​ថ្មី «​ជាប់​ជា​ស្ថាពរ​» ចូល​ហ្វឹកហ្វឺន នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ ភ្នំ​ជុំ​សែន​រីករាយ​

អភិបាលខេត្ត​ប៉ៃលិន ជូន​ដំណើរ​យោធិន នៃ​កងរាជអាវុធហត្ថ​ខេត្ត​ទើប​ជ្រើសរើស​ថ្មី «​ជាប់​ជា​ស្ថាពរ​» ចូល​ហ្វឹកហ្វឺន នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ ភ្នំ​ជុំ​សែន​រីករាយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ យោធិន នៃ​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ទើប​ជ្រើសរើស​ថ្មី «​ជាប់​ជា​ស្ថាពរ​» ត្រូវបាន ជូន​ដំណើរ​ចូល​ហ្វឹកហ្វឺន នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ ភ្នំ​ជុំ​សែន​រីករាយ នា​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ឆ្នាំ​២០២៤ ស្ថិតក្រោម​អធិបតីភាព លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត ដោយ​មាន​ការចូលរួម​ពី​លោក​មេបញ្ជាការ មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត ថ្នាក់ដឹកនាំ សាច់ញាតិ​ក្រុមគ្រួសារ និង​បងប្អូន​យោធិន​ជាច្រើនរូប​ទៀត​។​

​បន្ទាប់ពី​លោក​ឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​មានមតិ​ស្វាគមន៍ និង​របាយការណ៍​សង្ខេប ស្តី​ពី​ការជ្រើសរើស យោធិន នៃ​កងរាជអាវុធហត្ថ​ខេត្ត​រួចមក​, លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​មានប្រសាសន៍​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង ដែល​បាន​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល និង​ជូន​ដំណើរ​យោធិន នៃ​កងរាជអាវុធហត្ថ​ខេត្ត ទើប​ជ្រើសរើស​ថ្មី «​ជាប់​ជា​ស្ថាពរ​» ចូល​ហ្វឹកហ្វឺន នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ ភ្នំ​ជុំ​សែន​រីករាយ និង​ថ្លែង​នូវ​ការកោតសរសើរ ដល់​កងរាជអាវុធហត្ថ​ខេត្ត ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច បេសកកម្ម ក្នុង​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និង​សុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ពិសេស​គឺ​ការ​សម្រិត សម្រាំង​យ៉ាង​សុក្រឹត ក្នុង​ការជ្រើសរើស​យោធិន នៃ​កងរាជអាវុធហត្ថ​ថ្មី ប្រកបដោយ​តម្លាភាព គុណភាព ស្រប​តាម​គោលការណ៍ និង​និតិ​វិធី​នៃ​ក្រប​ខណ្ឌ​ច្បាប់​ជា​ធរមាន​។​

​លោកជំទាវ​បណ្ឌិត​អភិបាលខេត្ត បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ ការរៀបចំ​ពិធី​សំណេះសំណាល និង​ជូន​ដំណើរ​យោធិន នៃ​កងរាជអាវុធហត្ថ​ខេត្ត ទើប​ជ្រើសរើស​ថ្មី «​ជាប់​ជា​ស្ថាពរ​» នាពេលនេះ គឺ​បាន​បញ្ជាក់​ឱ្យឃើញ​ពី​ការគិតគូរ​យកចិត្តទុកដាក់​ខ្ពស់ របស់​ថ្នាក់ដឹកនាំ ចំពោះ​យោធិន នៃ​កងរាជអាវុធហត្ថ ទើប​ជ្រើសរើស​ថ្មី​របស់​យើង និង​សូម​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ធំធេង ដល់​កងកម្លាំង​កងយោធពល​ខេមរភូមិន្ទ កងកម្លាំង​នគរបាលជាតិ ដែល​ជា​កម្លាំង​ស្នូល​ក្នុង​ការស្វែងរក និង​ថែរក្សា​សុខសន្តិភាព បូរណភាព​ទឹកដី ជូន​ជាតិ​មាតុភូមិ រហូត​មាន​ការអភិវឌ្ឍ​រីកចម្រើន​មកដល់​សព្វថ្ងៃនេះ​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ក៏​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​យោធិន​ថ្មី នៃ​កងរាជអាវុធហត្ថ​ខេត្ត ត្រូវ​យកចិត្តទុកដាក់​ខិតខំ​រៀនសូត្រ បំពេញ​តួនាទី ភារកិច្ច និង​បេសកកម្ម​កងរាជអាវុធហត្ថ ឱ្យ​ទទួលបាន​ជោគជ័យ និង​ត្រូវ​គោរព​ច្បាប់​លក្ខន្តិកៈ នៃ​កងយោធពល​ខេមរភូមិន្ទ បទ​វិន័យ​ទូទៅ សម្រាប់​កងយោធពល​ខេមរភូមិន្ទ បទបញ្ជា​នៅក្នុង​វគ្គ​ហ្វឹកហ្វឺន ថែទាំ​សុខភាព និង​ជឿជាក់​លើ​រាជរដ្ឋាភិបាល​ស្របច្បាប់ ក្រោម​ការដឹកនាំ របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​៕

​សូមបញ្ជាក់​ថា​៖ យោធិន នៃ​កងរាជអាវុធហត្ថ​ទើប​ជ្រើសរើស​ថ្មី (​ជាប់​ជា​ស្ថាពរ​) ដើម្បី​ចូល​ហ្វឹកហ្វឺន​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ (​ភ្នំ​ជុំ​សែន​រីករាយ​) មាន​ចំនួន​សរុប ២៣​នាក់ និង​គ្រូ​គ្រប់គ្រង​ចំនួន ២​នាក់ ត្រូវ​ទៅ​ហ្វឹកហ្វឺន​រៀនសូត្រ​រយៈពេល ១​ឆ្នាំ គិត​ចាប់ពី​ថ្ងៃ​២៥ ខែ​កញ្ញា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២៥​ហើយ​ក្នុង​ពិធី​ជូន​ដំណើរ លោកជំទាវ​បណ្ឌិត​អភិបាលខេត្ត ក៍​បាន​ឧបត្ថម្ភ ដល់​យោធិន នៃ​កងរាជអាវុធហត្ថ​ទើប​ជ្រើសរើស​ថ្មី និង​គ្រូ​គ្រប់គ្រង សរុប ២៥​នាក់ ដោយ​ក្នុង​ម្នាក់ៗ ទទួលបាន​ក្រ​ម៉ា​ចំនួន ១ និង​ថវិកា​ចំនួន ២០០,០០០​រៀល ដោយឡែក​លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បាន​ចូលរួម​ឧបត្ថម្ភ ក្នុង​ម្នាក់ៗ ថវិកា ១៥០,០០០​រៀល ផងដែរ ៕
​ប៉ៃលិន 06-12-2024
ដោយ សេន ត
​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.