ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ ៖ ស្មារតី​២​ធ្នូ​នៅ​តែ​ស្ថិត​ក្នុង​ដួងចិត្ត​ពលរដ្ឋ​គ្រប់រូប ហើយ​សន្តិភាព​ត្រូវតែ​ការពារ​ឲ្យបាន​ដាច់ខាត​

ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ ៖ ស្មារតី​២​ធ្នូ​នៅ​តែ​ស្ថិត​ក្នុង​ដួងចិត្ត​ពលរដ្ឋ​គ្រប់រូប ហើយ​សន្តិភាព​ត្រូវតែ​ការពារ​ឲ្យបាន​ដាច់ខាត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប មានប្រសាសន៍ថា ពលរដ្ឋ​កម្ពុជា សូម​គោរព​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ និង​ចងចាំ​ជានិច្ច​នូវ​អត្ថន័យ នៃ​ទិវា​កំណើត​រណសិរ្ស ២ ធ្នូ ក៏ដូចជា​ទិវា ៧ មករា ដែល​ជា​ថ្ងៃកំណើត​ទី​២ របស់​ប្រជាជន​កម្ពុជា ជាមួយគ្នា​នេះ​យើង​នឹង​រួមគ្នា​ថែរក្សា និង ពង្រីក​រាល់​សមិទ្ធផល​សង្គមជាតិ​ដែល​កើតចេញពី ទិវា​ជា​ប្រវត្តសាស្ត្រ​ទាំងពីរ​នេះ ឲ្យបាន​ស្ថិតស្ថេរ គង់វង្ស និង អភិវឌ្ឍន៍​រីកចំរើន ជា​រៀងរហូត តាមរយៈ​ការការពារ អោយបាន​ដាច់ខាត​នូវ សន្តិភាព​។​

​ឯកឧត្តម​បណ្ឌិត មានប្រសាសន៍ លើកឡើង​ដូចនេះ ក្នុង​មី​ទ្ទី​ញ​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​៤៦ កំណើត​រណសិរ្ស ២​ធ្នូ ដែល​បាន​ធ្វើឡើង​នៅ សាលប្រជុំ​សេះស សាលាខេត្ត​កែប នា​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ​
​ក្នុង​សុន្ទរកថា​របស់​សម្តេច សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្យ សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និង​ជា​ឧត្តមប្រឹក្សា ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​អាន​ដោយ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បានបញ្ជាក់​ថា យើងទាំងអស់គ្នា​សូម ប្រកាស​ជា​ឱ​ឡា​រឹក​ថា រណសិរ្ស​២​ធ្នូ មិន​ត្រឹមតែ​សង្គ្រោះ​យើង​ទាំងអស់គ្នា​ឲ្យ​ចាក​ផុត ពី​គ្រោះមហន្តរាយ នៃ​របប​ប្រល័យ​ពូជសាសន៍​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​រណសិរ្ស​២​ធ្នូ នៅ​បាន​ជួយ​ស្តារ កសាង និង អភិវឌ្ឍន៍​សង្គម​ជាតិ​នៅ​គ្រប់ទិសទី ធ្វើ​ឲ្យ​មាតុភូមិ​កម្ពុជា មានការ​កែប្រែ​មុខមាត់​ថ្មី ជា​បន្តបន្ទាប់​។​

​ឯកឧត្តម​បន្តថា ប្រជាជន​យើង​គ្រប់រូប សុទ្ធ​តែ​យល់​ច្បាស់​ថា បើ​គ្មាន​ថ្ងៃកំណើត​រណសិរ្ស ២​ធ្នូ និង ជ័យជំនះ ៧ មករា ទេនោះ យើង​ក៏​គ្មានអ្វីៗ​ដូច​ថ្ងៃនេះ​ដែរ នេះ​គឺជា​សច្ចៈ​ធម៌​នៃ​ប្រវត្តិសាស្ត្រ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.