ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

​អភិបាលខេត្ត​កែប អំពាវនាវ​ឲ្យ​អ្នកពាក់ព័ន្ធ ធ្វើការ​រួម​គ្នា​ជា​ពហុ​វិស័យ ដើម្បី​ឈាន​ទៅ​លុប បំបាត់​ការចម្លង​មេរោគ​អេដស៍​

​អភិបាលខេត្ត​កែប អំពាវនាវ​ឲ្យ​អ្នកពាក់ព័ន្ធ ធ្វើការ​រួម​គ្នា​ជា​ពហុ​វិស័យ ដើម្បី​ឈាន​ទៅ​លុប បំបាត់​ការចម្លង​មេរោគ​អេដស៍​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ បាន​អំពាវនាវ​ដល់​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​គ្រប់​លំដាប់ ថ្នាក់ ត្រូវ​ធ្វើការ​រួម​គ្នា​ជា​ពហុ​វិស័យ សហការ​ជិតស្និទ្ធ​ជាមួយ​កាក បាទ​ក្រហម​កម្ពុជា អង្គការ​មិនមែន​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន ក្រុម​អ្នក​ផ្ទុក​មេរោគ​អេដស៍ ក្រុម​ប្រជា​គន្លឹះ និង​សហគមន៍ ដើម្បី​លុបបំបាត់​ការចម្លង​មេរោគ​អេដស៍ និង​យក​ជ័យជម្នះ​លើ​មេរោគ​អេដស៍ និង​ជំងឺអេដស៍ អោយមាន​ប្រសិទ្ធភាព​។​

​អំពាវនាវ​ដូចនេះ ក្នុងឱកាស​ដែល​ឯកឧត្តម អញ្ជើញ​ជា​អធិបតី ក្នុង​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ឆ្នាំ​២០២៤ ក្រោម​ប្រធានបទ សិទ្ធិ ជា​មាគ៌ា​ឆ្ពោះ​ទៅ​បញ្ចប់​អេដស៍ នា​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​សាលប្រជុំ​សេះស សាលាខេត្ត​កែប ដោយ​មាន​អ្នកចូលរួម និង​អ្នក​ផ្ទុក​មេរោគ​អេដស៍ សរុប ៣១២ រូប​។​
​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ មានប្រសាសន៍ថា នៅក្នុង​វិស័យ​មនុស្សធម៌​រាជរដ្ឋាភិបាល បាន​ផ្តោត​លើ​ការយកចិត្ត ទុកដាក់​ទៅលើ​អាទិភាព​ចំនួន ៣​ជា​ចម្បង​គឺ​៖
​ទី​១ ការអប់រំ​លើកកម្ពស់​ការ យល់ដឹង​ពី​ការបង្ការ ការចម្លង​មេរោគ​អេដស៍ នៅក្នុង​សហគមន៍ និង​គ្រឹះស្ថាន​អប់រំ ជាពិសេស​ក្នុង​ចំណោម​យុវវ័យ និង​ការចម្លង​មេរោគ​អេដស៍​ពី ម្តាយ​ទៅ​កូន​។​
​ទី​២ ផ្តល់​សេវា​គាំទ្រ​សង្គម​ជួយ​ជនរងគ្រោះ​ដោយសារ​មេរោគ​អេដស៍ និង​ជំងឺអេដស៍​។ ទី​៣ លើ​កម្ពស់​ការកាត់បន្ថយ​ដើម្បី​ឈាន​ទៅ​លុប​បំបាត់​ទាំងស្រុង​រាល់​ទម្រង់​រើសអើង និង​មាក់ងាយ​លើ​អ្នក​ផ្ទុក​មេរោគ​អេដស៍ និង​ជំងឺអេដស៍​។​

​ឯកឧត្តម​រំលឹកថា ទិវា​ពិភពលោក​ប្រយុទ្ធ នឹង​ជំងឺអេដស៍​នេះ ជា​វេទិកា​ដ៏​សំខាន់​មួយ សម្រាប់​ព​ញ៉ាក់​ស្មារតី និង​បញ្ជ្រាប​ការយល់ដឹង​ដល់​យុវជន សិស្សានុសិស្ស ដើម្បី​ការពារ និង​លុបបំបាត់​ជំងឺអេដស៍ ព្រមទាំង​លើកកម្ពស់ សុខុមាលភាព​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត អោយបាន​ល្អ​ប្រសើរ​៕
​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.