ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការយល់ដឹងច្បាស់ពីសិទ្ធិ និងទំនួលខុសត្រូវមានសារៈសំខាន់ណាស់ក្នុងវិជ្ជាជីវៈសារព័ត៌មាន ដែលចាំបាច់ត្រូវមានលិខិតបទដ្ឋាន និងវិធានជាគ្រឹះនៃសេរីភាពពិតប្រាកដ វាមិនមែនជាការដាក់សំពាធឡើយ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់ ==> អនុមោទនា ថ្ងៃបុណ្យវិសាខបូជា ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា

ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ស្វាយរៀង​

ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ស្វាយរៀង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្វាយរៀង​៖ ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្តម ម៉ែន វិបុល ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ស្វាយរៀង នា​រសៀល​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ ។​

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី​ប្រតិភូ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្ដម អភិបាលរង​ខេត្ត តំណាង​សាលាដំបូង​ខេត្ត តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ក្នុង​ខេត្ត តំណាង​កងកម្លាំង​ទាំង​បី លោក លោកស្រី នាយក​ទីចាត់ការ​-​អង្គភាព ចំណុះ​សាលាខេត្ត លោក​អភិបាលក្រុង ស្រុក និង​មន្ត្រីរាជការ​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​ឯកឧត្ដម​អភិបាលខេត្ត​បាន​ថ្លែងថា ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត សង្ឃឹម​ជឿជាក់ យ៉ាង​មុតមាំ​ថា លោក យន់ រស្មី ប្រធាន​មន្ទីរ​ថ្មី ដែល​ត្រូវបាន​ប្រកាស​ចូល​កាន់តំណែង នៅថ្ងៃនេះ ជា​មន្ត្រី​ដែល​ធ្លាប់មាន​បទពិសោធន៍​ស្រាប់​ក្នុង​វិស័យ​នេះ និង​ជា​អនុប្រធាន​មន្ទីរ​រយៈពេល ០៧​ឆ្នាំ មុននឹង​ទទួលបាន​ការតែងតាំង​ជា​ប្រធាន​មន្ទីរ នា​ឱកាស​នេះ នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​យក​អស់​សមត្ថភាព ចំណេះដឹង ជំនាញ និង​បទពិសោធន៍ បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​បាន​ត្រឹមត្រូវ ស្របតាម​ច្បាប់ លិខិតបទដ្ឋាន គតិយុត្ត​នានា ជា​ធរមាន ប្រកប ដោយ​សុ​ឆន្ទៈ​បុរេ​សកម្ម អន្តរ​សកម្ម និង​ការទទួលខុសត្រូវ​ខ្ពស់ ដោយ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ទាំង​៥​យ៉ាង «​ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់​» ដើម្បី​ពង្រឹង យន្តការ និង​ប្រសិទ្ធភាព នៃ​ការដឹកនាំ​គ្រប់គ្រង​មន្ទីរ ធានាឲ្យបាន​នូវ​អភិបាលកិច្ច​ល្អ និង​មាន​សុខដុម​នី យក​ម្ម​ក្នុង​អង្គភាព​។​

​ឯកឧត្ដម​អភិបាលខេត្ត បាន​ស្នើ​ដល់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ស​ហ​ការ និង​ពង្រឹង​ការត្រួតពិនិត្យ​ចំពោះ​ការ ដឹកជញ្ជូន​លើស​ទម្ងន់​កំណត់ ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស យានយន្ត ក៏​ដូច​ជា​ការ ពង្រឹង​ការចុះ​ត្រួតពិនិត្យឲ្យ​បាន​ជាប់​ជាប្រចាំ​នៅតាម​បណ្ដា​យានដ្ឋាន ឬ​ទីតាំង​កែច្នៃ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការកែច្នៃ​រថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស ដែល​កន្លងមក​យើង​បាន​ទប់ស្កាត់​ជោគជ័យ​ហើយ​នូវ​ការកែច្នៃ​ស៊ី​ផ្លេ​ខុស​លក្ខណៈ​បច្ចេកទេស ជា​ចង្វាក់ភ្លេង​ជាដើម ប៉ុន្តែ​ក៏​ត្រូវតែ​បន្ត​យកចិត្តទុកដាក់​តាមដាន ពង្រឹង និង​ចាត់វិធានការ​ក្នុងករណី​កើត​មាន​បន្ត​ទៀត​ផងដែរ​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ផ្ដាំផ្ញើ​ឱ្យ​ប្រធាន​មន្ទីរ​ថ្មី ត្រូវ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្ដា​មន្ទីរ​-​អង្គភាព​នានា​ជំនាញ​ខេត្ដ រដ្ឋអំណាច​គ្រប់​លំដាប់​ថ្នាក់ ដៃគូ​អភិវឌ្ឍន៍ ជាតិ​-​អន្ដរជាតិ ជាពិសេស អនុវត្ត​តាម​ការណែនាំ​ពី​ថ្នាក់ដឹកនាំ​ខេត្ត សំដៅ​បន្ត​អភិវឌ្ឍន៍ វិស័យ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ ការផ្ដល់ សេវា​សាធារណៈ​ចាំបាច់ និង​សេវា​តម្រូវការ​គ្រប់​ប្រភេទ ជូន​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ឱ្យបាន កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ។​

​ឯកឧត្ដម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ ឯកឧត្តម នួន លី​ហួន​អតីត​ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​និង ថ្នាក់ដឹកនាំ និង​មន្ដ្រីរាជការ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ស្វាយរៀង ដែល​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្ដទុកដាក់ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការបំពេញ​ភារកិច្ច​សម្រេចបាន​លទ្ធផល​ធំធេង​ជា​បន្ដបន្ទាប់​កន្លង​មក រួមជាមួយ នឹង​កិច្ចសហការ​ល្អ ពី​អង្គភាព​ពាក់ព័ន្ឋ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស​ការចូលរួម​សហការ​មិន​អាច​ខ្វះ បាន​ពី​ប្រជាពលរដ្ឋ​ក្រោម​ការដឹកនាំ​ផ្ទាល់​ពី​សំណាក់​ថ្នាក់ដឹកនាំ​ខេត្ត​ស្វាយរៀង​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.