ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ខេត្ត​កែប​រៀបចំ​ប្រារព្ធ​ទិវា​អន្តរជាតិ រំលឹក​ដល់​ជន​រង គ្រោះ​ដោយ​សារ​គ្រោះ ថ្នាក់​ចរាចរណ៍​

ខេត្ត​កែប​រៀបចំ​ប្រារព្ធ​ទិវា​អន្តរជាតិ រំលឹក​ដល់​ជន​រង គ្រោះ​ដោយ​សារ​គ្រោះ ថ្នាក់​ចរាចរណ៍​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ទិវា​អន្តរជាតិ​រំលឹក​ដល់​ជន​រង គ្រោះ​ដោយ​គ្រោះថ្នាក់ ចរាចរណ៍​ផ្លូវគោក លើក​ទី​១៩ ត្រូវបាន​រៀបចំ​ប្រារព្ធ ដែល​រៀបចំឡើង ដោយ​មន្ទីរ​សាធារណ​:​ការ​និង​ដឹកជញ្ជូន​ខេត្ត​កែប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ អភិបាលខេត្ត​កែប និង​ជា​ប្រធាន​អនុគណៈ កម្ម​ការ​ចរាចរណ៍​ផ្លូវគោក​ខេត្ត និង​មាន​ការចូលរួម​ពី ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត អភិបាលក្រុង ស្រុក លោក​ឧត្តមសេនីយ៍ វរ​សេនីយ៍ ស្នងការ ស្នងការរង មេបញ្ជាការ មេបញ្ជាការរង ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត មេឃុំ ចៅសង្កាត់ យុវជន និង​សិស្សានុសិស្ស​សរុប​ជាង ៣០០ នាក់​។​

​ទិវា​អន្តរជាតិ​រំលឹក​ដល់​ជន​រង គ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក លើក​ទី​១៩ ធ្វើឡើង​ក្នុង​គោលបំណង រំលឹក​ដល់​ជនរងគ្រោះ ដែល​បាន​បាត់បង់​ជីវិត​នឹង​រងរបួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ និង​ដើម្បី​ពញាក់​ស្មារតី ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​អ្នក​ប្រើប្រាស់​ផ្លូវ ទាំងអស់​ឱ្យមាន​ការគោរព ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​យល់ដឹង​កត្តា​ហា​នី​ភ័យ នៃ​គ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំង​លើកកម្ពស់ ការចូលរួម​របស់​ប្រជាពលរដ្ឋ សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ក្នុង ការរួម​គ្នា​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក អោយ​នៅ​កម្រិត​ទាប​បំផុត​។​

​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ បាន​មានប្រសាសន៍​ដែរ​ថា​៖ ចរាចរណ៍​ផ្លូវគោក បាន​ក្លាយ​ជា​វិញ្ញាសារ​ដ៏​ចម្បង ជាការ​ព្រួយបារម្ភ​ដ៏​ធំ​បំផុត និង​ជា​កត្តា​មួយ​ដែល​ធ្វើអោយ​ជីវិត​មនុស្ស ជួប​នូវ​ការ​និរាស​ព្រាត់ប្រាស់ ពី​ក្រុម​គ្រួសារ និង​ពិការភាព​ជាដើម​។

​ដោយ​ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២៤ អត្រា​គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប បាន​កើនឡើង ៣២/២៣ បើ​ធៀប​រយៈពេល ៩​ខែ​ដូច​គ្នា ក្នុង​ឆ្នាំ​២០២៣ មាន​ការកើនឡើង ៩​លើក ស្មើ​និង ៣៩,១៣%​។ កត្តា​ទាំង​នេះ បណ្តាលមកពី​ប្រជាពលរដ្ឋ មួយចំនួន​មិន​គោរព​ច្បាប់​ចរាច​រណ៍ ខ្វះ​ការ​អព្យាស្រ័យ បើកបរ​ក្នុងស្ថានភាព​ស្រវឹង វ៉ា​ជែង​ដោយ​ប្រថុយប្រថាន ខ្វះ​ការប្រុងប្រយ័ត្ន​…​។​ល​។​

​ឯកឧត្តម បន្តថា​៖ ដើម្បីអោយ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​សង្គម​របស់​យើង​កាត់ បន្ថយ​មក​នៅ​ត្រឹម​កម្រិត​ទាប ព្រមទាំង​ធានាបាន​នូវ​សុវត្ថិភាព​ខ្ពស់ ខ្ញុំ​សូម​ស្នើ​ដល់​សមត្ថកិច្ច ជំនាញ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​បន្ត​ខិតខំ​ពង្រឹង និង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ បទបញ្ញត្តិ​ចរាចរណ៍​ផ្លូវគោក អោយមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ត្រូវ​ផ្សព្វផ្សាយ ដល់​ក្មួយៗ សិស្សានុសិស្ស ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណ​: អោយបាន​យល់ដឹង​កាន់ តែ​ខ្ពស់​អំពី​វិធានការ​នានា និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក អោយបាន​កាន់តែ​ទូលំទូលាយ​៕ លោក

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.