ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

នគរបាល​ខេត្ត​សៀមរាប​ចាប់ខ្លួន​ជនសង្ស័យ ​ដែល​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា ខណៈ​ជនរងគ្រោះ​ជា​អ្នកសារព័ត៌មាន ដែល​កំពុង​ចុះ​យក​ព័ត៌មាន​ករណី​ឈូសឆាយ​ដី​ព្រៃ​

នគរបាល​ខេត្ត​សៀមរាប​ចាប់ខ្លួន​ជនសង្ស័យ ​ដែល​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា ខណៈ​ជនរងគ្រោះ​ជា​អ្នកសារព័ត៌មាន ដែល​កំពុង​ចុះ​យក​ព័ត៌មាន​ករណី​ឈូសឆាយ​ដី​ព្រៃ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប ៖ ជនសង្ស័យ​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា ឈ្មោះ ស៊ី លឿយ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​សៀមរាប​ចាប់​ឃាត់ខ្លួន ពីបទ ប៉ុនប៉ង​មនុស្សឃាត ដោយ​ចេតនា ដោយ​ប្រើប្រាស់​អាវុធ​កែច្នៃ​បាញ់ ទៅលើ​ជនរងគ្រោះ ជា​អ្នកព័ត៌មាន ខណៈ​ជនរងគ្រោះ​ចុះ​ទៅ​យក​ព័ត៌មាន​ករណី​ឈូសឆាយ​ដី​ព្រៃ បណ្តាលអោយ​រងគ្រោះ​រងរបួសជា​ទម្ងន់ ។​

​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ កម្លាំង​នគរបាល​ខេត្តសៀមរាប ក្រោម​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ទោហួ​ត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប ដោយ​មាន​ការសម្របសម្រួល​តាម​នីតិវិធី បាន​ចុះ​បញ្ជា​ការចាប់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ នា​ថ្ងៃ​ទី 5 ខែ​ធ្នូ ឆ្នាំ 2024 នេះ ។

​ជនសង្ស័យ ឈ្មោះ ស៊ី លឿយ ភេទ​ប្រុស អាយុ 40 ឆ្នាំ ទីលំនៅ ភូមិ​សាលា ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប ។ សមត្ថកិច្ច​ក៏​បាន​រឹបអូស​មក​ជាមួយ​នូវ​វត្ថុតាង​អាវុធ​កែច្នៃ​ផងដែរ ។

​ចំណែក​ជនរងគ្រោះ ឈ្មោះ ឈឿង ឈឹង ជា​អ្នកសារព័ត៌មាន របស់​អង្គភាព​កម្ពុជា​អភិវឌ្ឍន៍ ។​

​ហេតុការណ៍​បាញ់ប្រហារ​បាន​កើតឡើង នៅ​ភូមិ​ត្រពាំង​ភ្លោះ ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប នៅវេលា​ម៉ោង​១៨ និង ០០​នាទី​ថ្ងៃ​ទី ០៤ ខែ​ធ្នូ ឆ្នាំ​២០២៤ ខណៈពេល​ដែល​ជនរងគ្រោះ បាន​ចុះ​ទៅ​អង្កេត​សកម្ម​ផាព​ឈូសឆាយ​ដី​ព្រៃ​មួយកន្លែង នៅ​ភូមិ​ខាងលើ ។

​ខណៈ​ពេល​ជនរងគ្រោះ​ចុះ​ទៅ​ដល់​ទីតាំង​កើតហេតុ​ភ្លាម ក៏​ស្រាប់តែ​ជនសង្ស័យ ស៊ី លឿយ បាន​បាញ់​ប្រើប្រាស់​កាំភ្លើង​កែច្នៃ បាញ់ប្រហារ​ទៅលើ​ជនរងគ្រោះ លោក ឈឿង ឈឹង តែម្តង បណ្តាល​រងគ្រោះ​ជា​ទម្ងន់ ដោយ​គ្រាប់​បៀម​ក្នុង​សាច់ ។​

​ខណៈ​ពេល​នេះ ជនរងគ្រោះ​កំពុង​សំរាក​ព្យាបាល នៅ​មន្នីរ​ពេទ្យ ។ ចំណែក​ជនសង្ស័យ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន កំពុង​ចាត់ការ​តាម​នីតិវិធី ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.