ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៧ របស់​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ អាណត្តិ​ទី​៤

ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៧ របស់​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ អាណត្តិ​ទី​៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​)៖ ព្រឹក​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០២៤ ឯកឧត្តម វង្ស ផា​ណាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ និង​លោក ឯម ភាព អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៧ របស់​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ អាណត្តិ​ទី​៤ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត នាយករង​រដ្ឋបាលខេត្ត ប្រធាន​មន្ទីរ អង្គភាព ជំនាញ​ពាក់ព័ន្ធ និង​ទីចាត់ការ​-​អង្គភាព ការិយាល័យ​ចំណុះ​សាលាខេត្ត​ព្រះសីហនុ​។​

​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៧ របស់​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ​អាណត្តិ​ទី​៤ មាន​របៀបវារៈ​ចំនួន​១០ យក​មក​ពិនិត្យ និង​ពិភាក្សា​រួមមាន​៖
១.​ប្រសាសន៍​បើក​កិច្ចប្រជុំ​
២.​ពិនិត្យ​កូរ៉ុម​
៣.​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​របៀបវារៈ នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៧ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៤
៤.​ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៦ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៤
៥.​ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​វិសាមញ្ញ​លើក​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៤
៦.​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​របាយការណ៍​ប្រចាំ​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត (​គិត​ចាប់ពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤)
៧.​ស្តាប់​របាយការណ៍​របស់​៖
-​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​ខេត្ត​
-​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្ត​
-​គណៈកម្មាធិការ​លទ្ធកម្ម​ខេត្ត​
-​គណៈកម្មាធិការ​រៀបចំ​ដែនដី នគរូបនីយកម្ម​ខេត្ត​
-​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត​
៨.​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​តារាង​បែងចែក​ប្រាក់​រង្វាន់​លើកទឹកចិត្ត ជូន​មន្ត្រីរាជការ សាលាខេត្ត​ព្រះសីហនុ ប្រចាំ​ខែ​វិច្ឆិកា ឆ្នាំ​២០២៤
៩.​បញ្ហា​ផ្សេងៗ​
១០.​ប្រសាសន៍​បូកសរុប​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.