ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

​អភិបាល​រាជធានី​៖ ១០​ខែ​ឆ្នាំ​នេះ រាជធានី​ភ្នំពេញ​ទទួលបាន​គម្រោង​សាងសង់​ចំនួន ៥១៦​គម្រោង ក្នុង​ទំហំ​ទុន​វិនិយោគ​ជាង ១​ពាន់​លាន​ដុល្លារ

​អភិបាល​រាជធានី​៖ ១០​ខែ​ឆ្នាំ​នេះ រាជធានី​ភ្នំពេញ​ទទួលបាន​គម្រោង​សាងសង់​ចំនួន ៥១៦​គម្រោង ក្នុង​ទំហំ​ទុន​វិនិយោគ​ជាង ១​ពាន់​លាន​ដុល្លារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ឲ្យដឹងថា រយៈពេល​១០​ខែ​ឆ្នាំ​នេះ រាជធានី​ភ្នំពេញ ទទួលបាន​គម្រោង​សាងសង់​ចំនួន​៥១៦​គម្រោង ក្នុង​ទំហំ​ទុន​វិនិយោគ​ជាង ១​ពាន់​លាន​ដុល្លារ​អាម៉េរិក ។​

​ការបញ្ជាក់​ឲ្យដឹង​បែប​នេះ ធ្វើឡើង​ក្នុង​ឱកាស​ដែល ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ចូលរួម ក្នុង​សន្និបាត​បូកសរុប​ការងារ​ប្រចាំ​ឆ្នាំ​លើក​ទី​១៤ របស់​សមាគម​អ្នក​សាងសង់​កម្ពុជា និង​ពិធី​សម្ពោធ​បើក​ការតាំងពិព័រណ៍ ឧស្សាហកម្ម​សំណង់​កម្ពុជា​-​អន្តរជាតិ ឆ្នាំ​២០២៤ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០២៤​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០២៤ នៅ​រាជធានី​ភ្នំពេញ ទទួលបាន​គម្រោង​សាងសង់ ចំនួន​៥១៦​គម្រោង លើ​ផ្ទៃក្រឡា​សំណង់ សរុប​ជាង ២.៥៤​លាន​ម៉ែត្រក្រឡា ដែល​មាន​ទំហំ​ទុន​វិនិយោគ​ប៉ាន់ស្មាន ជាង​១​ពាន់​លាន​ដុល្លារ​អាម៉េរិក បន្ថែមទៀត​»​។​

​ជាមួយគ្នានេះ ឯកឧត្តម ឃួ​ង ស្រេង បានឲ្យដឹងថា តាមរយៈ​ការអនុវត្ត «​ប្លង់​គោល​ប្រើប្រាស់​ដី​ឆ្នាំ​២០៣៥» ដើម្បី​ធានា​ដល់​ការប្រើប្រាស់​ដីធ្លី និង​សក្តានុពល​ដែល​មាន​ស្រាប់ ក្នុង​រាជធានី​ភ្នំពេញ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ជំរុញ ការអនុវត្ត​នីតិវិធី​ចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ដាច់​ដោយ​ដុំ និង​លក្ខណៈ​ជា​ប្រព័ន្ធ​។​

​ក្នុងនោះ រយៈពេល​១០​ខែ ឆ្នាំ​២០២៤​នេះ មន្ទីរ​ជំនាញ​បាន​ប្រមូល​ទិន្នន័យ​ក្បាល​ដី​បាន​ចំនួន ៣៥,០៦២​ក្បាលដី​, ចុះបញ្ជី​លើកដំបូង​តាម​លក្ខណៈ ដាច់​ដោយ​ដុំ​បាន​ចំនួន​៨៣​ប័ណ្ណ និង​បាន​ជំរុញ ការប្រមូល​ចំណូល​ពន្ធ​ប្រថាប់ត្រា បង់​ចូល​ថវិកា​ជាតិ​ចំនួន​ប្រមាណ​២៩០​ពាន់​លាន​រៀល ឬ​ស្មើនឹង​ជាង​៧០​លាន​ដុល្លារ​អាម៉េរិក​។​

​ចំពោះ​វិស័យ​សំណង់ ក្នុង​រាជធានី​ភ្នំពេញ មាន​ការរីកចម្រើន​យ៉ាងខ្លាំង ដែល​បាន​បង្ហាញ​ឱ្យឃើញ​តាមរយៈ​វត្តមាន ទីក្រុង​រណប អគារ ពាណិជ្ជកម្ម អគារ​ស្នាក់​នៅ​រួម សណ្ឋាគារ និង​ខុន​ដូ​ប្រណីតៗ ត្រូវបាន​សាងសង់​ឡើង​ជា​បន្តបន្ទាប់ ដែល​ជា​រួម នៅ​រាជធានី​ភ្នំពេញ មាន សំណង់​បុរី​-​បណ្ដុំ​ផ្ទះល្វែង​ចំនួន​៤៤៨​កន្លែង និង​អគារ​ខ្ពស់ៗ ចំនួន​១,៨៤៩ អគារ​ក្នុង​នោះ​៖
* អគារ​កម្ពស់​ពី ៥​ជាន់ ទៅ​៩​ជាន់ មាន​ចំនួន​៖ ១,០៨៨​អគារ​
* អគារ​កម្ពស់​ពី ១០​ជាន់ ទៅ​១៩​ជាន់ មាន​ចំនួន​៖ ៤៩១​អគារ​
* អគារ​កម្ពស់​ពី ២០​ជាន់ ទៅ​២៩​ជាន់ មាន​ចំនួន​៖ ១៤៤​អគារ​
* អគារ​កម្ពស់​ពី ៣០​ជាន់ ទៅ​៣៩​ជាន់ មាន​ចំនួន​៖ ៧៦​អគារ​
* អគារ​កម្ពស់​ពី ៤០​ជាន់​ឡើងទៅ មាន​ចំនួន​៖ ៥០​អគារ​។​

​បើ​តាម​ឯកឧត្តម ឃួ​ង ស្រេង​, រាជធានី​ភ្នំពេញ គឺជា​ប៉ូល​មួយ​ក្នុងចំណោម​ប៉ូល​អាទិភាព​ទាំង​បួន ដែល​បាន​ដើរតួនាទី​យ៉ាង​សំខាន់ និង​ជា​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​លើ​គ្រប់ វិស័យ រួមមាន វិស័យ​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច បេតិកភណ្ឌ វប្បធម៌ ការទូត និង​ទេសចរណ៍​។​

​នាពេល​បច្ចុប្បន្ន ស្ថានភាព​គ្រប់គ្រង រដ្ឋបាល​ដែនដី​រាជធានី​ភ្នំពេញ​ចែកចេញ​ជា​១៤​ខណ្ឌ​, ១០៥ សង្កាត់​, ៩៥៣ ភូមិ និង​មាន​ផ្ទៃក្រឡា​សរុប​ទំហំ ៦៩៥,២១៨ គីឡូម៉ែត្រ​ក្រឡា ដោយ​មាន​ប្រជាជន​រស់នៅ​អចិន្ត្រៃយ៍​ចំនួន ២.២៨១.៩៥១​នាក់ និង​ប្រជាជន​ស្នាក់នៅ បម្រើ​ការងារ​ប្រមាណ​ជា​១​លាន​នាក់​ផ្សេងទៀត ក្នុង​អត្រា​កំណើន ២.១% ក្នុង​មួយ​ឆ្នាំ និង​មាន​ដង់ស៊ីតេ​ប្រមាណ ៣,២៨២ នាក់ ក្នុង​មួយ​គីឡូម៉ែត្រ​ក្រឡា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.