ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

ក្រុមការងារ​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​សហការ​ជាមួយ ប៉ុស្តិ៍នគរបាល ចុះ​បង្ក្រាប​បទល្មើស​ជល​ផល និង​រុះរើ​សម្រាស់ នៅ​ចំណុច​ព្រែក​អន្លង់​ទ​ន្លា ភូមិ​ដំណាក់​រាជ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌​

ក្រុមការងារ​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​សហការ​ជាមួយ ប៉ុស្តិ៍នគរបាល ចុះ​បង្ក្រាប​បទល្មើស​ជល​ផល និង​រុះរើ​សម្រាស់ នៅ​ចំណុច​ព្រែក​អន្លង់​ទ​ន្លា ភូមិ​ដំណាក់​រាជ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ឆ្នាំង​) ៖ លោក លី ឡា នាយក​ខ​ណ្ខ​រ​ដ្ធ​បាល​ជលផល​ខេត្ត​កំពង់ឆ្នាំង សូម​គោរព​រាយការណ៍​ជូន ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​៖ ថ្ងៃ​ពុធ ៤​កើត ខែ មិគសិ​រ ឆ្នាំរោង​ឆស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៤ សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​រួមមាន​៖

+​ក្រុមទី​១៖​ក្រុមការងារ​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង សហការ​ជាមួយ ប៉ុស្តិ៍នគរបាល សហគមន៍​នេសាទ និង​អាជ្ញាធរ​ឃុំ​កំពង់ព្រះ​គគីរ ដឹកនាំ​ដោយ​លោក តាត សីហា​ក់ នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផ្សារឆ្នាំង ប្រើប្រាស់​កាណូត​ស្មាច់​ចំនួន​០៥ គ្រឿង កម្លាំង​ចូលរួម​ចំនួន​១៧​នាក់ បាន​ចុះ​ប្រតិបត្តិការ​រុះរើ​សម្រាស់ នៅ​ចំណុច​ព្រែក​អន្លង់​ទ​ន្លា ភូមិ​ដំណាក់​រាជ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង​។ បន្ទាប់​មក​សមត្ថកិច្ច​ចម្រុះ​បាន​ឯកភាព​គ្នា​រុះរើ​បំផ្លាញ​ចោល​នៅ​និង​កន្លែង​។​

+​ក្រុមទី​២៖​ដឹកនាំ​ដោយ​លោក អ៉ឹង ជឺ​ប៉ោ នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង រួមមាន​ផ្នែក​រដ្ឋបាល​ជលផល​កំពង់​ប្រាសាទ សង្កាត់​រដ្ឋបាល​ជលផល​ជល​គិរី និង​សហគមន៍​នេសាទ​ភូមិ​កោះធំ ភូមិ​អន្លុង​មេត្រី​សែន​ជ័យ ភូមិ​ថ្មី កម្លាំង​ចូលរួម​សរុប ចំនួន ១២ នាក់ និង​មធ្យោបាយ​ធ្វើដំណើរ កាណូត​០៤​គ្រឿង បាន​ចុះ​បង្ក្រាប​បទល្មើស​ជលផល ស្ថិតនៅក្នុង​ដែន​នេសាទ​ក្នុង​ភូមិសាស្ត្រ ខាងមុខ និង​ក្រោយ​ភូមិ​ក្បាល​កន្លង ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង ហើយ​បាន​ប្រទះ​ឃើញ​ការធ្វើ​នេសាទ​ប្រើ​ដោយ​ឧបករណ៍រ​លូ​រួមផ្សំ​បាំង​ស្បៃ​មុង ក្នុងនោះ​សម្ថ​កិច្ច​យើង​បាន​ឯកភាពគ្នា​ធ្វើការ​រុះរើ និង​បំផ្លាញចោល​ឧបករណ៍​នេសាទ​ខុស​ច្បាប់​នៅ​ហ្នឹង​កន្លែង​។​

​លទ្ធផល​ទទួលបាន​០២​ករណី ដូចខាងក្រោម​៖
១- របាំង​ស្បៃ​មុង​ចំនួន ០១ ករណី មាន​ចំនួន​៦ កន្លែង ប្រវែង​៣៥០​ម លូ​ស្បៃ​មុង ចំនួន​៦ គ្រឿង បង្គោល ចំនួន ១៥០ ដើម ចាក់​លែង​កូន​ត្រី​ចំរុះ​ចំនួន ៣០​គីឡូក្រាម ។​
២-​រុះរើ​សម្រាស់​ចំនួន​០១​ករណី ចំនួន​៣២ កន្លែង ស្មើ​និង​៨០០០​ម៉ែត្រការ៉េ បង្គោល​ចំនួន​១៥០​ដើម មែក​សម្រាស់​ចំនួន​៦០០​មែក ខ្សែ​+​លួស​ប្រវែង​១០០០​ម៉ែត្រ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.