ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ គ្រោង​ដោះដូរ​ដី ជូន​ពលរដ្ឋ​ដែល​រស់​នៅ​ជាប់​របង​វិទ្យាល័យ​ពោធិ៍សាត់ ដើម្បី​រៀបចំ​សោ​ភណ្ឌ​ភាព​សាលា ឈាន​ទៅ​ចូលរួម​ប្រឡងប្រណាំង​ស្តង់ដារ​សាលារៀន​គំរូ នាពេលខាងមុខ​

រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ គ្រោង​ដោះដូរ​ដី ជូន​ពលរដ្ឋ​ដែល​រស់​នៅ​ជាប់​របង​វិទ្យាល័យ​ពោធិ៍សាត់ ដើម្បី​រៀបចំ​សោ​ភណ្ឌ​ភាព​សាលា ឈាន​ទៅ​ចូលរួម​ប្រឡងប្រណាំង​ស្តង់ដារ​សាលារៀន​គំរូ នាពេលខាងមុខ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ បានគ្រោង​ដោះដូរ​ដី​ឡូតិ៍ ទំ​ហ៊ុំ​៥x២០​ម៉ែត្រ​ស្មើៗ​គ្នា ជូន​ប្រជាពលរដ្ឋ ដែល​រស់​នៅ​ជាប់​របង​វិទ្យាល័យ​ពោធិ៍សាត់ ចំនួន​១០​គ្រួសារ ដើម្បី​ឱ្យ​ពួកគាត់​ទៅ​តាំង​លំនៅ​ថ្មី​ស្របច្បាប់ និង​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ សោ​ភណ្ឌ​ភាព អនាម័យ និង​បរិស្ថាន នៅ​ជុំវិញ​របង​វិទ្យាល័យ ឈាន​ទៅ​ប្រឡងប្រណាំង​ស្តង់ដារ​សាលារៀន​គំរូ និង​សេវា​សាធារណៈ​គំរូ នាពេលខាងមុខ​។​

​ទីតាំង​ដី​ដែល​ត្រូវ​ដោះដូរ មាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​នោះ ស្ថិត​ក្នុង​បរិវេណ​ដី​ឡូតិ៍ ក្នុង​ភូមិ​បឹង​យា ឃុំ​វាល ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់​។​

​គួរ​ជម្រាបជូន​ថា វិទ្យាល័យ​ពោធិ៍សាត់ បច្ចុប្បន្ន​បាន​នឹង​កំពុង​ធ្វើ​ការរៀបចំ​សោ​ភណ្ឌ​ភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និង​អនាម័យ បរិស្ថាន របង​វិទ្យាល័យ​ឱ្យបាន​ល្អ ដើម្បី​ចូលរួម​ប្រឡងប្រណាំង​ស្តង់ដារ​សាលារៀន​គំរូ និង​សេវា​សាធារណៈ​គំរូ នាពេលខាងមុខ​។ ការសម្រេច​រៀបចំ​សោ​ភណ្ឌ​ភាព​ខាងលើ គឺធ្វើឡើង​ក្នុង​អាណត្តិ​ដឹកនាំ​របស់​លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​ស្រប​តាម​ការប្តេជ្ញាចិត្តរ​បស់​លោក រួមជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​គាំទ្រ និង​ជ្រើសរើស​យក​វិទ្យាល័យ​ពោធិ៍សាត់ ធ្វើ​ជា​សាលារៀន​គម្រូ នៅ​ទូទាំង​ប្រទេស​។​

​ឆ្លងកាត់​ការធ្វើ​បច្ចុប្បន្នភាព យើង​ពិនិត្យ​ឃើញថា មាន​បងប្អូន​ប្រជាពលរដ្ឋ ចំនួន​១០​គ្រួសារ បាន​សង់ផ្ទះ និង​សំណង់​ផ្សេងៗ នៅ​ជាប់​របង នៃ​វិទ្យាល័យ​ពោធិ៍សាត់ ប៉ែក​ខាងជើង ធ្វើឱ្យប៉ះពាល់​ដល់​សោភ័ណភាព អនាម័យ បរិស្ថាន របៀបរៀបរយ និង​សណ្តាប់ធ្នាប់​សាធារណៈ​។ ត្រង់​ចំណុច​នេះ ដើម្បី​រៀបចំ និង​កែលំអ​ទីតាំង​ខាងលើ ឱ្យ​ធានាបាន​នូវ​សោ​ភណ្ឌ​ភាព អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ល្អ សូម​បងប្អូន​ប្រជាពលរដ្ឋ​មាន​ការយោគយល់ និង​ចូលរួម ដើម្បី​មុខមាត់​ខេត្ត​របស់​យើងទាំងអស់គ្នា​៕
​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.