ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

ពលរដ្ឋ​ជិត ៨​ម៉ឺន​នាក់​ទៀត បាន​ចូលរួម​ស្វែង​យល់​ការផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​

ពលរដ្ឋ​ជិត ៨​ម៉ឺន​នាក់​ទៀត បាន​ចូលរួម​ស្វែង​យល់​ការផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​គិត​ចាប់ពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០២៤ មន្ត្រី​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទូទាំងប្រទេស បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ចំនួន ១ ៨១៣​លើក ដោយ​មាន​ប្រជាពលរដ្ឋ​ចូលរួម​ស្វែង​យល់ ចំនួន ៧២ ២៣៩​នាក់​។ នេះ​បើ​តាម​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក​បណ្ឌិត ទូច សុឃៈ​។

​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព បាន​ផ្ដោត​លើ​ការការពារ​សុវត្ថិភាព​សង្គម ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ លើកកម្ពស់​អនាម័យ បរិស្ថាន សុខមាលភាព​ពលរដ្ឋ កាត់បន្ថយ​គ្រោះថ្នាក់​បណ្តាលមកពី​គ្រោះមហន្តរាយ និង​ជំងឺ​រាតត្បាត​ផ្សេងៗ ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ដូចជា​៖ លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង​ខុសច្បាប់ និង​ជំរុញ​ឱ្យមាន​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​។

​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព មាន​លក្ខណៈសម្បត្តិ ចំនួន ៧ ក្នុង​ន័យ​ដូច​បង្ហាញ​ខាងលើ​។ គោលនយោបាយ​នេះ ពី​ដំបូង​ឡើយ​ជា​យន្តការ​អនុវត្ត​ត្រឹម​តែ​ក្របខ័ណ្ឌ​ក្រសួង​មហាផ្ទៃ​ប៉ុណ្ណោះ​។ នៅ​ចុង​នៅតិកាល​ទី​៦ នៃ​រដ្ឋសភា សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី បានសម្រេច​ដំឡើង​ទៅជា​គោលនយោបាយ​ជាតិ ដើម្បី​ជំរុញ​ការអនុវត្ត​គ្រប់​ក្រសួង ស្ថាប័ន​។

​នៅ​នីតិកាល​ទី​៧​នេះ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​បន្ត​យកចិត្តទុកដាក់​ជំរុញ​ការអនុវត្ត​គោលនយោបាយ​នេះ រួម​ទាំង​ការផ្សព្វផ្សាយ​ឱ្យ​ប្រជាជន បានដឹង និង​ចូលរួម​ជាមួយ​អាជ្ញា​ផងដែរ​។ ក្នុង​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​រំលឹក​ជា​រឿងៗ​ទាំង​ក្នុង​កិច្ចប្រជុំ និង​វេទិកា​អធិបតី​នៃ​ពិធី​នានា ឱ្យ​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ប្រកៀក​ស្មា​គ្នា​អនុវត្ត​គោលនយោបាយ​នេះ ឱ្យបាន​ជា​ប្រចាំ​៕

​អត្ថបទ ៖ សេង បូ​លីន​
​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.