ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

​ក្រសួង​ព័ត៌មាន និង​រដ្ឋបាល​រាជធានី​ភ្នំពេញ បើក​វគ្គ​បណ្តុះបណ្តាល​ការប្រយុទ្ធប្រឆាំង និង​ការឆ្លើយតប​ព័ត៌មាន​ក្លែងក្លាយ

​ក្រសួង​ព័ត៌មាន និង​រដ្ឋបាល​រាជធានី​ភ្នំពេញ បើក​វគ្គ​បណ្តុះបណ្តាល​ការប្រយុទ្ធប្រឆាំង និង​ការឆ្លើយតប​ព័ត៌មាន​ក្លែងក្លាយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នា​ព្រឹក​ថ្ងៃទី​០៣ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅ​សាលា​រាជធានី​ភ្នំពេញ ​ មានប្រារព្ធកម្មវិធី​បណ្តុះបណ្តាល​ការប្រយុទ្ធប្រឆាំង នឹង​ការឆ្លើយតប​ព័ត៌មាន​ក្លែងក្លាយ ដោយ​មាន​ការចូលរួម​ពី​លោក ជុំ កុសល រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​, លោក​បណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ជា​គ្រូ​បង្គោល និង​លោក ទេព អស្ចារិ​ទ្ធ អនុរដ្ឋលេខាធិការ​ក្រសួង ព័ត៌មាន​ជា​គ្រូ​បង្គោល​ដែរ និងលោក លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​។​

ក្នុងឱកាសនោះ លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បានលើកឡើងថា ការទទួល​ព័ត៌មាន​ក្លែងក្លាយ នឹង​ទទួល​នូវ​គ្រោះ​មហន្តរាយ​ដ៏​ធំ​សម្រាប់​សុខភាព ទ្រព្យសម្បត្តិ​ក្រុមគ្រួសារ និង​សង្គមជាតិ ដូច្នេះ​ត្រូវ​រួម​គ្នា​ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែង​កាយ ដើម្បី​ឲ្យមាន​សន្តិភាព​ផ្លូវកាយ ផ្លូវចិត្ត សន្តិភាព​ក្នុង​គ្រួសារ និង​សង្គមជាតិ​ទាំងមូល​។​

​លោក កើត ឆែ បាន​លើកឡើង​ថា វគ្គ​បណ្ដុះបណ្ដាល ពាក់ព័ន្ធ​នឹង​វិស័យ​ព័ត៌មាន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ឡើង ចំនួន​៧​វគ្គ រួចមកហើយ ដោយ​មាន​សិក្ខាកាម​ដែល​ជា​មន្ត្រីរាជការ​របស់​រដ្ឋបាល ចំនួន​ជាង​១​ពាន់​នាក់​ចូលរួម​។ ក្រោយ​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​នេះ មន្ត្រីរាជការ​នៅ​ថ្នាក់មូលដ្ឋាន នឹង​ក្លាយជា​អ្នក​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ដ៏​មាន​ឥទ្ធិពល​។​

​លោក កើត ឆែ បាន​បន្តថា វិស័យ​ព័ត៌មាន មាន​ការប្រែប្រួល​យ៉ាង​ឆាប់រហ័ស ទៅ​តាម​បច្ចេកវិទ្យា​យុគសម័យ​ឌី​ជី​ថុល DIGITAL​។ ក្នុង​សម័យកាល DIGITAL នាពេល​បច្ចុប្បន្ន​នេះ នរណាម្នាក់ ក៏​ជា​អ្នក​ព័ត៌មាន​ដែរ គ្រាន់តែ​មាន​អាជីព និង​អត់​អាជីព​។ សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការសហការ​ពី​ក្រសួង​ព័ត៌មាន បានរួម​គ្នា​បង្កើតឲ្យមាន​វគ្គ​បណ្ដុះបណ្ដាល​វិស័យ​ព័ត៌មាន​នេះ គឺ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​។ ដើម្បីឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេចបាន​នៅ​ចក្ខុវិស័យ​របស់​ខ្លួន ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ លុះត្រាតែ​យើង​ទាំងអស់គ្នា រួម​គ្នា​ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​។​

​លោក​បាន​បញ្ជាក់​ផងដែរ​ថា ការទទួលបាន​ព័ត៌មាន​ពិត ព័ត៌មាន​ច្បាស់លាស់ នឹង​ទទួលបាន​ជ័យជំនះ តែបើ​ទទួល​ព័ត៌មាន​ក្លែងក្លាយ នឹង​ទទួល​នូវ​មហន្តរាយ​ដ៏​ធំ​ទាំង​សុខភាព ទាំង​ធនធាន​លុយកាក់ ទាំង​គ្រួសារ ក៏ដូចជា​សង្គមជាតិ​ទាំងមូល​។ ការប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ គឺជា​រឿង​របស់​យើងទាំងអស់គ្នា​។ ការសិក្សា​វគ្គ​បណ្តុះបណ្តាល​នេះ មន្ត្រី នឹង​ទទួលបាន​ចំណេះដឹង ដូច្នេះ​សូម​បន្ត​យក​ចំណេះដឹង​ទាំងនេះ ទៅ​ចែកចាយ​ដល់​ក្រុមការងារ ក្រុមគ្រួសារ ក៏ដូចជា​សហគមន៍ ដើម្បី​រួមគ្នា​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​។​

​ជាមួយគ្នានេះ លោក ជុំ កុសល រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​អះអាង​ថា សម័យកាល​នេះ គឺជា​សម័យ​ការ​ឌីជីថល ដែល​យើង​គ្រប់​គ្នា​ត្រូវតែ​ដើរ​ឲ្យទាន់​។ ក្នុងនាម​ជា​មន្ត្រី​ត្រូវ​ស្វែងយល់​អំពី​ព័ត៌មាន ហើយ​ព័ត៌មាន​មិនមែន​ស្រាប់​សម្រាប់តែ​អ្នកនាំពាក្យ​នោះទេ គឺ​សម្រាប់​មន្ត្រី​យើងទាំងអស់គ្នា​។ មន្ដ្រី​កងទ័ព​ជួរមុខ ក្នុង​ការប្រយុទ្ធប្រប្រឆាំ​ង​នឹ​ង​ព័ត៌មាន​ក្លែងក្លាយ បើ​ទទួល​ព័ត៌មាន​ខុស និង​សម្រេចចិត្ត​ខុស ដែល​នាំឲ្យមាន​បញ្ហា​ទាំង​គ្រួសារ និង​សង្គមជាតិ​ទាំងមូល​។ ទាំងនេះ គឺ​ទាមទា​រឲ្យមន្ដ្រី​ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​ព័ត៌មាន ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​។​

​លោក​បាន​បន្តទៀតថា សិក្ខាកាម​ដែល​មក​ក្រេបជញ្ជក់​យក​ចំណេះដឹង​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ គឺជា​មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​ថ្នាក់មូលដ្ឋាន ចំណុះឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ រាជធានី​ភ្នំពេញ គឺជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដូច្នេះ​វិស័យ​វិស័យ​ធំៗ​ទាំងអស់ គឺ​ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ ដូច្នេះ​មន្ត្រី​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ត្រូវ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​ឲ្យ​រាជធានី​ភ្នំពេញ មាន​ការអភិវឌ្ឍ​រីកចម្រើន​បន្ថែម​ទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.