ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

​រដ្ឋបាល​ក្រុង​ព្រះសីហនុ ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការហាម​ចត​យានយន្ត​គ្រប់​ប្រភេទ​លើ​ចំណី​ផ្លូវ​សាធារណៈ​នៅ​ជុំវិញ​បរិវេណ​រង្វង់​មូល ច្រកចូល​ផ្លូវ​ល្បឿន​លឿន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​១ ក្នុង​ភូមិសាស្ត្រ​ក្រុងព្រះសីហនុ​

​រដ្ឋបាល​ក្រុង​ព្រះសីហនុ ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការហាម​ចត​យានយន្ត​គ្រប់​ប្រភេទ​លើ​ចំណី​ផ្លូវ​សាធារណៈ​នៅ​ជុំវិញ​បរិវេណ​រង្វង់​មូល ច្រកចូល​ផ្លូវ​ល្បឿន​លឿន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​១ ក្នុង​ភូមិសាស្ត្រ​ក្រុងព្រះសីហនុ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​) ៖ រដ្ឋបាល​ក្រុង​ព្រះសីហនុ ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការហាម​ចត​យានយន្ត​គ្រប់​ប្រភេទ​លើ​ចំណី​ផ្លូវ​សាធារណៈ​នៅ​ជុំវិញ​បរិវេណ​រង្វង់​មូល ច្រកចូល​ផ្លូវ​ល្បឿន​លឿន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​១ ក្នុង​ភូមិសាស្ត្រ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​រដ្ធបាល​ខេត្តព្រះសីហនុ មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់ឲ្យ​បាន​ជ្រាបថា កន្លងមក រដ្ធបាល​ក្រុង​សង្កេតឃើញមាន​ម្ចាស់​យានយន្ត​មួយចំនួនបា​ន​ចត​យានយន្ត​នៅ​ជុំវិញ​បរិវេណ​រង្វង់​មូល​ច្រកចូល​ផ្លូវ​ល្បឿន​លឿន​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​១ ក្នុង​ភូមិសាស្ត្រ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែល​ជា​ហេតុ​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព​ទីក្រុង និង​អាច​កើតមាន​គ្រោះថ្នាក់​ផ្សេងៗ​ជាយថាហេតុ​។ លើសពីនេះ ការ​ចត​យានយន្ត​នៅ​ទីតាំង​ខាងលើ ក៌​បង្កើត​ឲ្យ​មាន​សំរាម​ពាល​វាល​ពាល​កាលដែល​ធ្វើឲ្យប៉ះពាល់​ដល់​អនាម័យ​-​បរិស្ថាន​ផងដែរ​។​

​ដើម្បី​ពង្រឹង​ការរៀបចំ​សណ្ដាប់​ធ្លាប់ របៀបរៀបរយ អនាម័យ​-​បរិស្ថាន រក្សា​នូវ​សោភ័ណភាព​ទីក្រុង​ឲ្យ​កាន់តែ​ល្អប្រសើរ និង​ជៀសវាង​បង្ក​គ្រោះថ្នាក់​ផ្សេងៗ​ជាយថាហេតុ រដ្ធបាល​ក្រុង​ពុំ​អនុញ្ញាត​ឲ្យមាន​ការចតយា​នយ​ន្ត​នៅ​ទីតាំង​ខាងលើ​ជា​ដាច់​ខាត់ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។​

​រដ្ធបាល​ក្រុង​នឹង​ចាត់​វិធានការ​ចំពោះ​ម្ចាស់​យានយន្ត ដែល​ពុំ​ព្រម​ចូលរួម​អនុវត្តតាម​ខ្លឹមសារ​សេចក្ដីជូនដំណឹង​ខាងលើនេះ ដោយ​នាំ​យក​យានយន្ត​មក​រក្សាទុក​នៅ​សាលាក្រុង​រយ​:​ពេល​០៧ (​ប្រាំពីរ​)​ថ្ងៃ ដើម្បី​ជា​ការព្រមាន​ទើប​ប្រគល់​ជូន​វិញ​។​

​រដ្ធបាល​ក្រុង​ព្រះសីហនុ សង្ឃឹម និង​ជឿជាក់​ថា បងប្អូន​ប្រជា​ពលរដ្ធ​នឹង​ចូលរួម​សហការអនុ​វត្ត​តាម​ខ្លឹមសារ​នៃ​សេចក្ដីជូនដំណឹង​នេះ ដោយ​ស្នាតី​ទទួលខុសត្រូវ​។​
​ទីតាំង​៖ https://maps.app.goo.gl/akoLcaHwyDxheysy7?g_st=com.google.maps.preview.copy

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.