ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

អង្គភាពសារព័ត៌មានជិត២ពាន់ និង២៦សមាគមសារព័ត៌មាន​បានចុះ​បញ្ជីត្រឹមត្រូវ និង​អ្នកកាសែតជាង ៨ពាន់នាក់បានទទួលបណ្ណ​សម្គាល់ជូនដោយក្រសួង

អង្គភាពសារព័ត៌មានជិត២ពាន់ និង២៦សមាគមសារព័ត៌មាន​បានចុះ​បញ្ជីត្រឹមត្រូវ និង​អ្នកកាសែតជាង ៨ពាន់នាក់បានទទួលបណ្ណ​សម្គាល់ជូនដោយក្រសួង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​ព័ត៌មានបានប្រាប់ឱ្យដឹងកាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ថា គិតត្រឹមថ្ងៃនេះអង្គភាពសារព័ត៌មានសរុបចំនួនជិត២ពាន់​អង្គភាព និង ២៦សមាគមសារព័ត៌មាន ដែលបានចុះ​បញ្ជីត្រឹមត្រូវនៅ​ក្រសួង​ព័ត៌មាន ។ក្រសួងក៏បានចេញបណ្ណសម្គាល់អ្នកសារព័ត៌មាន បានចំនួនជាង ៨ពាន់ បណ្ណ រួចហើយ ជូនដល់អ្នកសារព័ត៌មាន​សម្រាប់​ប្រតិបត្តិការងារដោយស្របច្បាប់។

ឯកឧត្តម ទេព អស្នារិទ្ធ បានបន្តដោយរំលេចពីលទ្ធផលទៀតថា ក្រសួងព័ត៌មាន ក្នុងឆមាសទី១ ឆ្នាំ២០២៤ បានផ្តល់ការគាំពារ​ផ្នែក​ច្បាប់​ដល់​អ្នកសារព័ត៌មានដែលបានចុះបញ្ជីត្រឹមត្រូវ ហើយបានជួប​ប្រទះនឹងបញ្ហាក្នុង​ពេលបំពេញការងារ ដោយក្រសួងបាន​សម្រប​សម្រួល​ស្វែងរកដំណោះស្រាយចំពោះវិវាទ និងបញ្ហានានា សរុបចំនួន ២០ករណី និងកំពុងជួយជ្រោមជ្រែងដល់ដំណើរការ​ផ្តល់មេធាវី​ការពារក្តីក្នុងនីតិវិធីតុលាការលើករណីវិវាទមួយចំនួនទៀត។

ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ក្រសួងបានសម្រប​សម្រួលដោះ​ស្រាយបណ្តឹងពាក់ព័ន្ធនឹងកំហុសវិជ្ជាជីវៈ​ចំនួន១៧​ករណី ដោយបាន​ផ្តល់ការអប់រំ​និងតម្រង់ទិសលើការប្រតិបត្តិក្រមសីលធម៌ និងនិយាម​វិជ្ជាជីវៈសារព័ត៌មានជាធរមាន។ ឯកឧត្តម ទេព អស្នារិទ្ធ បានបន្ថែមថា កិច្ចគាំពារ​ដល់អ្នកសារព័ត៌មានជាអាទិភាពចំបងមួយរបស់ក្រសួង​ព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់​ទំនុកចិត្តនិងការការពារ​ដល់​អ្នកសារព័ត៌មាន ដែលបានចុះបញ្ជីត្រឹមត្រូវ គោរពតាមក្រមសីល​ធម៌​វិជ្ជាជីវៈត្រឹមត្រូវ និងអនុវត្ត​តួនាទី​និងភារកិច្ចក្នុងក្របខ័ណ្ឌ​ដែលច្បាប់កំណត់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.