ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការយល់ដឹងច្បាស់ពីសិទ្ធិ និងទំនួលខុសត្រូវមានសារៈសំខាន់ណាស់ក្នុងវិជ្ជាជីវៈសារព័ត៌មាន ដែលចាំបាច់ត្រូវមានលិខិតបទដ្ឋាន និងវិធានជាគ្រឹះនៃសេរីភាពពិតប្រាកដ វាមិនមែនជាការដាក់សំពាធឡើយ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់ ==> អនុមោទនា ថ្ងៃបុណ្យវិសាខបូជា ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា

ប្រកាស​ចូល​កាន់​តំណែង​លោក​ស្រី តិ​មា វិច្ឆិកា​ល ជា​អភិបាលរង​រាជធានី​ភ្នំពេញ ជំនួស​លោក​ស្រី កែវ សុខ​ពិសី ដែល​ត្រូវ​ដល់​អាណត្តិ និង​ត្រូវ​ផ្ទេរ​ទៅ​កាន់​អង្គភាព​ដើម​វិញ

ប្រកាស​ចូល​កាន់​តំណែង​លោក​ស្រី តិ​មា វិច្ឆិកា​ល ជា​អភិបាលរង​រាជធានី​ភ្នំពេញ ជំនួស​លោក​ស្រី កែវ សុខ​ពិសី ដែល​ត្រូវ​ដល់​អាណត្តិ និង​ត្រូវ​ផ្ទេរ​ទៅ​កាន់​អង្គភាព​ដើម​វិញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ​នៅ​រសៀល​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ មានប្រារព្ធ​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​នេះ ដោយលោកស្រី តិ​មា វិច្ឆិកា​ល នាយិកា​រង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ត្រូវបាន​តែងតាំង​ជា​អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជំនួស​លោក​ស្រី កែវ សុខ​ពិសី អភិបាលរង​រាជធានី​ភ្នំពេញ ដែល​ត្រូវ​ដល់​អាណត្តិ និង​ត្រូវ​ផ្ទេរ​ទៅ​កាន់​អង្គភាព​ដើម​វិញ​។​ ពិធីប្រព្រឹត្តទៅ  ក្រោម​អធិបតីភាពឯកឧត្តម​សន្តិ​បណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​លោក​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​លើកឡើង​ថា គណៈ​អភិបាល​រាជធានី​ភ្នំពេញ មាន​អភិបាល​មួយរូប និង​អភិបាលរង​ចំនួន​១០​រូប ជា​ជំនួយការ​។ ក្រុមប្រឹក្សា គណៈ​អភិបាល​រាជធានី​ភ្នំពេញ មាន​គណនយ្យភាព​ទ្វេ​ទិស ក្នុង​កិច្ចការ​បម្រើឲ្យ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​បន្តថា នៅ​ភ្នំពេញ​រក្សា​បាន​សន្តិសុខ សណ្តាប់ធ្នាប់​បាន​យ៉ាង​ល្អប្រសើរ ជាមួយនិង​ការបង្ក្រាប់​បទល្មើស​បាន​ទាន់ពេលវេលា​។ ជាក់ស្តែង​នា​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​កន្លងមក​ថ្មីៗ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចូលរួម​ថែរក្សា​សន្តិសុខ សុវត្ថិភាព​បាន​យ៉ាង​ល្អ បង្ក​សប្បាយភាព​ដល់​ភ្ញៀវ​ជាតិ អន្តរជាតិ ដោយ​ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ព្រះរាជ​ពិធី​នេះ មាន​ភ្ញៀវ​ជាតិ អន្តរជាតិ​ចូលរួម​រហូត​ដល់​ជាង​៦​លាន​៣​សែន​នាក់ កើន​ឡើង​ជាង​ឆ្នាំ​មុន​។​

​​ឯកឧត្តម ឃួ​ង ស្រេង បាន​បន្តទៀតថា ការប្រកាស​ចូល​កាន់​មុខតំណែង​របស់​មន្ត្រីរាជកា​រនា​ពេលនេះ គឺជា​ដំណើរការ​ជាធម្មតា​នៃ​មុខងារ​សាធារណៈ​សម្រាប់​អាជីព​ជា​មន្ត្រីរាជការ​ស៊ីវិល ថ្នាក់ក្រោម​ជាតិ ដែល​តែង​មាន​ការតែងតាំង ប្រគល់​ភារកិច្ច ផ្ទេរ​ភារកិច្ច សម្រួល ភារកិច្ច ចូលនិវត្តន៍ និង​ការកំណត់​អាណត្តិ​ដឹកនាំ​ក្នុង​ជួរ​គណៈ​អភិបាល​។​

​ជាក់ស្តែង ថ្ងៃ​នេះ​ក្រសួង​មហាផ្ទៃ និង​សាលា​រាជធានី​ភ្នំពេញ បាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង លោកស្រី តិ​មា វិច្ឆិកា​ល ជា​អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជំនួស​លោក​ស្រី កែវ សុខ​ពិសី អភិបាលរង​រាជធានី​ភ្នំពេញ ដែល​ត្រូវ​ដល់​អាណត្តិ​។​

​ឯកឧត្តម ឃួ​ង ស្រេង ក្នុងឱកាស​នោះ ក៏​បាន​ផ្តាំផ្ញើ​ឲ្យ​លោកស្រី តិ​មា វិច្ឆិកា​ល ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី ត្រូវ​បង្កើន​ស្មារតី​យកចិត្តទុកដាក់ និង​ការទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការបំពេញ​ភារកិច្ច ក៏ដូចជា ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ និង​បណ្តា​ក្រសួង​-​ស្ថាប័ន អង្គភាព​រដ្ឋ ទីក្រុង​សម្ព័ន្ធមេត្រីភាព មន្ទីរ​-​អង្គភាព​ជំនាញ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​អង្គការ​សង្គម ស៊ីវិល​ទាំងអស់ ជា​ពិសេស​ត្រូវ​ចូលរួម​សហការ អនុវត្ត​ការងារ ដោយ​ឈរ​លើ​ស្មារតី​សាមគ្គីភាព មិត្តភាព ឯកភាព​ផ្ទៃក្នុង គណៈ​អភិបាល ក្រុមប្រឹក្សា និង​មន្ត្រី​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី ឱ្យ​កាន់តែ​ល្អប្រសើរ ដើម្បី​លើកកម្ពស់​កិត្យានុភាព​របស់ រាជធានី​ភ្នំពេញ ហើយ​យើង​ទាំងអស់គ្នា​ត្រូវ​ចាត់ទុក​ថា សាមគ្គីភាព​ផ្ទៃក្នុង គឺជា​កត្តា​ជ័យជំនះ​គ្រប់​ភារកិច្ច​។​

​លោក​សន្តិ​បណ្ឌិត ចាន់ អ៊ាន ក្នុងឱកាស​នោះ បាន​កោតសរសើរ​ចំពោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ចំណុះឲ្យ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជ​ធា​នី​ភ្នំពេញ ដែល​បាន​ខិតខំ​អស់​កម្លាំងកាយ​ចិត្ត ស្មារតី​ក្នុង​ការរក្សា​បាន​សន្តិសុខ សណ្តាប់ធ្នាប់ ពិសេស​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​កន្លងមក​ថ្មីៗ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចូលរួម​ថែរក្សា​សន្តិសុខ សុវត្ថិភាព​បាន​យ៉ាង​ល្អ រហូត​ទទួលបាន​ភ្ញៀវ​ជាតិ អន្តរជាតិ ចូលរួម​សប្បាយរីករាយ ច្រើន​ជាង​ឆ្នាំ​មុនៗ​។​

​លោក​សន្តិ​បណ្ឌិត ចាន់ អ៊ាន ក៏​បាន​ចូលរួម​អបអរសាទរ​ចំពោះ​លោកស្រី តិ​មា វិច្ឆិកា​ល ដែល​ត្រូវបាន​តែងតាំង ជា​អភិបាលរង​រាជធានី​ភ្នំពេញ ជំនួស​លោក​ស្រី​កែវ សុខ​ពិសី ដែល​ត្រូវ​ដល់​អាណត្តិ​និង​ផ្ទេរ​ទៅកាន់​អង្គភាព​ដើម​វិញ​។ លោក​សូម​ឲ្យ​លោកស្រី តិ​មា វិច្ឆិកា​ល យកចិត្តទុកដាក់​បំពេ​ញ​ភារកិច្ច ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ ដើម្បី​លើកកម្ពស់​កិត្យានុភាព​របស់ រាជធានី​ភ្នំពេញ​ឲ្យមាន​ការអភិវឌ្ឍ​រីកចំរើន​បន្ថែមទៀត​។​

​ក្នុងឱកាស​នោះ​លោកស្រី តិ​មា វិច្ឆិកា​ល បានបញ្ជាក់​ថា លោកស្រី​បាន​បំពេញការងារ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​អស់​រយៈពេល​២០​ឆ្នាំ រហូត​ទទួលបាន​ការជឿទុកចិត្ត​ពី​ថ្នាក់ដឹកនាំ តែងតាំង​លោក​ជំទាវ​ជា​អភិបាល រង​រាជធានី​ភ្នំពេញ​។​

​ជាមួយគ្នានេះ លោកស្រី​បាន​ធ្វើ​ការប្តេជ្ញាចិត្តថា នឹង​ខិតខំ​បំពេញ​ការងារ​ទ្វេដង អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ ក្នុងការ​ធ្វើឲ្យ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព ប្រកាន់​នៅ​គុណសម្បត្តិ ៤​យ៉ាង គឺ​ឆន្ទៈ​ម្ចាស់ការ ភក្តីភាព មនសិការ​វិជ្ជាជីវៈ និង​វប្បធម៌​សាធារណៈ​។ ប្តេជ្ញា​លើក​កំពស់​សាមគ្គីភាព​ផ្ទៃក្នុង​អោយបាន​ល្អ​ប្រសើរ ពង្រឹងសមត្ថភាព ដោយ​បន្ត​សិក្សា​រៀនសូត្រ​មួយ​ជីវិត​និង​ពង្រឹង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ អោយ​កាន់តែ​ល្អ​ថែមទៀត​។​

​ប្តេជ្ញា អនុវត្ត​និង​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង​​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​រួមចំណែក​ការអភិវឌ្ឍន៍​រាជធានី​ភ្នំពេញ ដោយ​ធានា​នូវ​សុខដុម​នីយកម្ម និង​ចូលរួម​ទប់ស្កាត់ លុបបំបាត់​រាល់​បាតុភាព​អសកម្ម​នានា ដែល​អាច​ប៉ះពាល់ និង​បង្ក​ការ​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.