ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

ក្រុមប្រឹក្សា​ខេត្ត​ពោធិ៍សាត់ បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​អាណត្តិ​ទី​៤ ឆ្នាំ​ទី​១ ធ្វើ​ការដោះស្រាយ ជូន​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​វាលវែង ចំនួន​១៩​ករណី

ក្រុមប្រឹក្សា​ខេត្ត​ពោធិ៍សាត់ បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​អាណត្តិ​ទី​៤ ឆ្នាំ​ទី​១ ធ្វើ​ការដោះស្រាយ ជូន​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​វាលវែង ចំនួន​១៩​ករណី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ក្រុមប្រឹក្សា​ខេត្ត​ពោធិ៍សាត់ បាន​រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ សម្រាប់​អាណត្តិ​ទី​៤ ឆ្នាំ​ទី​១ នៅ​ស្រុក​វាលវែង ដើម្បី​ស្វែងរក​បញ្ហា​ប្រឈម​នានា​នៅតាម​មូលដ្ឋាន ធ្វើ​ការដោះស្រាយ ជូន​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​វាលវែង ចំនួន​១៩​ករណី​។​

​វេទិកា​នេះ ត្រូវបាន​ធ្វើឡើង​នៅ​សាលប្រជុំ​សាលា​ស្រុក​វាលវែង ក្រោម​អធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ដោយ​បាន​ការចូលរួម​ពី សមាជិក សមាជិកា ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព ផ្នែក​ឯកជន​ដែល​ពាក់ព័ន្ធ មន្ត្រី​ថ្នាក់​មូលដ្ឋាន និង​តំណាង​ប្រជាពលរដ្ឋ សរុប​ចំនួន​១២៧​នាក់​។​

​ថ្លែង​ក្នុង​ឱកាស​បើក​អង្គ​វេទិកា ឯកឧត្តម ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​លើកឡើង​ថា នេះ​គឺជា​យន្តការ​មួយ នៃ​កំណែទម្រង់​លើកកម្ពស់​គណនេយ្យភាព តម្លាភាព និង​ការចូលរួម ទុក្ខ​កង្វល់ របស់​ប្រជាពលរដ្ឋ ដែល​កើតមានឡើង​នៅក្នុង​មូលដ្ឋាន ឃុំ ស្រុក ដោយ​បាន​ផ្តោត​ទៅលើ​បញ្ហា វិវាទ​ដីធ្លី ប្រព័ន្ធធារាសាស្ត្រ បញ្ហា​អាជ្ញាធរ​មូលដ្ឋាន​…​។​ល​។ វេទិកា​នេះ​ដែរ គឺជា​សាលារៀន សម្រាប់​អាជ្ញាធរ​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ​ទាំងអស់ នៅ​ថ្នាក់ក្រោម​ជាតិ ត្រូវ​យល់​ដឹង និង​លុបបំបាត់​ឱ្យបាន នូវ​អំពើរ​ពុករលួយ ដែល​កើតចេញ​ពី​ការ​ធ្វើ​លិខិត​ស្នាម និង​ត្រូវ​ផ្លាស់ប្តូរ​ឥរិយាបថ​ពី​មន្ត្រី ទៅ​ជា​អ្នកបម្រើ​សេវា ឆ្លើយតប​ទៅតាម​ការចង់បាន​របស់​ប្រជាពលរដ្ឋ ដោយ​ត្រូវ​ចាត់ទុកថា ប្រជាពលរដ្ឋ គឺជា​ចៅហ្វាយ​។​

​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បន្តថា វេទិកា​ទទួលបាន​នូវ​សំណួរ និង​សំណូមពរ ទាំង​ផ្ទាល់មាត់ និង​តាម​លិខិត ចំនួន​១៩ ពាក់ព័ន្ធ​ទៅនឹង​វិស័យ​អប់រំ វិស័យ​រ៉ែ និង​ថាមពល វិស័យ​ប្រៃសនីយ៍ វិស័យ​សាធារណការ វិស័យ​បរិស្ថាន វិស័យ​កសិកម្ម បរិស្ថាន រដ្ឋបាល​ឃុំ រដ្ឋបាល​ស្រុក និង​ក្រុម​ការងា​របង្រាប​បទល្មើស ភូមិបាល ត្រូវបាន​វាគ្មិន នៃ​មន្ទីរ​ពាក់ព័ន្ធ រួម​ជាមួយ​ឯកឧត្តម​អភិបាលខេត្ត ធ្វើ​ការដោះស្រាយ និង​បំភ្លឺ​ជូន​១០០%​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បានបញ្ជាក់​ថា វេទិកា​នេះ​ធ្វើឡើង​ដើម្បី​ផ្សព្វផ្សាយ​អំពី​តួនាទី ភារកិច្ច របស់​ក្រុមប្រឹក្សា និង​គណៈ​អភិបាលខេត្ត ព្រមទាំង​លទ្ធផល​សំខាន់ៗ ដែល​រដ្ឋបាល​ខេត្ត ទទួលបាន​តាមរយៈ​ការអនុវត្ត​នូវ​សកម្មភាព​នានា ក្នុង​ឆ្នាំ​២០២៤ ព្រមទាំង​សមិទ្ធផល​របស់​រដ្ឋបាល​ស្រុក​វាលវែង យកមក​ធ្វើ​ការពិភាក្សា និង​ពិគ្រោះ​យោបល់ ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ស្វែងរក​នូវ​បញ្ហា​ប្រឈម និង​សំណូមពរ សម្រាប់​រដ្ឋបាល​ខេត្ត យកទៅ​ធ្វើការ​ពិចារណា ដោះស្រាយ និង​បន្ត​អនុវត្ត ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន ភូមិ ឃុំ ស្រុក ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។​

​ឆ្លងកាត់​សំណួរ និង​សំណូមពរ ដែល​បាន​ដោះស្រាយ និង​បំភ្លឺ​
​ជូន​នោះ​រួចមក ឯកឧត្តម ខូ​យ រី​ដា ក៏​បាន​ជម្រុញ​ដល់​អង្គភាព​ពាក់ព័ន្ធ ស្រុក និង​ឃុំ ត្រូវ​ពិនិត្យ​ឡើងវិញ លើក​ការងារ​ផែនការ​៣​ឆ្នាំ​រំកិល និង​ការដេញថ្លែ​ក្នុង​ការស្ថាបនា​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​មូលដ្ឋាន​ខ្លួន ឱ្យមាន​ភាព​សុ​ក្រិត និង​ចូលរួម​ថែរក្សា​ការពារ​បរិស្ថាន ឱ្យ​មាន​សោ​ភណ្ឌ​ភាព​។ ទន្ទឹមនឹងនោះ ក្នុង​បរិបទ​នៃ​ការអភិវឌ្ឍ តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ គឺជា​កាលានុវត្តិភាព ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ បាន​ស្វែងយល់​អំពី​ស្ថានភាព​ទូទៅ នៃ​ការអភិវឌ្ឍ​ខេត្ត ក្រុង​/​ស្រុក និង​ឃុំ​/​សង្កាត់ ព្រមទាំង​បញ្ហា​ប្រឈម​នានា ដែល​កើតមាន រយៈពេល​កន្លងមក និង​ផ្តល់​ឱកាស​ដល់​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ បាន​បញ្ចេញមតិ​របស់​ខ្លួន អំពី​ក្តីកង្វល់ សំណូមពរ និង​តម្រូវការ​ជាក់ស្តែង​នៅក្នុង​មូលដ្ឋាន​។​

​ឯកឧត្តម​បាន​ថ្លែងអំណរគុណ ចំពោះ​វាគ្មិន​តំណាង​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត ដែល​បាន​ធ្វើ​ការបកស្រាយ​បំភ្លឺ ឆ្លើយតប​ទៅនឹង​សំណួរ ក៏ដូចជា​ក្តីកង្វល់​រប​ស់​ប្រជាពលរដ្ឋ ទាំង​ផ្ទាល់មាត់​និង​តាមរយៈ​លិខិត ដោយ​មាន​ភាពរលូន និង​ទទួលយក​បាន​ទាំងអស់គ្នា​។​

​ក្នុង​ថ្ងៃ​ដដែល​នោះ ឯកឧត្តម ម៉ក់ រ៉ា និង​ឯកឧត្តម ខូ​យ រី​ដា ក៏​បាន​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់ ពាក់ព័ន្ធ​នឹង​សំណូមពរ​ត​ភ្ជាប់​ផ្លូវ​ដែល​បាន​ហូរ​ច្រោះ​ដាច់ ក្បែរ​ទំនប់​បង្ហៀរ​ទំព័រ ព្រមទាំង​បន្ត​ចុះ​ពិនិត្យ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា សម្រាប់​ដោះស្រាយ​ផលប៉ះពាល់​ចេញពី​តំបន់​អន្ទង់អាំង ភ្នំ​១៥០០ ត្រង់​ចំណុច​អូរ​១ និង​អូរ​២ ឃុំ​ប្រ​ម៉ោយ ស្រុក​វាល​វែង​ផងដែរ​៕

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.