ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

​អាជ្ញាធរ​ខេត្ត​សៀមរាប ដឹកនាំ​កម្លាំងចម្រុះ ចុះ​បង្ក្រាប​បទល្មើស​នៅ​តំបន់​បឹង​ទន្លេសាប នៃ​ស្រុក​ពួក និង​ក្រុង​សៀមរាប​

​អាជ្ញាធរ​ខេត្ត​សៀមរាប ដឹកនាំ​កម្លាំងចម្រុះ ចុះ​បង្ក្រាប​បទល្មើស​នៅ​តំបន់​បឹង​ទន្លេសាប នៃ​ស្រុក​ពួក និង​ក្រុង​សៀមរាប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប​៖​នៅ​ថ្ងៃ​ទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០២៤ អភិបាលរង​ខេត្តសៀមរាប ដឹកនាំ​កម្លាំងចម្រុះ បន្ត​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ក្នុង​ភូមិសាស្ត្រ​ស្រុក​ពួក និង​ក្រុង​សៀមរាប ដើម្បី​ធ្វើ​ការណែនាំ​ដល់​ប្រជា​នេសាទ កុំឲ្យ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ស្តីពី​ជលផល និង​ធ្វើ​យ៉ាងណា​ឲ្យ​ផល​ត្រី​កើន​ឡើង​វិញ​។​

​លោក​ធិន​នី សុ​ទ្ធី នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​សៀមរាប បានឲ្យដឹង​ថា​នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ ឯកឧត្តម អ៊ឹង គឹម​លាង អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​កម្លាំងចម្រុះ លោក​ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​សៀមរាប​-​លោក​សោម សុវណ្ណ នាយរង​អធិការដ្ឋាន​រដ្ឋបាល​ជ​ល​ផល​ខាងជើង​បឹង​ទន្លេសាប​
-​លោក​ថ្លៃ ចិន អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​ពួក​-​លោក​ខា អុីត អនុប្រធាន​ការិយាល័យ​វិវាទកម្ម​-​លោកនាយ នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​សៀមរាប​និង​សហការី​-​កងកម្លាំងប្រដាប់អាវុធ​-​សហគមន៍​នេសាទ​ចុង​ឃ្នៀ​ស​និង​សហគមន៍​នេសាទ​កែវ​ពណ៌​។​

​ចុះ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ជលផល​ក្នុង​ភូមិសាស្ត្រ​ក្រុង​សៀមរាប​និង​ស្រុក​ពួក​។​លោក​បន្តថា ក្រុម​ការងារ​បាន​ធ្វើកា​រ​រុះរើ​និង​បំផ្លាញ​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​ស្តីពី​ជលផល នេសាទ​ដោយ​ឧបករណ៍​លប​រ៉ាវ​ដែល​មាន​ក្រឡា​តូច​ជាង​០,០៣​ម៉ែត្រ បាន​ចំនួន​០១​ករណី​៖​ក្បាល​លប ចំនួន​១២​គ្រឿង​-​របាំង​សាច់​អួន ប្រវែង​១២០០​ម៉ែត្រ​-​ចម្រឹង ចំនួន​៦០០​ដើម​-​ព្រលែង​ត្រី​ចម្រុះ ចំនួន​៣០​គីឡូក្រាម​។​
​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បានឱ្យដឹងថា ជារឿយៗ​ក្រុម​ការងារ​ចម្រុះ បាន​បើក​យុទ្ធនាការ​ចុះ​ទៅ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​តំបន់​ដែន​នេសាទ​ទាំងអស់​នៅជាប់​បឹង​ទន្លេសាប ដោយ​ចាប់ផ្ដើម​ចុះ​អនុវត្ត​ពី​ចំណុច​សង្កាត់​ចុង​ឃ្នៀស ឃុំ​កែវ​ពណ៌ ឃុំ​កំពង់​ភ្លុក ឃុំ​កំពង់​ឃ្លាំង និង​ឃុំ​អន្លង់​សំណរ ដែល​ជា​តំបន់​នៅ​ជាប់​មាត់​បឹង​ទន្លេសាប​នៃ​ខេត្ត​សៀមរាប​។​

​លោក ទា គឹម​សុទ្ធ បានឱ្យដឹង​ទៀត ការងារ​សំខាន់​គឺ​ដើម្បី​ធ្វើការ​អប់រំ​សហគមន៍​នេសាទ​ផង និង​ដើម្បី​ដាស់​ស្មារតី​មិន​ឱ្យ​គាត់​ធ្វើ​នេសាទ​ខុសច្បាប់ ហើយ​ប្រសិនបើ​យើង​មិន​ចុះ​ទៅ​បង្ក្រាប​ទេ គាត់​ចេះតែ​ហ៊ាន​នេសាទ​លើស​ពី​កម្រិត​ដែល​យើង​កំណត់​ជូន ដូច្នេះ​វា​អាច​នឹង​បាត់បង់​ជីវចម្រុះ​ទាំងអស់នោះ​ក្នុង​បឹង​ទន្លេសាប​។​

​ជាមួយគ្នា​នោះ​ដែរ​អាជ្ញាធរ​ខេត្ត​សៀមរាប ក៏​បាន​ជំរុញ​ឲ្យ​មន្ត្រី​ជលផល​ក៏​ដូចជា​អាជ្ញាធរ​ដែនដី ត្រូវ​បន្ត​យកចិត្តទុកដាក់​សហកា​រ​គ្នា​ចេញ​ត្រួតពិនិត្យ និង​បន្ត​ចុះ​ធ្វើ​ការត្រួតពិនិត្យ ទប់ស្កាត់​បទល្មើស​ជល​ផល​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​ឱ្យបាន​ជា​ប្រចាំ​៕

 

​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.