ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

អភិបាលខេត្ត​ប៉ៃលិន ជម្រុញ​ដល់​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​សុខាភិបាល​ពិសេស​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ដែល​តែងតាំង​ថ្មី​ត្រូវ​បំរើ​សេ​វ៉ា​ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​អើ​ស​អើ​ង​

អភិបាលខេត្ត​ប៉ៃលិន ជម្រុញ​ដល់​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​សុខាភិបាល​ពិសេស​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ដែល​តែងតាំង​ថ្មី​ត្រូវ​បំរើ​សេ​វ៉ា​ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​អើ​ស​អើ​ង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប៉ៃលិន​៖ ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់តំណែង​ថ្មី​របស់​មន្ត្រីរាជកា​រម​ន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​ប៉ៃលិន​លោកជំទាវ​បាន​ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ណែនាំ​និង​ផ្តាំផ្ញើ​ដល់​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​និង​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ដែល​ទើប​តែងតាំង​ថ្មី​និង​លោកគ្រូ​អ្នកគ្រូ​ពេទ្យ​ទាំងអស់ ត្រូវ​ធ្វើការ ដោយ​ទទួលខុសត្រូវ​ខ្ពស់​នូវ​ភារ​:​កិច្ច​ដែល​ថ្នាក់ដឹកនាំ​ដាក់ជូន​ពិសេស​ការងារ​ជួយ​សង្គ្រោះ​អ្នក​ជម្ងឺ​ដែល​គាត់​ត្រូវការ​យើង​ជួយសង្គ្រោះ​កសាង​ទំនុកចិត្ត​អោយ​ប្រជាពលរដ្ឋ​ជឿជាក់​លើ​វិស័យ​សុខាភិបាល​។​

​បន្ត​ខិតខំ​បំពេញ​តួនាទី​តាម​ជំនាញ​របស់​ខ្លួន ប្រកប​ដោយ​ក្រមសីលធម៌​វិជ្ជាជីវ​: គុណធម៌​និង​ភាពស្មោះត្រង់​ចំពោះ​អ្នក​ជម្ងឺ​ដើម្បី ស្របតាម​គោលនយោបាយ​រាជរដ្ឋាភិបាល ក្នុង​ការពង្រាយ​មន្ត្រី​សុខាភិបាល​នៅ​តាម​មូលដ្ឋាន ឱ្យ​នៅ​គៀក​ជាមួយ ប្រជាពលរដ្ឋ ក្នុង​គោលដៅ​លើកកម្ពស់​សេវា​សុខាភិបាល និង​សុខភាព​សហគមន៍ នៅ​ខេត្ត​ប៉ៃលិន និង​ទូទាំង​ប្រទេស​កម្ពុជា​។​

​លោកជំទាវ​អភិបាលខេត្ត​បាន​សង្កត់ធ្ងន់ ការយកចិត្តទុកដាក់​បំរើ​សេ​វ៉ា​ទៅលើ​ពលរដ្ឋ​ក្រីក្រ​មិន​ត្រូវ​រើសអើង​ដោយ​គិត​ថា​គាត់​កាន់​ប័ណ្ណ​ក្រីក្រ​ឬ​ប័ណ្ណ​បស​ស​ទុក​គាត់​ចោល​នោះ​ទេ​។​

​ម្យ៉ាងវិញទៀត​មន្ត្រី​ជំនាញ​ត្រូវ​តាមដាន​និង​ចុះ​ពិនិត្យ​តាម​កន្លែង​ឃ្លី​និច កន្លែង​លក់​ឱសថ​និង​កន្លែង​ព្យាបាល​ឯកជន​នានា​ក្នុង​ខេត្ត​ត្រូវតែ​មាន​ច្បាប់​អនុញាត​ទើប​អោយ​ដំណើរការ​មិន​ត្រូវអោយ​បើក​អាណាធិបតេយ្យ​ឡើយ​។​

​សូមបញ្ជាក់​ថា លោក​វេជ្ជបណ្ឌិត​លី មករា ត្រូវបាន​តែងតាំង​ជា​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ចំណែក​លោក​គឹម​សំណាង ពី​ប្រធាន​មន្ទីរពេទ្យបង្អែក​ផ្ទេរ​ទៅជា​ប្រធាន​ការិយាល័យ​និយយ័តកម្ម​វិញ​ហើយ​លោក​ស្រី​ហ៊ី​មសានិត តែងតាំង​ជា​ប្រធាន​ការិយាល័យ​គណនេយ្យ​ន​រីឯ​លោក​ង៉ុច​សេង​ធួន​ពី​ប្រធាន​ការិយាល័យ​គណនេយ្យ​ទំលាក់​មក​ជា​មន្ត្រី​មន្ទីរពេទ្យបង្អែក​វិញ​។ ហើយ​ខេត្ត​ប៉ៃលិន បច្ចុប្បន្ន​មាន​មន្ទីរពេទ្យបង្អែក​ចំនួន ១, មណ្ឌល​សុខភាព​ចំនួន ៧ ក្នុងនោះ​នៅ​ក្រុងប៉ៃលិន​ចំនួន ៤ និង​នៅ​ស្រុក​សាលា​ក្រៅ​ចំនួន ៣៕

ដោយ សេន ត

ដោយ

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.