ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

ឯកឧត្តម ជា សុ​មេធី ណែនាំ​មន្ទីរ​សង្គមកិច្ច និង​សាខា​មូលនិធិ​ជាតិ​ជំនួយ​សង្គម​ខេត្តកំពង់ធំ ត្រូវ​សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​ឲ្យបាន​ល្អ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ

ឯកឧត្តម ជា សុ​មេធី ណែនាំ​មន្ទីរ​សង្គមកិច្ច និង​សាខា​មូលនិធិ​ជាតិ​ជំនួយ​សង្គម​ខេត្តកំពង់ធំ ត្រូវ​សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​ឲ្យបាន​ល្អ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ធំ​)៖ ឯកឧត្តម ជា សុ​មេធី រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បាន​ជំរុញ​ដល់​មន្ទីរ​សង្គមកិច្ច និង​សាខា​មូលនិធិ​ជាតិ​ជំនួយ​សង្គម​ខេត្តកំពង់ធំ ត្រូវ​សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​ឲ្យបាន​ល្អ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម ជា សុ​មេធី បាន​ថ្លែង​ដូចនេះ​នា​រសៀល​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅក្នុង​ពិធី​ប្រកាស​សមាសភាព​សាខា​មូលនិធិ​ជាតិ​ជំនួយ​សង្គម​ខេត្តកំពង់ធំ និង​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​នៃ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​កំពង់ធំ នៅ​សាខា​មូលនិធិ​ជាតិ​ជំនួញ​សង្គម​ខេត្ត នៅ​ភូមិ​ព្រៃ​បន្លិច សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន​ខេត្ត​កំពង់ធំ​។​

​ឯកឧត្តម​បន្តថា ចំពោះ​ប្រធាន អនុប្រធាន និង​មន្ត្រី នៃ​សាខា​មូលនិធិ​ជាតិ​ជំនួយ​សង្គម​ដែល​ទើប​តែងតាំង​ថ្មី​សូម​រួម​សហការ​គ្នា​ដឹកនាំ​សាខា​មូលនិធិ​ជាតិ​ជំនួយ​សង្គម​ឱ្យបាន​ល្អ ដោយ​ឈរ​លើ​ស្មារតី​ឯកភាព​គ្នា​ជា​កម្លាំង​តែមួយ​ក្នុង​ការដោះស្រាយ​បញ្ហា​ក្នុង​អង្គភាព ក៏ដូចជា​ការបម្រើ​សេវា ជូន​ប្រជាពលរដ្ឋ​។ ត្រូវ​បន្ត​យកចិត្តទុកដាក់ និង​ពង្រឹង​ការអនុវត្ត​ការងារ​របស់​ខ្លួន​បន្ថែ​ម​ទៀត​ទោះបី​មន្ទីរ​មិន​ទទួលបន្ទុក​ផ្ទាល់​លើ​ការងារ​សាខា មូលនិធិ​ជាតិ​ជំនួយ​សង្គម និង​សាខា​មូល និធិ​ជនពិការក៏​ដោយ ក៏​ប្រធាន​មន្ទីរ​ត្រូវ​ក្តាប់​ឱ្យ​ជាប់​ពី​កិច្ចការ​ទាំងនេះ ដើម្បី​ធ្វើ​ជា​សេនាធិការ សម្រាប់​ក្រសួង​ក្នុង​ការតាមដាន​ការអនុវត្ត​កិច្ចការ​នេះ ដោយ​ឈរ​លើ​មូលដ្ឋាន​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ធំ​។​

​ឯកឧត្តម​បញ្ជាក់ថា មន្ទីរ និង​អង្គភាព​នានា​ចំណុះ​ក្រសួង​ត្រូវ​ជំរុញ​ការកំណត់ អត្តសញ្ញាណ​កម្ម​ជន​មាន​ពិការភាព និង​ការចុះឈ្មោះ​ជន​មាន​ពិការភាព និង​ក្រុម​គោលដៅ​ពាក់ ព័ន្ធ​ចូល​ក្នុង​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ​ឱ្យបាន​ឆាប់រហ័ស​។​មន្ទីរ​សង្គមកិច្ច ត្រូវ​ជំរុញ​កិច្ចសហការ​ល្អ​ជាមួយ​ក្រុម​ហ៊ុន គ្រឹះស្ថាន​ឯកជន​ដែលមាន កាតព្វកិច្ច​ជ្រើសរើស​ជន​មាន​ពិការភាព​ឱ្យ​ចូល​បម្រើ​ការងារ​ស្របតាម​ច្បាប់​កំណត់​។ សហការ​ជាមួយ​អ្នកពាក់ព័ន្ធ​រួមគ្នា​ជួយ​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​តាមរយៈ​ជំរុញ​ការផ្សព្វផ្សាយ​អំពី​ផលប៉ះពាល់​នៃ​ការធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន​និង​ការជឿ​តាម​ការ​បោក​បញ្ឆោត និង​ការអូសទាញ​របស់​មេខ្យល់ និង​ត្រូវ​យកចិត្តទុកដាក់​ដល់​ការលើកកម្ពស់​សេវា​គាំពារ​មនុស្ស​វ័យចាស់ តាមរយៈ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ និង​ការរៀបចំ​ឱ្យមាន​ដំណើរការ​ល្អ​សម្រាប់​សមាគម​មនុស្ស​ចាស់​តាម​គំរូ​សមាគម​មនុស្ស​ចាស់​អន្តរ​ជំនាន់​ថ្មី​។​

​ជាមួយគ្នានេះ​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​សំណូមពរ​ដល់​គ្រប់​អ្នកពាក់ព័ន្ធ​ទាំងអស់​សូម​រួមគ្នា​ដោះស្រាយ​បញ្ហា​ជនអនាថា បញ្ហា​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន និង​ក្រុម​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​ផ្សេងៗ​ទៀត​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​ដើម្បី​សង្គម​កម្ពុជា​ទាំងមូល​។​

​គួរបញ្ជាក់​ថា សមាសភាព​សាខា​មូលនិធិ​ជាតិ​ជំនួយ​សង្គម​ខេត្តកំពង់ធំ​ដែល​ទើប​តែងតាំង​មាន​៖ លោក ជួន សិលា​វិត ប្រធាន​សាខា​មូលនិធិ​ជាតិ​ជំនួយ​សង្គម​ខេត្ត​, លោកស្រី កែវ ចាន់ធូ ជា​អនុប្រធាន​សាខា​មូលនិធិ​ជាតិ​ជំនួយ​សង្គម​, លោក កែវ សុផាន់​ណា​រ៉ា ជា​ប្រធាន​ការិយាល័យ រដ្ឋបាល និង​គណនេយ្យ​, លោក លី សុភា​រ៉ា ជា​ប្រធាន​ការិយាល័យ​ជំនួយ​សង្គម​, លោក ស៊ុន តុលា ជា​អនុប្រធាន​ការិយាល័យ​ជំនួយ​សង្គម​, លោក ខៀវ ម៉េង​លាង ជា​ប្រធាន​ការិយាល័យ​គ្រប់គ្រង​អតីត​មន្ត្រីរាជការ​ស៊ីវិល​, លោកស្រី គឹ​ន ច័ន្ទ​ដាវី ជា​អនុប្រធាន​ការិយាល័យ​គ្រប់គ្រង អតីត​មន្ត្រីរាជការ​ស៊ីវិល​, លោកស្រី ប៉ោ ចេក ជា​ប្រធាន​ការិយាល័យ​គ្រប់គ្រង​អតីតយុទ្ធជន និង​លោកស្រី សំ ថា​រី ជា​អនុប្រធាន​ការិយាល័យ​គ្រប់គ្រង​អតីតយុទ្ធជន​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.