ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ រៀបចំ​ពិធី​បិទ​វេទិកា​ថ្នាក់​ខេត្ត ស្តីពី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដើម្បី​សម្រេចបាន ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០

​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ រៀបចំ​ពិធី​បិទ​វេទិកា​ថ្នាក់​ខេត្ត ស្តីពី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដើម្បី​សម្រេចបាន ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ រៀបចំ​ពិធី​បិទ​វេទិកា​ថ្នាក់​ខេត្ត ស្តីពី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដើម្បី​សម្រេចបាន ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០ នា​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​សាលប្រជុំ​ថ្មី​រដ្ឋបាល​ខេត្ត ក្រោម​អធិបតីភាព ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​ឯកឧត្តម ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។​

​បន្ទាប់ពី​បាន​ដំណើរការ រយៈពេល​មួយ​ថ្ងៃ​កន្លះ​នៃ​វេទិកា​ថ្នាក់​ខេត្ត ស្តីពី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដើម្បី​សម្រេចបាន​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០ បាន​ផ្ដល់​ឱកាស​ដល់​ម​ន្ទីរ​អង្គភាព រដ្ឋបាល​ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ អង្គការ​សង្គម​ស៊ីវិល សមាគម ដៃគូរ​អភិវឌ្ឍន៍ និង​អ្នកពាក់ព័ន្ធ​នានា បាន​ចូលរួម​សន្ទនា​គ្នា ដើម្បី​ផ្ដល់​នូវ​ព័ត៌មាន​ត្រឡប់ និង​សម្ដែង​នូវ​បញ្ហា​ប្រឈម សំណូមពរ ក្ដីកង្វល់ និង​តម្រូវការ​ចាំបាច់​ជា​អាទិភាព​នានា សរុប​ចំនួន​៤៤​ករណី​។​

​មានប្រសាសន៍​ក្នុង​ពិធី​បិទ​វេទិកា ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​លើកឡើង​ថា ដើម្បី​ចូលរួម​ក្នុង​វេទិការ វាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ស្តីពី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដើម្បី​សម្រេចបាន​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០ ពិតជា​មាន​សារៈសំខាន់ ដែល​ជា​ការឆ្លុះបញ្ចាំង​ឱ្យឃើញ​កាន់តែច្បាស់ ពី​សុ​ឆន្ទៈ មនសិការ និង​ស្មារតី​ទទួលខុសត្រូវ ក្នុង​ការចូលរួមចំណែក​អនុវត្ត​នូវ​កម្មវិធី​នយោបាយ របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ ប៉ិនប្រសព្វ និង​ប្រកបដោយ​គតិបណ្ឌិត របស់​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។

​ឯកឧត្តម​បន្តថា វេទិកា​ថ្នាក់​ខេត្ត ស្តីពី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ សម្រាប់​ឆ្នាំ​២០២៤​នេះ បាន​បង្ហាញ​ពី​ការយល់ដឹង​ស៊ីជម្រៅ អំពី​ដំណើរការ​នឹង​សារៈសំខាន់ នៃ​ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ នៅ​ថ្នាក់ក្រោម​ជាតិ​របស់​រដ្ឋបាល​ឃុំ​/​សង្កាត់ ក្រុង​/​ស្រុក មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត និង​អង្គការ​សង្គម​ស៊ីវិល​។ តាមរយៈ​ការឆ្លុះបញ្ចាំង អំពី​បញ្ហា​ប្រឈម​ក្នុង​ការអនុវត្ត​មុខងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដែល​រដ្ឋបាល​ខេត្ត​ទទួលបាន​របាយការណ៍ ពី​រដ្ឋបាល​ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ និង​បញ្ហា​ប្រឈម​ដែល​រដ្ឋបាល​ខេត្ត​ជួបប្រទះ​កន្លងមក គឺ​មាន​ចំនួន​៤៤​ករណី​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​បន្ថែមថា វេទិកា​ថ្នាក់​ខេត្ត ដែល​បាន​ប្រព្រឹត្តទៅ រយៈពេល​មួយ​ថ្ងៃ​កន្លះ ពិតជា​បាន​ផ្ដល់​ឱកាស​ដល់​មន្ទី​រ​អង្គភាព រដ្ឋបាល​ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ អង្គការ​សង្គម​ស៊ីវិល សមាគម ដៃគូរ​អភិវឌ្ឍន៍ និង​អ្នកពាក់ព័ន្ធ​នានា បាន​ចូលរួម​សន្ទនា​គ្នា ដើម្បី​ផ្ដល់​នូវ​ព័ត៌មាន​ត្រឡប់ និង​សម្ដែង​នូវ បញ្ហា​ប្រឈម សំណូមពរ ក្ដីកង្វល់ និង​តម្រូវការ​ចាំបាច់​ជា​អាទិភាព​នានា បាន​នឹង​កំពុង​ជួបប្រទះ ក្នុង​ការអនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដែល​នេះ​បានបង្ហាញ​យ៉ាងពិត ប្រាកដ ពី​ការអនុវត្ត​នូវ​លទ្ធិប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ រួម​ជាមួយ​ឆន្ទៈ​ពី​គ្រប់​តួអង្គ នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​របស់​រដ្ឋបាល​ខេត្ត ក្នុង​ការអនុវត្ត​កំណែទម្រង់​តាម​ចក្ខុវិស័យ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដូច​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បាន​លើកឡើង​ថា (​គ្មាន​ការធ្វើ​កំណែទម្រង់​ណាមួយ​ដែល​ងាយស្រួល​នោះ​ទេ​)​។​

​នៅក្នុង​វេទិកា​ថ្នាក់​ខេត្ត​នេះ ឯកឧត្តម​អភិបាលខេត្ត ខូ​យ រី​ដា បាន​ធ្វើ​ការសម្របសម្រួល​ឆ្លើយ​បត នូវ​បញ្ហា​ប្រឈម និង​សំណើ ក៏ដូចជា​សំណូមពរ ដែល​រដ្ឋបាល​ឃុំ​/​សង្កាត់ ក្រុង​/​ស្រុក មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត និង​អង្គការ​សង្គម​ស៊ីវិល បានលើកឡើង នៅក្នុង​អង្គ​វេទិកា​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.