ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

ប្រសាសន៍​សំខាន់ៗ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ក្រសួង​រ៉ែ និង​ថាមពល ឆ្នាំ​២០២៣-២០២៤ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២៥

ប្រសាសន៍​សំខាន់ៗ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ក្រសួង​រ៉ែ និង​ថាមពល ឆ្នាំ​២០២៣-២០២៤ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៦​រោច ខែ​ក​ត្ដិក ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ក្រសួង​រ៉ែ និង​ថាមពល ឆ្នាំ​២០២៣-២០២៤ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ នៅ​សណ្ឋាគារ​សូហ្វីតែ​ល ភ្នំពេញ​។​

​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ក្រសួង​រ៉ែ និង​ថាមពល ឆ្នាំ​២០២៣-២០២៤ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ ត្រូវបាន​រៀបចំ​ឡើង​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២០-២១ ខែវិច្ឆិកា ឆ្នាំ​២០២៤​។​

​ខាងក្រោម​ជា​ខ្លឹមសារ​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​អញ្ជើញ​បិទ​សន្និបាត​ក្រសួង​រ៉ែ និង​ថាមពល ឆ្នាំ​២០២៣-២០២៤ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២៥៖
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បង្ហាញ​ក្តី​សោមនស្ស​រីករាយ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​សន្និបាត​បូក សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ ឆ្នាំ ២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួង​រ៉ែ និង​ថាមពល ដែល​ជា​វេទិកា​ដ៏​មាន​សារៈសំខាន់​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ការងារ ដែល​ក្រសួង​សម្រេចបាន​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ និង​កោតសរសើរ ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ និង​ការបំពេញ​ការងារ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​របស់​ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​រ៉ែ និង​ថាមពល លើ​ការគ្រប់គ្រង និង​អភិវឌ្ឍ​វិស័យ​រ៉ែ វិស័យ​ប្រេងកាត និង​វិស័យ​ថាមពល​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ក្រសួង​រ៉ែ និង​ថាមពល​មាន​អាណត្តិ​កិច្ច​លើ​វិស័យ​ស្នូល​ចំនួន​៣ គឺ​វិស័យ​រ៉ែ វិស័យ​ប្រេងកាត និង វិស័យ​ថាមពល​។ វិស័យ​ស្នូល​ទាំង​៣​នេះ បាន​ដើរតួនាទី​សំខាន់ ក្នុង​ការចូលរួម​អភិវឌ្ឍ និង​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​, លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា និង​ទាក់ទាញ​ការវិនិយោគ​ពី​វិនិយោគិន​ក្នុងស្រុក និង​ពី​បរទេស​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការងារ​ថ្ម​អារ គឺជា​កិច្ចការ​ដំបូង​ដែល​សម្តេច​បាន​ធ្វើ​កិច្ច​អន្តរាគមន៍​ក្នុង​ការងារ​ជា​នាយករដ្ឋមន្ត្រី ហើយ​ជា​បទពិសោធន៍​សម្រាប់​ការដឹកនាំ​របស់​សម្តេច​។ ក្រោម​កិច្ច​អន្តរាគមន៍ បាន​ប្រែ​វិស័យ​ថ្ម​អារ​ពី​ចង់​ដួលរលំ មក​កើនឡើង​៤​ដង​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា វិស័យ​ថ្ម​អារ​ទទួលបាន​ជោគជ័យ​មាន​កត្តា​ចំនួន​៤​រួមមាន​៖ ហ៊ាន​វះកាត់​, មាន​យន្តការ​ច្បាស់លាស់​តាមដាន​ការអនុវត្តន៍ មន្ត្រី​អនុវត្តន៍​ទាំងអស់​ត្រូវ​អនុវត្តន៍​ដោយ​ស្មោះត្រង់​, វិស័យ​ឯកជន ត្រូវ​ចូលរួម​ដោយស្មោះ និង​ស្រុះគ្នា ហើយ​ស្មោះត្រង់​ជាមួយ​រដ្ឋ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការដោះស្រាយ​បញ្ហា​លើ​វិស័យ​ថ្ម​អារ​ជា​ពិសោធន៍​មួយ​ដែល​សម្តេច​មាន​មោទនភាព​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សម្តេច​ទើប​សម្រេច​ឱ្យ​លុប អាជ្ញា​បណ្ណ​ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ​ថ្ម​កំបោរ ដើម្បី​រក្សា​ទុក​សម្រាប់​វិស័យ​ទេសចរណ៍​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រកាស​បន្ត​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់ សម្តេច​តេជោ ហ៊ុន សែន ដែល បាន​កំណត់​មិន​អនុញ្ញាត​ឱ្យ​មាន​ការនាំចេញ​ផលិតផល​រ៉ែ​ថ្ម​សំណង់ ដើម្បី​រក្សា​ទុក​សម្រាប់​សេចក្តីត្រូវការ របស់​ប្រជាជាតិ​ទៅ​ថ្ងៃក្រោយ​ជា​បន្ត​ទៀត​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា វិស័យ​រ៉ែ​បាន​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ និង ប្រមូល​ចំណូល​ចូល​ថវិកា​ជាតិ ដែល ក្នុងនោះ ចំណូល​រដ្ឋ​ពី​វិស័យ​រ៉ែ មាន​កំណើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដោយ​បាន​ចូលរួមចំណែក​ក្នុង​ថវិកាជាតិ ព្រមទាំង​បាន​ផ្តល់​ការងារ​ផ្ទាល់ ក្នុង​វិស័យ​រ៉ែ​នេះ ជូន​ប្រជាពលរដ្ឋ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ថ្លែងអំណរគុណ​ម្ចាស់​អាជីវកម្ម​រ៉ែ ដែល​បាន​យកចិត្តទុកដាក់​លើ​សុវត្ថិភាព និង ជាពិសេស​ការលើកកម្ពស់​សុខុមាលភាព និយោជិត​កម្មករ ដែល​បម្រើ​ការងារ​នៅក្នុង​ការដ្ឋាន​រ៉ែ​របស់​ខ្លួន​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ក្រសួង​រ៉ែ និង ថាមពល បន្ត​រៀបចំ​សិក្សា ដោយ​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ឬ​វិស័យ​ឯកជន ដើម្បី​ចងក្រង​ផែនទី​សក្ដានុពល​ធនធាន​រ៉ែ និង​ជំរុញ ការសិក្សា​ស្រាវជ្រាវ​បន្ថែមទៀត​លើ​រ៉ែ ក្នុង​គោលដៅ​ទាក់ទាញ​ការវិនិយោគ​បន្ថែម​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឱ្យ​កំណត់​តំបន់​ដែល​ត្រូវ​យក​ថ្ម​បាន ដោយ​មិន​ត្រូវកម្ទេច​គ្រប់​តែ​ភ្នំ​នោះទេ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឱ្យ​ក្រសួង​រ៉ែ និង ថាមពល​ត្រូវ​ពិនិត្យ​មើល​ទីតាំង​ដែល​មាន​អាជ្ញា​បណ្ណ​ក្នុង​តំបន់​ព្រៃ​ឡង់​ដែល ពុំ​មាន​សកម្មភាព ឬ​ពុំ​មាន​សក្តានុពល​ធនធាន​រ៉ែ ដើម្បី​ដក​ហូត ឬ​កាត់​ឆ្កៀល​ចេញពី​ដែន​អាជ្ញា​បណ្ណ ធនធាន​រ៉ែ និង​បន្ត​ហាម​ដាច់ខាត​មិន​ឱ្យ​ចេញ​អាជ្ញា​បណ្ណ​ធនធាន​រ៉ែ​ថ្មី​នៅ​តំបន់​ព្រៃ​ឡង់​នេះ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ក្រសួង​រ៉ែ និង​ថាមពល ត្រូវ​ពង្រឹង​ការ​កៀរគរ​ចំណូល និង​ទប់ស្កាត់​ការ​លេច​ធ្លាយ​ចំណូល តាមរយៈ​ការធ្វើ​អាជីវកម្ម​រ៉ែ​ដោយ​គ្មាន​សុចរិត​ភាព និង​ការធ្វើ​អាជីវកម្ម​រ៉ែ​ខុសច្បាប់ និង​អនាធិបតេយ្យ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ក្រសួង​រ៉ែ និង​ថាមពល និង ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ពង្រឹង​ការគ្រប់គ្រង សុវត្ថិភាព និង លើកកម្ពស់​សុខុមាលភាព​និយោជិត​កម្មករ​, ពង្រឹង​ការត្រួតពិនិត្យ​, ការទិញ ការដឹកជញ្ជូន ការ​ស្តុក​ទុក ការប្រើប្រាស់​សារធាតុ​ផ្ទុះ និង​សារធាតុ​គីមី​របស់​ការដ្ឋាន​អាជីវកម្ម​ធនធាន​រ៉ែ ឱ្យ បាន​ម៉ឺងម៉ាត់​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ថ្វី​ត្បិត​តែ​និន្នាការ​សកល ការប្រើប្រាស់​ប្រេងឥន្ធនៈ​មាន​ការថយចុះ ប៉ុន្តែ​ប្រេងឥន្ធនៈ​នៅតែ​មាន​តួនាទី​សំខាន់ ក្នុង​តម្រូវការ​ថាមពល​នាពេល​បច្ចុប្បន្ន ក៏​ដូច​អន្តរកាល​ឆ្ពោះទៅ​ពេលអនាគត ។ សម្រាប់​កម្ពុជា រាជរដ្ឋាភិបាល​បាន​បន្ត​ធានា​ការផ្គត់ផ្គង់​ប្រេង និង ឧស្ម័ន​ឥន្ធនៈ​គ្រប់​ប្រភេទ​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​បម្រើ​ឱ្យ​សេចក្តីត្រូវការ​របស់​ប្រជាជន និង​ការអភិវឌ្ឍ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឱ្យ​យកចិត្តទុកដាក់​លើ​ការរៀបចំ​បទ​ប្បញ្ញត្តិ​បច្ចេកទេស​សុវត្ថិភាព ដើម្បី​គ្រប់គ្រង​សកម្មភាព​អាជីវកម្ម​ទាំង​នៅ​តាម​ស្ថានីយ​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ​, ទីតាំង​ស្តុក​, ការដឹកជញ្ជូន និង​ការរៀបចំ​ប្រព័ន្ធ​ផ្គត់ផ្គង់ និង​ចែកចាយ​ឧស្ម័ន ឥន្ធនៈ​ក្នុង​អគារ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការចរចា​បញ្ហា​តំបន់​ទាមទារ​ដែនសមុទ្រ​ត្រួត​គ្នា​កម្ពុជា​-​ថៃ (OCA) សម្រាប់​ការចរចារ ជាមួយ​ប្រទេស​ថៃ ត្រូវតែ​ឈរលើ​គោលការណ៍​គោរព​គ្នា​ទៅវិញ​ទៅ មក បែងចែក​ផល​សេដ្ឋកិច្ច ដែល​អាច​ទទួលយកបាន ជាពិសេស​គឺ ការគោរព​អធិបតេយ្យ​របស់​កម្ពុជា ដែល​មិន​អាច​ខ្វះ​បាន​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គ្មាន​ការចរចា​សម្ងាត់​ណាមួយ​រវាង​សម្តេច​តេជោ និង​លោក ថាក់ស៊ីន ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ឬ​ធ្វើឱ្យ​បាត់បង់​បូរ​ភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ​នោះ​ឡើយ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​ក៏​ចេះ​ស្រឡាញ់​ទឹកដី មិនមែន​ចេះ​ស្រឡាញ់​អី តែ​ក្រុមប្រឆាំង​នោះទេ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អង្វរ​អ្នកនយោបាយ​ប្រឆាំង​កុំ​អុជអាល​ប្រជាពលរដ្ឋ​ឱ្យ​ឈ្លោះប្រកែក​គ្នា និង​បង្កើត​បាតុភាព​ផ្សេងៗ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បង្ហើប​ថា មាន​មនុស្ស​មក​បបួល​សម្តេច​ជីក​កំណប់​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ស្នើ​ទៅ​ប្រទេស​ដែល​កំពុង​ឱ្យ​អ្នក​នយោបាយ​ប្រឆាំង​ជ្រកកោណ ពិនិត្យ​ឡើង​វិញ​ចំពោះ​សកម្មភាព​របស់​ពួកគេ ចំពោះ​ការ​បំផុស​ប្រជាពលរដ្ឋ​ធ្វើ​សកម្មភាព​ប៉ះ​បោរ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​កើតមាន​ចលនា​ប៉ះ​បោរ​ផ្តួលរំលំ​រដ្ឋ​នោះឡើយ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ឱ្យ​ក្រសួង​រ៉ែ និង​ថាមពល បើក​ទីផ្សារ​ប្រកួតប្រជែង​ឱ្យ​ទូលាយ ដើម្បី​ធានា​ការផ្គត់ផ្គង់​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ ឱ្យបាន​គ្រប់គ្រាន់​តាម​តម្រូវការ ដោយ​ខិតខំ​កែលម្អ​បរិយាកាស​ធុរកិច្ច​ឱ្យ​កាន់តែ​ងាយស្រួល និង លើកកម្ពស់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ល្អ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ក្រសួង​រ៉ែ និង​ថាមពល ពន្លឿន​ការរៀបចំ​បទប្បញ្ញត្តិ​បច្ចេកទេ​សសុវត្ថិភាព​នានា ជាពិសេស បញ្ចប់​ការរៀបចំ​ប្រព័ន្ធ​ផ្គត់ផ្គង់ និង​ចែកចាយ​ឧស្ម័ន​ឥន្ធនៈ​ក្នុង​អគារ​ឱ្យបាន​ឆាប់​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សម្តេច​បិទ​លែងឱ្យ​មាន​អាជ្ញា​បណ្ណ​ផលិត​ស្រា​បៀរ​ទៀតហើយ​។ បើ​ផលិត​នាំចេញ ទើប​អនុញ្ញាត​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការប្រើប្រាស់​ថាមពល​អគ្គិសនី​នៅ​ទូទាំង​ប្រទេស​នៅ​ឆ្នាំ​២០២៤ បាន​កើនឡើង ១៥,៥៦​ភាគរយ ធៀប​ទៅនឹង​ការប្រើប្រាស់​នៅ​ឆ្នាំ​២០២៣​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រហូត​ដល់​ចុង​ឆ្នាំ​២០២៤​នេះ វិសាលភាព​នៃ​ការផ្គត់ផ្គង់​អគ្គិសនី ពី​ប្រព័ន្ធ​បណ្ដាញ​ជាតិ បាន​គ្របដណ្តប់​លើ​ភូមិ​ចំនួន ៩៩,១៥​ភាគរយ នៃ​ចំនួន​ភូមិ​ទូទាំង​ប្រទេស​រួចហើយ ដែល​នៅ​ក្នុង​នោះ​ការ​ភ្ជាប់​បណ្តាញ​ឱ្យ​ទីតាំង​អ្នកប្រើប្រាស់​គ្រប់​ប្រភេទ​នៅ​ចុងឆ្នាំ ២០២៤ នេះ​បាន​ឡើង​ដល់​ចំនួន ៣,៨៦​លាន​ទីតាំង គឺ​កើនឡើង​ប្រមាណ​៤​ភាគរយ ធៀប​ទៅនឹង​ឆ្នាំ​២០២៣​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការ​ភ្ជាប់​បណ្តាញ ឱ្យ​លំនៅឋាន​ប្រជាពលរដ្ឋ​បាន​កើនឡើង​ដល់ ៣,៦០​លាន​ខ្នង​ផ្ទះ ដែល​ត្រូវជា ៩៥,២៤% នៃ​ខ្នង​ផ្ទះ សរុប​ទូទាំងប្រទេស​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឱ្យ​ក្រសួង​រ៉ែ និង​ថាមពល​យកចិត្តទុកដាក់​ធ្វើយ៉ាងណា ឱ្យ​ថាមពល​ដែល​ប្រើប្រាស់​កាន់តែ​ស្អាត កាន់តែ​មាន​ប្រសិទ្ធភាព មាន​ស្ថិរភាព ថ្លៃ​សមរម្យ និង​មាន​សមធម៌ ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​សម្រួល​ដល់​ជីវភាព​សង្គម​នៅ​កម្ពុជា ឱ្យ​កាន់តែ​ប្រសើរឡើង ព្រមទាំង​អាច​ធ្វើ​អន្តរកាល​វិស័យ​ថាមពល​កម្ពុជា​ឆ្ពោះ​ទៅរក​អព្យាក្រឹតភាព​កាបូន​នៅ​ឆ្នាំ ២០៥០ ស្រប​តាម​ការប្ដេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​អន្តរជាតិ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ឯកភាព​ជាមួយ​មតិ​របស់​ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ក្នុង​ការ​កំណត់​យក​អភិក្រម​ចំនួន ៤ សម្រាប់​ការគ្រប់គ្រង និង​អភិវឌ្ឍ​វិស័យ​ថាមពល​បន្ត ទៀត​គឺ ៖ ១). បង្កើន​ថាមពល​ស្អាត និង ប្រសិទ្ធភាព​ថាមពល​, ២). រក្សា​ថ្លៃ​សមរម្យ ស្រប​តាម​ថ្លៃ​នៃ ធាតុ​ចូល​ក្នុង​ការផលិត បញ្ជូន និង ចែកចាយ​ថាមពល​, ៣). បង្កើន​ស្ថិរភាព និង​គុណភាព​នៃ​ការផ្គត់ផ្គង់​, ៤). បង្កើន​ការផ្តល់សេវា​ឱ្យបាន​កាន់តែ​ប្រសើរ និង ប្រកបដោយ​សមធម៌រ​វាង​តំបន់​ទីក្រុង និង​ជនបទ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​ទើប​អនុម័ត​ការអនុម័ត​គម្រោង​អភិវឌ្ឍ​ប្រភព​ថាមពល​ថ្មី​ចំនួន ២៣​គម្រោង អានុភាព​សរុប ៥,៩៥០​មេហ្កា​វ៉ាត់​បន្ថែម នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ក្រសួង​រ៉ែ និង​ថាមពល ដែល​ជា​ស្ថាប័ន​បង្គោល និង​ក្រសួង​-​ស្ថាប័ន​នានា ដែល​ជា​ស្ថាប័ន​ដៃគូ យកចិត្តទុកដាក់​ជំរុញ​ការអនុវត្ត​គម្រោង​ថាមពល​ស្អាត និង​គម្រោង ប្រសិទ្ធភាព​ថាមពល​ឱ្យអស់​ពី​លទ្ធភាព​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ស្នើ​ឱ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ យកចិត្តទុកដាក់​ជួយ​គាំទ្រ​ដល់​ការអនុវត្ត​គម្រោង ប្រសិទ្ធភាព​ថាមពល​ដែល​បាន​រៀបចំ​ដោយ «​គណៈកម្មាធិការ​ជាតិ​ប្រសិទ្ធភាព​ថាមពល​» ជាមួយ​ដៃគូ​អភិវឌ្ឍ​នានា ជាពិសេស​ជាមួយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី និង​ធនាគារ​ពិភពលោក ដើម្បី​ពន្លឿន​ការងារ​ប្រសិទ្ធភាព​ថា​ម​ពលដែល​បាន​គ្រោង និង​ឈាន​ទៅ​សម្រេច​គោលដៅ​សន្សំសំចៃ​ប្រភព​ថាមពល​ឱ្យបាន​១៩​ភាគរយ នៅ​ដំណាច់ឆ្នាំ​២០៣០​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការផ្គត់ផ្គង់​ថាមពល​មួយ ដែល​មាន​ថ្លៃ​សមរម្យ ស្ថិរភាព និង​សមធម៌ គឺជា​គោលការណ៍​គ្រឹះ​ដែល​ត្រូវ​ប្រកាន់ខ្ជាប់ ។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឱ្យ​មាន​ការគិតគូ​រ​ធ្វើយ៉ាងណា​ឱ្យ​ការផ្គត់ផ្គង់​ថាមពល​មាន​ស្ថិរភាព គ្មាន​ការ រអាក់រអួល​ដែល​ត្រូវ​មាន​ការចូលរួម​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ស្នើ​ឱ្យ​អ្នកពាក់ព័ន្ធ ដូចជា​ក្រសួង​បរិស្ថាន ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន អាជ្ញាធរ​រាជធានី​-​ខេត្ត និង​ប្រជាពលរដ្ឋ​នានា ចូលរួម​ទាំងអស់​គ្នា​ដោះស្រាយ​ដី​សម្រាប់​ការសាងសង់​គម្រោង​ថាមពល​នានា និង​អនុញ្ញាត​ឱ្យ​
​ដាំ​បង្គោល​អគ្គិសនី​នៅ​តាម​ទីតាំង​ចាំបាច់ ដើម្បី​អាច​ទទួលបាន​នូវ​ការផ្គត់ផ្គង់ ថាមពល​មាន​ស្ថិរភាព គ្មាន​ការរអាក់រអួល បាន​ឆាប់រហ័ស ទៅ​តាម​ការគ្រោងទុក និង​អនុលោម​តាម ច្បាប់​ជា​ធរមាន​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ដើម្បី​ឱ្យ​មាន​សមធម៌រ​វាង​តំបន់​ទីក្រុង និង​ជនបទ ជាពិសេស​លើ​បណ្តា​ភូមិ​ដាច់ស្រយាល ០,៨៥​ភាគរយ ដែល​នៅសល់​មិនទាន់​មាន​បណ្តាញ​ផ្គត់ផ្គង់​អគ្គិសនី​ទៅដល់​នៅឡើយ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រកាស​គាំទ្រ​ចំពោះ​ការផ្តួចផ្តើម​របស់​ក្រសួង​រ៉ែ និង​ថាមពល ក្រោម​កម្មវិធី «​គីឡូម៉ែត្រ​ចុងក្រោយ (The Last Mile)» មានន័យ​ថា រាជរដ្ឋាភិបាល​នឹង​ត្រូវ​ខិតខំ​ប្រឹងប្រែង​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ដើម្បី​ធ្វើឱ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស មាន​អគ្គិសនី​ប្រើប្រាស់​ដូចគ្នា​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការផ្លាស់ប្តូរ​ពី​ការប្រើប្រាស់​យានយន្ត​ប្រើ​ប្រេងឥន្ធនៈ ទៅប្រើ​យានយន្ត​អគ្គិសនី ធ្វើឱ្យ​ប្រទេស​ជាតិ​ទទួលបាន​ផលប្រយោជន៍​ចំនួន​២ គឺ​១). បង្កើន​ប្រសិទ្ធភាព នៃ​ការប្រើប្រាស់​ថាមពល​សម្រាប់​ការដឹកជញ្ជូន ដោយ​ការប្រើប្រាស់​យានយន្ត​អគ្គិសនី​បើ ថាមពល​តិចជាង​ការប្រើ​យានយន្ត​ប្រើ​ប្រេង​ឥន្ធនៈ​ប្រហែល ៥​ដង និង ២). បន្ថយ​ការ បញ្ចេញ​ឧស្ម័ន​កាបូន​ក្នុង​វិស័យ​ដឹកជញ្ជូន ដោយ​ងាក​មក​ប្រើ​ថាមពល​អគ្គិសនី ដែល​ផលិត​ពី​ថាមពល​ស្អាត​កាន់តែច្រើន​វិញ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ «​គោលនយោបាយ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​វិស័យ​យានយន្ត​អគ្គិសនី ២០២៤-២០៣០» ដោយ​មាន​គោលបំណង​ជំរុញ​ការប្រើប្រាស់ និង​ការអភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី នៃ​វិស័យ​យានយន្ត​អគ្គិសនី​ទាំងមូល​។​

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.