ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន បន្ត​ពង្រឹង​កិច្ចសហការ​ល្អ​ជាមួយ​ភាគី​ថៃ​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន បន្ត​ពង្រឹង​កិច្ចសហការ​ល្អ​ជាមួយ​ភាគី​ថៃ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ប្រចាំ​ប៉ុស្តិ៍​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ខេត្ត​ប៉ៃលិន នា​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ណែនាំ​រដ្ឋបាលខេត្ត​ប៉ៃលិន និង​បណ្ដា​រដ្ឋបាលខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ​ផ្សេងទៀត យកចិត្តទុកដាក់​ពង្រឹង​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ថៃ ជាប់​ព្រំដែន​ប្រទេស​កម្ពុជា ឱ្យបាន​ល្អ ដើម្បី​ថែរក្សា​បរិយាកាស​មិត្តភាព ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ទាំងសងខាង​។

​បើ​តាម​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក្រុមប្រឆាំង​ជ្រុលនិយម​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មួយ​ក្ដាប់​តូច និង​ក្រុមប្រឆាំង​ជ្រុលនិយម​ថៃ​ខ្លះ បាន​ព្យាយាម​យក​កិច្ចការ​ព្រំដែន​ដែល​រាជរដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរ បាន និង​កំពុង​រួមគ្នា​ដោះស្រាយ​ដោយ​សន្តិវិធី ទៅ​ធ្វើ​ជា​ឈ្នាន់​នយោបាយ​ថ្មី​មួយទៀត ដើម្បី​បញ្ឆេះ​ឱ្យ​មាន​ការប្រឈមមុខ​ដាក់គ្នា​រវាង​ជាតិ និង​ប្រជាជន​ប្រទេស​ទាំង​ពីរ និង​ក៏​ដើម្បី​សម្រេច​មហិច្ឆតា​ដណ្ដើម​អំ​ណា​ច តាម​វិធីសាស្ត្រ​ផ្សព្វផ្សាយ អត្ថាធិប្បាយ​ចោទប្រកាន់ និង​បំផុសបំផុល​នូវ​ព័ត៌មាន​មិន​ពិត ទាំង​លើ​បណ្ដាញ​សង្គម និង​ទាំង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្មាន​វិជ្ជាជីវៈ​។

​គួរកត់សម្គាល់​ថា ដើម្បី​ជម្រះ​មន្ទិល​ពាក់ព័ន្ធ​ការផ្សព្វផ្សាយ​បំពុល​របស់​ក្រុមប្រឆាំង​ជ្រុលនិយម នា​ព្រឹក​ថ្ងៃ​ដដែល សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា និង​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​មានប្រសាសន៍​គូសបញ្ជាក់​អំពី​គោលជំហរ​នៃ​ការខិតខំ​ចរចា​ដោះស្រាយ​បញ្ហា​ព្រំដែន​គោក និង​ទឹក​ដោយ​សន្តិវិធី​រវាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ធានា​រក្សា​បាន​នូវ​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ដែល​នាំមក​នូវ​ផលប្រយោជន៍​ដល់​ជាតិ និង​ប្រជាជន​ទាំងសងខាង​។

​ក្រៅពី​ការណែនាំ​ឱ្យ​រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​ថៃ​ខិតខំ​ថែរក្សា​បរិយាកាស​មិត្តភាព និង​សហប្រតិបត្តិការ​ល្អ​ជាមួយ​គ្នា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនា​យ​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក៏​បាន​មានប្រសាសន៍​អំពី​បច្ចុប្បន្នភាព​នៃ​ការងារ​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​កម្ពុជា ដែល​បាន និង​កំពុង​ប្រព្រឹត្តទៅ​ប្រកបដោយ​ជោគជ័យ សន្ទុះ​នៃ​ការរីកចម្រើន​នៃ​ខេត្ត​ប៉ៃលិន ដែល​តម្រូវ​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ​បំពេញ​តួនាទី​និង​ភារកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​ដើម្បី​ឆ្លើយតប​នឹង​ភាពជាក់ស្ដែង ការបន្ត​ថែរក្សា​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​ការពង្រឹង​ការអនុវត្ត​ច្បាប់​នៅតាម​បណ្ដា​ច្រកទ្វារ​ព្រំដែន​ជា​ដើម​។

​សូមបញ្ជាក់​ថា ក្រៅពី​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ និង​កង​ម្លាំង​ចំណុះ​រដ្ឋបាល​ខេត្ត​ប៉ៃលិ​ន ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ចូល​ពិនិត្យ​កន្លែង​បំពេញ​ការងារ​របស់​មន្ត្រី​ពាក់ព័ន្ធ និង​បាន​អញ្ជើញ​ពិនិត្យ​ទីតាំង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ដែល​នៅ​ទីនោះ មាន​ការអញ្ជើញ​ចូលរួម និង​ទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​បំផុត​ពី ឯកឧត្តម អនុ​ធី​ន ឆាន​វីរៈ​គូ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ថៃ​។ ប្រមុខ​ក្រសួង​មហាផ្ទៃ​កម្ពុជា​-​ថៃ និង​មន្ត្រីជាន់ខ្ពស់​ប្រទេស​ទាំង​ពីរ ក៏បាន​អញ្ជើញពិសារ​អាហារ​សាមគ្គី​នៅក្នុង​ខេត្ត​ច័ន្ទ​បុរី​ក្នុង​បរិយាកាស​ប្រកបដោយ​មិត្តភាព​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.