ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីបិទវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីបិទវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ បន្ទាប់ពីបានដំណើរការ រយៈពេលមួយថ្ងៃកន្លះនៃវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ បានផ្ដល់ឱកាសដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ អង្គការសង្គមស៊ីវិល សមាគម ដៃគូរអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា បានចូលរួមសន្ទនាគ្នា ដើម្បីផ្ដល់នូវព័ត៌មានត្រឡប់ និងសម្ដែងនូវបញ្ហាប្រឈម សំណូមពរ ក្ដីកង្វល់ និងតម្រូវការចាំបាច់ជាអាទិភាពនានា សរុបចំនួន៤៤ករណី។
សម្រាប់ពិធីបិទវេទិកានេះ ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំថ្មីរដ្ឋបាលខេត្ត ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត។
មានប្រសាសន៍ក្នុងពិធីបិទវេទិកា លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ដើម្បីចូលរួមក្នុងវេទិការ វាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ពិតជាមានសារៈសំខាន់ ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ ពីសុឆន្ទៈ មនសិការ និងស្មារតីទទួលខុសត្រូវ ក្នុងការចូលរួមចំណែកអនុវត្តនូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសព្វ និងប្រកបដោយគតិបណ្ឌិត របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបន្តថា វេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្រាប់ឆ្នាំ២០២៤នេះ បានបង្ហាញពីការយល់ដឹងស៊ីជម្រៅ អំពីដំណើរការនឹងសារៈសំខាន់ នៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិរបស់រដ្ឋបាលឃុំ/សង្កាត់ ក្រុង/ស្រុក មន្ទីរអង្គភាពនានាជុំវិញខេត្ត និងអង្គការសង្គមស៊ីវិល។ តាមរយៈការឆ្លុះបញ្ចាំង អំពីបញ្ហាប្រឈមក្នុងការអនុវត្តមុខងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរដ្ឋបាលខេត្តទទួលបានរបាយការណ៍ ពីរដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ និងបញ្ហាប្រឈមដែលរដ្ឋបាលខេត្តជួបប្រទះកន្លងមក គឺមានចំនួន៤៤ករណី។
លោកអភិបាលខេត្ត បានបន្ថែមថា វេទិកាថ្នាក់ខេត្ត ដែលបានប្រព្រឹត្តទៅ រយៈពេលមួយថ្ងៃកន្លះ ពិតជាបានផ្ដល់ឱកាសដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ អង្គការសង្គមស៊ីវិល សមាគម ដៃគូរអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា បានចូលរួមសន្ទនាគ្នា ដើម្បីផ្ដល់នូវព័ត៌មានត្រឡប់ និងសម្ដែងនូវ បញ្ហាប្រឈម សំណូមពរ ក្ដីកង្វល់ និងតម្រូវការចាំបាច់ជាអាទិភាពនានា បាននឹងកំពុងជួបប្រទះ ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលនេះបានបង្ហាញយ៉ាងពិត ប្រាកដ ពីការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ រួមជាមួយឆន្ទៈពីគ្រប់តួអង្គ នៃរដ្ឋបាលថ្នាក់ក្រោមជាតិរបស់រដ្ឋបាលខេត្ត ក្នុងការអនុវត្តកំណែទម្រង់តាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចបវរធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា (គ្មានការធ្វើកំណែទម្រង់ណាមួយដែលងាយស្រួលនោះទេ)។
នៅក្នុងវេទិកាថ្នាក់ខេត្តនេះ លោកអភិបាលខេត្ត ខូយ រីដា បានធ្វើការសម្របសម្រួលឆ្លើយបត នូវបញ្ហាប្រឈម និងសំណើ ក៏ដូចជាសំណូមពរ ដែលរដ្ឋបាលឃុំ/សង្កាត់ ក្រុង/ស្រុក មន្ទីរអង្គភាពនានាជុំវិញខេត្ត និងអង្គការសង្គមស៊ីវិល បានលើកឡើង នៅក្នុងអង្គវេទិកាផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.