ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ និង​ឡាវ ផ្តល់​ប័ណ្ណ​ព្រំដែន​ជូន​ពលរដ្ឋ​ជាង​១៩​ពាន់​ក្បាល​បន្ថែមទៀត​

រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ និង​ឡាវ ផ្តល់​ប័ណ្ណ​ព្រំដែន​ជូន​ពលរដ្ឋ​ជាង​១៩​ពាន់​ក្បាល​បន្ថែមទៀត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្នុង​រយៈពេល​មួយ​ខែ គិត​ចាប់ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៤​នេះ រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន កម្ពុជា​-​ថៃ និង​កម្ពុជា​-​ឡាវ បាន​បន្ត​ផ្ដល់​សេវា​ប័ណ្ណ​ព្រំដែន ជូន​ប្រជាពលរដ្ឋ​យក​ទៅ​ប្រើប្រាស់​ចេញចូល​ឆ្លងដែន​ក្នុង​ជីវភាព​ប្រចាំថ្ងៃ បាន​សរុប​ជាង​១៩​ពាន់​ក្បាល ក្នុង​នោះ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ មាន​ចំនួន​ច្រើន​បំផុត បើ​ធៀប​នឹង​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ឡាវ​។

​បើ​តាម​លោក​បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ ក្នុងចំណោម​ប័ណ្ណ​ព្រំដែន​ជាង​១៩​ពាន់​ក្បាល​នោះ ការផ្ដល់ជូន​នៅ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ឡាវ​មានតែ​១៧​ក្បាល​ប៉ុណ្ណោះ ស្រប​ពេល​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ រួម​មាន​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​បាន ៩.៨១៩​ក្បាល ខេត្ត​ប៉ៃលិន​៣.៥២១​ក្បាល ខេត្ត​ឧត្តរមានជ័យ​២.៩៩៩​ក្បាល ខេត្ត​បាត់ដំបង​២.៤៦៧​ក្បាល និង​ខេត្ត​កោះកុង ផ្ដល់​បាន​៣៩៦​ក្បាល​។

​ដោយឡែក​នៅក្នុង​រយៈពេល​ដូចគ្នា​នោះ អគ្គនាយក​រដ្ឋ​ន​រដ្ឋបាល ក៏​បាន​បន្ត​បើក​ផ្ដល់​ប័ណ្ណ​ព្រំដែន​ជូន​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង និង​ឧត្តរមានជ័យ ដើម្បី​បន្ត​យក​ទៅ​បំពេញ​បែបបទ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ បាន​ចំនួន​១៣.០០០​ក្បាល​ដែរ ក្នុង​នោះ​ខេត្ត​បន្ទាយមានជ័យ​មាន​៦.០០​ក្បាល ឧត្តរមានជ័យ មាន​៤.៥០០​ក្បាល និង​ខេត្ត​បាត់ដំបង មាន​២.៥០០​ក្បាល ។ នេះ​បើ​តាម​លោក​បណ្ឌិត ទូច សុឃៈ ដដែល​។

​សូមបញ្ជាក់​ថា ការផ្ដល់​សេវា​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ ធ្វើឡើង​នៅ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​នៃ​រដ្ឋបាល​ក្រុង ស្រុក និង​ទីតាំង​ផ្សេង​ទៀត​តាម​ការចាំបាច់​ដែល​កំណត់​ដោយ​រដ្ឋបាល​ក្រុង ស្រុក​សាមី ដោយ​ប្រើប្រាស់​កម្មវិធី​ព័ត៌មានវិទ្យា​សម្រាប់​គ្រប់គ្រង និង​ផ្តល់​សេវា​ក្នុង​អង្គភាព​ច្រកចេញចូល​តែមួយ និង​ប្រព័ន្ធ​គ្រប់គ្រង​ប័ណ្ណ​ព្រំដែន​កម្ពុជា​៕

​កញ្ញា សេង សុខ​ហ៊ុន
​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.