ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

|​ដើម្បី​ជម្រះ​មន្ទិល​| សៀវភៅ​ស្នាក់នៅ​៖ អាច​បន្ថែម​សមាជិក លុប​សមាជិក ឬ​កែតម្រូវ​ទិន្នន័យ​ផ្សេងៗ​? តស់​ស្វែងយល់​!

|​ដើម្បី​ជម្រះ​មន្ទិល​| សៀវភៅ​ស្នាក់នៅ​៖ អាច​បន្ថែម​សមាជិក លុប​សមាជិក ឬ​កែតម្រូវ​ទិន្នន័យ​ផ្សេងៗ​? តស់​ស្វែងយល់​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​សៀវភៅ​ស្នាក់នៅ គឺជា​សៀវភៅ​ប្រើប្រាស់​សម្រាប់​ជា​វិធានការ​នគរបាល ដើម្បី​ស្រង់​ព័ត៌មាន​អំពី​ចំនួន មនុស្ស​ដែល​ស្នាក់នៅ​ក្នុង​លំនៅ​ឋាន​នី​មួយៗ រួម​ទាំង​លំនៅឋាន​នៃ​ទីតាំង​ប្រមូលផ្តុំ​។ សៀវភៅ​នេះ ពុំ​អាច​ត្រូវបាន ប្រើប្រាស់​ធ្វើ​ជា​ឯកសារ​សម្រាប់​អះអាង​ឬ​បញ្ជាក់​ពី​ភាព​ជា​កម្មសិទ្ធិ​លើ​លំនៅឋាន​បានឡើយ និង​ផ្តល់​បាន​តែមួយគត់ ជូន​ចំពោះ​បុគ្គល​ឬ​គ្រួសារ ឬ​ក្រុម​គ្រួសារ​ដែល​ជា​ម្ចាស់​ឬ​ជា​អ្នក​ជួល​កំពុង​ស្នាក់នៅ​ក្នុង​លំនៅឋាន​អចិន្ត្រៃយ៍ ណាមួយ​ជា​កំណត់ ទោះ​បុគ្គល​ឬ​គ្រួសារ ឬ​ក្រុម​គ្រួសារ​នោះ​មាន​លំនៅឋាន​លើស​ពី​មួយ​ក៏ដោយ​។ នេះ​បើ​តាម​លោក​បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​។​

​ឆ្លើយតប​ទៅនឹង​សំណួរ ដែល​ចោទសួរ​ថា តើ​ក្នុង​សៀវភៅ​ស្នាក់នៅ អាច​បន្ថែម​សមាជិក លុប​សមាជិក ឬ​កែតម្រូវ​ទិន្នន័យ​ផ្សេងៗ​បាន​ដែរឬទេ ដើម្បី​ឱ្យ​អស់​ចម្ងល់​អ្នក​នាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​ពន្យល់ថា យោង​តាម​សេចក្ដីណែនាំ​លេខ ០០១​ស​.​ណ​.​ន របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ក្រសួងមហាផ្ទៃ ការបន្ថែម​សមាជិក​ក្នុង​សៀវភៅ​ស្នាក់នៅ ការ​លុប​សមាជិក​ក្នុង​សៀវភៅ​ស្នាក់នៅ ឬ​កែ​ទិន្នន័យ​ផ្សេងៗ​ក្នុង​សៀវភៅ​ស្នាក់នៅ គឺ​អាច​ធ្វើទៅបាន ប៉ុន្តែ​ត្រូវ​អនុវត្ត​ទៅតាម​នីតិវិធី​ដូច​ខាងក្រោម​។​

១. ការបន្ថែម​សមាជិក​ក្នុង​សៀវភៅ​ស្នាក់នៅ មេ​គ្រួសារ ឬ​អ្នក​តំណាង ត្រូវ​ស្នើ​សុំ​បន្ថែម​សមាជិក​មក​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ ដោយ​មាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការស្នើសុំ និង​ភ្ជាប់​ឯកសារ​មួយចំនួន​ដូចជា បើ​កូន​ទើប​នឹង​កើត ត្រូវមាន​សេចក្តីចម្លង​សំបុត្រកំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត / ក្នុងករណី​អ្នក​ទើប​រៀប​អាពាហ៍ពិពាហ៍ ត្រូវ​ភ្ជាប់​ជាមួយ​សេចក្តីចម្លង​សំបុត្រអាពាហ៍ពិពាហ៍ ឬ សំបុត្រ​បញ្ជាក់​អាពាហ៍ពិពាហ៍ / ករណី​ផ្លាស់​ចូល ត្រូវ​មាន​លិខិតអនុញ្ញាត​ផ្លាស់ប្តូរ​លំនៅឋាន / ករណី​ចេញពី​ពន្ធនាគារ ត្រូវ​មាន​សាលក្រម​ដោះលែង​ពី​តុលាការ និង​ដីកា​ដោះលែង​ពី​ពន្ធនាគារ / ករណី​សមាជិកគ្រួសារ​ខ្មែរ​ដែល​វិល​ត្រឡប់​មកពី​ក្រៅប្រទេស ត្រូវ​មាន​លិខិត​បញ្ជាក់​អំពី​ការធានា​អះអាង​ពី​មេ​គ្រួសារ ឬ​សាក្សី​។​

​ក្នុង​នោះ​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ត្រូវ​សរសេរ​ចូល​ក្នុង​បញ្ជី​ស្នាក់នៅ និង​សៀវភៅ​ស្នាក់នៅ ព្រមទាំង​បោះត្រា “​បាន​ចុះ​ស្ថិតិ​” លើ​បញ្ជី​ស្នាក់នៅ និង​សៀវភៅ​ស្នាក់​នៅ​ត្រង់​ទម្រង់​នៃ​ទំព័រ​បញ្ជី និង​សៀវភៅ​“​ទំនាក់ទំនង​ជាមួយ មេ​គ្រួសារ​” ហើយ​ដាក់ជូន​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ពិនិត្យ និង​ចុះហត្ថលេខា​ត្រង់​ទម្រង់​នៃ​ទំព័រ​សៀវភៅ “ ទទួលស្គាល់​របស់​សមត្ថកិច្ច​មូលដ្ឋាន​” ខាងចុង​នៃ​បញ្ជី​ស្នាក់នៅ និង​សៀវភៅ​ស្នាក់នៅ​។​

២. ការ​លុបឈ្មោះ​ចេញពី​សៀវភៅ​ស្នាក់នៅ មេ​គ្រួសារ​ឬ​អ្នក​តំណាង ត្រូវ​ស្នើ​សុំ​លុបឈ្មោះ​សមាជិក​មក​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ ដោយ​មាន​ការបញ្ជាក់​អំ​ពី​មូលហេតុ​នៃ​ការស្នើសុំ និង​ភ្ជាប់​ឯកសារ​មួយចំនួន ៖ បើ​ស្លាប់ ត្រូវមាន​សេចក្តីចម្លង​សំបុត្រមរណភាព ឬ​សំបុត្រ​បញ្ជាក់​មរណភាព /​ផ្លាស់ចេញ ត្រូវ​មាន​លិខិតអនុញ្ញាត​ផ្លាស់ប្តូរ​លំនៅឋាន -​ជាប់ពន្ធនាគារ ត្រូវ​មាន​សាលក្រម​ផ្តន្ទាទោស /​ផ្តាច់​សមគ្គសង្វាស់ ត្រូវ​មាន​សាលក្រម​លែងលះ /​កូន​ដែល​ត្រូវ​ឪពុក ម្តាយ​កាត់កាល់ ត្រូវ​មាន​សាលក្រម​កាត់កាល់ /​ពលរដ្ឋ​ខ្មែរ​លះបង់​សញ្ជាតិ ត្រូវ​មាន​ព្រះរាជក្រឹត្យ​លះបង់​សញ្ជាតិ​ខ្មែរ​។​

​ជាមួយគ្នា​នោះ​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ត្រូវ​បោះត្រា “​បាន​លុបឈ្មោះ​” សមាជិក​ក្នុង​បញ្ជី​ស្នាក់នៅ​នឹង​សៀវភៅ ត្រង់​ទម្រង់​នៃ​ទំព័រ​បញ្ជី និង​សៀវភៅ “​ទំនាក់ទំនង​ជាមួយ​មេ​គ្រួសារ​” ហើយ​ដាក់ជូន​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល ពិនិត្យ ចុះហត្ថលេខា និង​បោះត្រា​ឈ្មោះ​នៅ​ត្រង់​ទម្រង់​នៃ​ទំព័រ​បញ្ជី និង​សៀវភៅ ទទួលស្គាល់​របស់ សមត្ថកិច្ច​មូលដ្ឋាន​”​។​

៣. ការកែតម្រូវ​ទិន្នន័យ​ផ្សេងៗ​ក្នុង​សៀវភៅ​ស្នាក់នៅ មេ​គ្រួសារ ឬ​អ្នក​តំណាង ត្រូវ​ស្នើ​សុំ​ធ្វើ​ការកែតម្រូវ​ទិន្នន័យ​ផ្សេងៗ​ដូចជា ខុស​អក្ខរាវិរុទ្ធ​លើ​នាមត្រកូល ឬ​នាមខ្លួន ខុស​ថ្ងៃខែ​ឆ្នាំ​កំណើត ឬ​ទិន្នន័យ​ផ្សេងៗ​ទៀត​មក​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ ដោយ​មាន​ភ្ជាប់​ជាមួយ​នូវ​ឯកសារ​មក​បញ្ជាក់​ស្រប​តាម​មូលហេតុ​នៃ​ការស្នើ​សុំ​រួមមាន សេចក្តីចម្លង​សំបុត្រកំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត ឬ​អត្ត​សញ្ញាប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​សញ្ញាបត្រ​មក​បញ្ជាក់​។ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ត្រូវ​ពិនិត្យ និង​កែតម្រូវ​ទិន្នន័យ​ដោយ​សរសេរ​ទឹក​ប៊ិក​ពណ៌​ក្រហម​នៅ​ត្រង់​ទំព័រ (​ពាក្យ​ថា​ផ្សេងៗ​) នៅក្នុង​បញ្ជី​ស្នាក់នៅ ព្រមទាំង​ចុះ​ហត្ថលេខា និង​បោះត្រា​ឈ្មោះ និង​ត្រូវ​ផ្តល់​សៀវភៅ​ស្នាក់​នៅ​ថ្មី​ព្រមទាំង​មោឃភាព​សៀវភៅ​ស្នាក់នៅ​ចាស់​៕

​ដោយ ៖ សេង បូ​លីន​
​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.