ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ប្រារព្ធ​ពិធី​សំណេះសំណាល​ជាមួយ​យោធិន​នៃ​កងរាជអាវុធហត្ថ​សោធន​និវត្តន៍ ពិការ និង​គ្រួសារ​យោធិន​ពលី​-​មរណៈ ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៧១ ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ​

​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ប្រារព្ធ​ពិធី​សំណេះសំណាល​ជាមួយ​យោធិន​នៃ​កងរាជអាវុធហត្ថ​សោធន​និវត្តន៍ ពិការ និង​គ្រួសារ​យោធិន​ពលី​-​មរណៈ ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៧១ ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ ) : នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការ រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​កសាង​កម្លាំង តំណាង​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​យោធិន​នៃ​កងរាជអាវុធហត្ថ​សោធន​និវត្តន៍ ពិការ និង​គ្រួសារ​យោធិន​ពលី​-​មរណៈ ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៧១ ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២៤)​។ ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​លោក​មេបញ្ជាការរង លោក​នាយសេនាធិការរង លោក​ប្រធាន​មន្ទីរ​កសាង​កម្លាំង លោក​ប្រធាន​មន្ទីរ​ទំនាក់ទំនង​កិច្ចការ​សាធារណៈ លោក​ប្រធាន​មន្ទីរ​ភស្តុភារ លោក​ប្រធាន​មន្ទីរ​សម្ភារៈ​បច្ចេកទេស និង​លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​/​ស្រុក ទាំង​០៩ ដែល​ប្រារព្ធ ធ្វើឡើង​នៅ​សាលប្រជុំ ធំ ជាន់​ទី​២ អគារ​សេនាធិការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត​។

​នា​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ក៏​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ សួរសុខទុក្ខ​ពី​សំណាក់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជូន​ចំពោះ​យោធិន នៃ​កងរាជអាវុធហត្ថ​សោធន​និវត្តន៍ ពិការ និង​គ្រួសារ​យោធិន​ពលី​-​មរណៈ នៃ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ដោយ​ក្តី​នឹករលឹ​កផងដែ​រ​។

​ក្នុងនោះ​ដែរ​លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត បាន​លើកឡើង​ថា សន្តិភាព និង​ការអភិវឌ្ឍន៍ ដែល​បាន​មកដល់​សព្វថ្ងៃនេះ ក៏​មាន​ការចូលរួម​ចំណែក​ពី​នាយទាហាន នាយទាហានរង នៃ​កង​រា​ជឣាវុធ​ហត្ថ​ដែល​បាន​ចូលនិវត្ត​ន៍ ពិកា និង​ពលី​មរណ​: ដើម្បី​ការពារ​ជាតិ​មាតុភូមិ និង​លះបង់​គ្រប់បែប​យ៉ាង​ផង​ដែរ​។ ការលះបង់​នេះ​ហើយ​ដែល​នាំឱ្យ​ប្រទេស​ជាតិ​យេ​ី​ង រួចផុត​ពី​របប​ដ៏​ខ្មៅ​ងងឹត ដែល​ប្រជាពលរដ្ឋ​កម្ពុជា​មិន​អាច​បំភ្លេចបាន​។

​លោក​ក៏​បាន​បញ្ជាក់ទៀតថា ជាមួយនឹង​ការលះបង់​របស់​បងប្អូន​យោធិន ដើម្បី​ជាតិ​មាតុភូមិ ក៏​ទទួលបាន​នូវ​ការ​តបស្នង​ពី​ថ្នាក់ដឹកនាំ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី បច្ចុប្បន្ន​ជា​ប្រធានព្រឹទ្ធសភា ពិសេស​នៅក្នុង​នីតិកាល​ទី​៧ ក្រោម​ការដឹកនាំ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង ទៅលើ​សុខទុក្ខ​របស់​បងប្អូន ពិសេស​គឺ​យោធិន​បាន​ចូលនិវត្តន៍ និង​គ្រួសារ​យោធិន​ដែល​បាន​ពលី ដោយ​នៅ​គ្រប់​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល តែងតែ​ផ្តល់​ការយកចិត្តទុកដាក់​ជា​អាទិភាព​មួយ​ក្នុងចំណោម​អាទិភាព​នានា​។​

​សូមបញ្ជាក់​ថា យោធិន​នៃ​កងរាជអាវុធហត្ថ​សោធន​និវត្តន៍ ពិការ និង​គ្រួសារ​យោធិន​ពលី​-​មរណៈ ដែល​បាន​ចូលរួម​ពិធី​សំណេះសំណាល សរុប​ចំនួន ៩២​នាក់ ក្នុងនោះ​យោធិន​និវត្តន៍ ៥១​នាក់​, ពិការ ១៥​នាក់​, គ្រួសារ​យោធិន​ពលី​-​មរណៈ ២៦​គ្រួសារ ។ ដោយ​ក្នុង​មួយ​គ្រួសា រ ទទួលបាន អង្ករ ២៥​គីឡូក្រាម , មី​មួយ​កេស ,​ទឹក​សុទ្ធ ២​យួរ , ត្រីខ​១​យួរ ក្នុងនោះ​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ក៏​បាន​ឧបត្ថម្ភ​ជា​ថវិកា​បន្ថែម​ក្នុង​ម្នាក់​ទទួលបាន​២០​ម៉ឺន​រៀល​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.