ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

ប្រទះឃើញ ក្មេងស្រី​អង្គុយ​អង្រួន សព​ស្ត្រី​ម្នាក់ និង​ម៉ូតូ​មួយគ្រឿង ដែល​គួរឱ្យ​អាណិត​ជា​ពន់ពេក សង្ស័យ​គេ​យក​មក​ផ្លុង​ចោល​

ប្រទះឃើញ ក្មេងស្រី​អង្គុយ​អង្រួន សព​ស្ត្រី​ម្នាក់ និង​ម៉ូតូ​មួយគ្រឿង ដែល​គួរឱ្យ​អាណិត​ជា​ពន់ពេក សង្ស័យ​គេ​យក​មក​ផ្លុង​ចោល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្តតាកែវ​,​ស្រុក​បាទី ៖ យោងតាម​ប្រភព​ពី​ប្រជាពលរដ្ឋ នៅ​ជិត​កន្លែងកើតហេតុ​បានឲ្យដឹងថា ព្រលឹម​ស្រាង​ស្រា​ង វេលា​ម៉ោង ៥ : ៥០​នាទី​ព្រឹក ត្រូវ​នឹង​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ពួកគាត់​បាន​ប្រទះឃើញ ក្មេងស្រី​អង្គុយ​អង្រួន សព​ស្ត្រី​ម្នាក់ និង​ម៉ូតូ​មួយគ្រឿង ដែល​គួរឱ្យ​អាណិត​ជា​ពន់ពេក សង្ស័យ​គេ​យក​មក​ផ្លុង​ចោល នៅ​ចំណុច កំពត​ព្រៃ ក្បែរផ្លូវ ស្ថិតនៅ​ភូមិ​ម្រះព្រៅ ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ​។​

​ក្រោយ​ពេល​ឃើញ​ហេតុការណ៍ បែបនេះ ពួកគាត់​បាន​នាំគ្នា​ផ្អើល​ឆោឡោ ប្ដឹង​ដល់​សមត្ថកិច្ច ដើម្បីឲ្យ​មក​ពិនិត្យ​កន្លែងកើតហេតុ ក្រោយពេល​ទទួលបាន​ពាក្យបណ្ដឹង សមត្ថកិច្ច​ស្រុក​បាទី ជំនាញ​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ សមត្ថកិច្ច​ជំនាញ​កោសលវិច្ច័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​ចុះមក​ពិនិត្យ និង​ធ្វើ​កោសលវិច្ច័យ ពេទ្យ​ជំនាញ និង​សមត្ថកិច្ច​ជំនាញ​បានឲ្យដឹងថា សព​ស្ត្រី​ម្នាក់នេះ ពិត​ជា​ករណី​ឃាតកម្ម ដោយ​ប្រតិកម្ម​ទៅលើ​ការប្រើ​ថ្នាំ ហួស​កម្រិត ក្រោយ​ពិនិត្យ​និង​ធ្វើ​កោសលវិច្ច័យ​ចប់ សមត្ថកិច្ច​ជំនាញ បាន​ប្រគល់​សព ឲ្យទៅ​គ្រួសារសព ដែល រស់នៅ ភូមិ ទឹកថ្លា ឃុំ ត្រពាំង​ក្រសាំង ស្រុក​បាទី ខេត្តតាកែវ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​.​។​

​ប្រភព​បន្ត ដែល​ត្រូវជា ប្ដី​សព មានឈ្មោះ សៅ ផាន អាយុ​៤៥​ឆ្នាំ គាត់​បាន​រៀបរាប់​ទាំង​អួលដើមក​ថា ប្រពន្ធ​គាត់​មានឈ្មោះ ណាំ ច​ន្ធូ ភេទ​ស្រី អាយុ​៤១​ឆ្នាំ មុន​ពេល​បាត់​ខ្លួន គាត់​មាន​ជំងឺ ចេះ​តែ​អស់កម្លាំង បាន​ទៅ ពិគ្រោះ​ជំងឺ នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព សុង ហាក់ ម៉ា​រី​ណា ដែល ស្ថិតនៅ ភូមិ​ពញ្ញា​គុក ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី ខេត្តតាកែវ នៅ​ភូមិ​ក្បែរ​គ្នា គាត់​បាន​ទៅ​ចាក់​ថ្នាំ ចំនួន​បី​ដង លើក​ទី​០១ អត់​អី​ទេ ក៏​ត្រឡប់មក​ផ្ទះ​វិញ ថ្ងៃទី ០២ ក៏​អត់​អី​ដែរ ក៏​ត្រឡប់មក​ផ្ទះ​វិញ លុះដល់​ថ្ងៃ​ទី ០៣ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ គាត់​បាន​ចេញពីផ្ទះ ដោយ​ជិះ​ម៉ូតូ យក​ក្មួយ​ស្រី ឈ្មោះ ណូន សៀវ​វ៉ាន អាយុ​៣​ឆ្នាំ ទៅ​ជាមួយ ចេញ​ទៅ​តាំងពី​ម៉ោង ៦​ល្ងាច រហូត បាត់​ដំណឹង​ឈឹង គាត់​បាន​ដើរ រក​ប្រពន្ធ និង​ក្មួយ​ស្រី ប៉ុន្តែ​រក​មិនឃើញ​សោះ រហូត​ដល់​ភ្លឺ​ឡើង បាន​ឮ​ដំណឹង​ថា មាន​សព្វ​ស្ត្រី​ម្នាក់ និង​ក្មេង​ស្រី​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ នៅ​ចំណុច កំពត​ព្រៃ ក្បែរផ្លូវ ស្ថិតនៅ​ភូមិ​ម្រះព្រៅ ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ​. គាត់​ក៏​បាន​នាំ​សាច់ញាតិ ទៅ​មើល ក៏​ឃើញ​ពិតជា​សព​របស់​ប្រពន្ធ គាត់​ពិតប្រាកដ​មែន ហើយ​ក្មួយ​ស្រី នៅ​អង្គុយ​បង្រួន​សព​អ៊ំស្រី ពិតជា​គួរឱ្យ​អាណោចអាធ័ម មែនទែន​។​

​ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ សមត្ថកិច្ច​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​ពិនិត្យ​និង​ធ្វើ​កោសល​វិច័យ ឃើញថា​សព​ស្ត្រី​ខាងលើ ពិត​ជា​ករណី​ឃាតកម្ម និង​ព្រឹត្តិ​កម្ម​ថ្នាំ ដោយ​ប្រើ​ថ្នាំ​ហួស​កម្រិត​ពិតប្រាកដ​មែន​។​

​ចំណែក​ខាង​ជំនាញ មន្ទីរ​សុខាភិបាល ខេត្តតាកែវ បានឱ្យដឹងថា ក្រោយ​ការសួរនាំ ទៅ​លើ​ម្ចាស់ មន្ទីរ​សម្រាក​ព្យាបាល និង សម្ភព សុង ហាក់ ម៉ា​រី​ណា បានឱ្យដឹងថា សព​ស្ត្រី ឈ្មោះ ណាំ ច​ន្ធូ ពិតជា​បាន​មក​សម្រាក​ព្យាបាល ពិតប្រាកដ​មែន​។

​ក្រោយពេល​សួរនាំ​ចប់ ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព សុង ហាក់ ម៉ា​រី​ណា ទាំង​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ក្រោម​ការសម្របសម្រួល របស់​ឯកឧត្តម ឯក​ឆេង​ហួត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តតាកែវ បាន​នាំ​ខ្លួន យក​ទៅ​សួរនាំ ទៅតាម​នីតិវិធី​ច្បាប់​. ចំណែកឯ​សព​ស្ត្រី​រងគ្រោះ ត្រូវបាន​បញ្ជូន ឱ្យទៅ​សាច់ញាតិ យក​ទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.