ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

ឯកឧត្តម ខូ​យ រី​ដា ស្នើ​ដល់​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ពោធិ៍សាត់ រួម​ទាំង​បុគ្គលិក ត្រូវមាន​ស្មារតី​រួបរួមគ្នា ចេះ​ជួយ​គ្នា ចេះ​សម្របសម្រួល មានបំនិ​នចលនា​សាមគ្គី គោរព​វិន័យ​ការងារ ក្រមសីលធម៌​វិជ្ជាជីវៈ

ឯកឧត្តម ខូ​យ រី​ដា ស្នើ​ដល់​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ពោធិ៍សាត់ រួម​ទាំង​បុគ្គលិក ត្រូវមាន​ស្មារតី​រួបរួមគ្នា ចេះ​ជួយ​គ្នា ចេះ​សម្របសម្រួល មានបំនិ​នចលនា​សាមគ្គី គោរព​វិន័យ​ការងារ ក្រមសីលធម៌​វិជ្ជាជីវៈ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​ស្នើ​ដល់​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ពោធិ៍សាត់ រួម​ទាំង​បុគ្គលិក​សុខាភិបាល​គ្រប់​លំដាប់ថ្នាក់ ត្រូវមាន​ស្មារតី​រួបរួមគ្នា ចេះ​ជួយ​គ្នា ចេះ​សម្របសម្រួល មានបំនិ​នចលនា​សាមគ្គី គោរព​វិន័យ​ការងារ ក្រមសីលធម៌​វិជ្ជាជីវៈ ដែល​ទាំងនេះ​ជា​ផលប្រយោជន៍​រួម ធានា​ការបម្រើ​សេវា​ប្រកបដោយ​គុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិ​សិទ្ធ​ភាព និង​សមធម៌ ដើម្បី​ឈាន​ទៅ​សម្រេចបាន ជា​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ ក្នុង​វិស័យ​សុខាភិបាល​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​លើកឡើង​បែប​នេះ ក្នុងឱកាស​ចុះ​ពិនិត្យ​ការងារ​រៀបចំ​សោ​ភណ្ឌ​ភាព​របង ក្លោងទ្វា ព្រមទាំង​សួរសុខទុក្ខ​ព្រះសង្ឃ បងប្អូន​ប្រជាពលរដ្ឋ និង​កីឡាករ​ទូក «​ង​» រាំង​ទិល​សាគរ​សែន​មានជ័យ បារមី​វត្ត​កញ្ជរ​ខាងត្បូង ដែល​កំពុង​សម្រាក​ព្យាបាល​សុខភាព នៅ​មន្ទីរពេទ្យបង្អែក​ពោធិ៍សាត់​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ខូ​យ រី​ដា បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការដឹកនាំ​រៀបចំ​សោ​ភណ្ឌ​ភាព ទាំង​ក្នុង និង​ក្រៅ នៃ​មន្ទីរពេទ្យ​បង្អែក​ពោធិ៍សាត់ គឺ​មាន​ការកែប្រែ​មុខ​មាត់ច្រើន ពិសេស​មាន​អនាម័យ​ល្អ គ្រប់​ទីតាំង​ដែល​ត្រូវ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ ហើយ​បុគ្គលិក​មានការ​រួសរាយ​រាក់ទាក់ និង​មាន​សមត្ថភាព ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ភាព​ជឿជាក់​យ៉ាង​ខ្លាំង​។​

​ពិត​ណាស់​នៅ​ឆ្នាំ​ខាង​មុខ ខេត្តពោធិ៍សាត់​យើង អាច​នឹង​ត្រូវ​ទទួល​ជា​ម្ចាស់ផ្ទះ ក្នុង​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ នៅ​ដងស្ទឹង​ពោធិ៍សាត់ ផ្លូវ​លេខ​១០១ ដែល​ទាមទារ​ឱ្យ​យើងទាំងអស់គ្នា ត្រូវ​ចូលរួម​រៀបចំ​សម្អាត​អនាម័យ​បរិស្ថាន​ជា​ចាំបាច់ និង​ជា​មុខមាត់​សម្រាប់​ខេត្ត​យើង​ផងដែរ​។ ត្រង់​ចំណុច​នេះ ឯកឧត្តម​ក៏​សូម​សម្តែង​ការ​អរគុណ ចំពោះ​សប្បុរសជន ដែល​ចូលរួម​ចលនា​សាមគ្គី ក្នុង​ការជួសជុល​សាងសង់ របង ក្លោងទ្វា នៃ​មន្ទីរពេទ្យ​បង្អែក​ពោធិ៍សាត់ ឱ្យមាន​ភាព​ស្រស់ស្អាត​ឡើង​វិញ​។​

​ក្នុង​ថ្ងៃ​ដដែល​នោះ ឯកឧត្តម ខូ​យ រី​ដា ក៏​បាន​ចុះ​ពិនិត្យ​មើល​ការងារ​សាងសង់​របង ក្លោងទ្វា នៃ​វិទ្យាល័យ​ពោធិ៍សាត់ និង​អគារសិក្សា ១​ខ្នង ៥​បន្ទប់ នៃ​អនុវិទ្យាល័យ​ពោធិ៍សាត់ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​លោក ហៀ​ង សុផល (​ហៅ​ហ៊ា​ហាំង​) និង​លោកស្រី សុខ ធី ព្រមទាំង​បុត្រ «​ម្ចាស់​សិប្បកម្ម​ទឹកកក​ពោធិ៍​កំបោរ​» ផងដែរ​។​

​វត្តមាន​របស់ ឯកឧត្តម​អភិបាលខេត្ត ដែល​តែងតែ​ចុះ​មក​ពិនិត្យ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ អនុ​-​វិទ្យាល័យ​ពោធិ៍សាត់ គឺធ្វើឡើង​តាម​ការប្តេជ្ញាចិត្ត​របស់​លោក ដែល​ចង់​ឃើញ អនុ​-​វិទ្យាល័យ​ពោធិ៍សាត់ ក្លាយ​ជា​សាលារៀន​គម្រូ​នៅ​ទូទាំង​ប្រទេស និង​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ ដែល​ចាត់ទុកថា​វិស័យ​អប់រំ គឺជា​វិស័យ​អាទិភាព​មួយ ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់ ទាំង​ផ្នែក​បរិមាណ និង​គុណភាព ដើរ​ឆ្ពោះទៅ​បង្កើត​ធនធានមនុស្ស ដើម្បី​អភិវឌ្ឍន៍​សង្គម និង​កំណើន​សេដ្ឋកិច្ចជាតិ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.