ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ»

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា លើកទឹកចិត្ត​ដល់​សិស្ស​និទ្ទេស A ខេត្ត​ព្រៃវែង ជ្រើសរើស​ជំនាញ​រៀន​ឱ្យបាន​ត្រឹមត្រូវ​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា លើកទឹកចិត្ត​ដល់​សិស្ស​និទ្ទេស A ខេត្ត​ព្រៃវែង ជ្រើសរើស​ជំនាញ​រៀន​ឱ្យបាន​ត្រឹមត្រូវ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស​ខេត្ត​ព្រៃវែង ដែល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​ទទួលបាន​និទ្ទេស A ចំនួន ១១៩​នាក់ នា​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង បាន​កោតសរសើរ និង​លើកទឹកចិត្ត​ដល់​សិស្ស​និទ្ទេស A ឱ្យ​បន្ត​ការសិក្សា​នៅ​ថ្នាក់​ឧត្តមសិក្សា ជា​ទន់​ដើម្បី​អភិវឌ្ឍ​ខ្លួន និង​ប្រទេសជាតិ ក្នុងនាម​ជា​យុវ​ជ​បន្តវេន​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​គូសបញ្ជាក់ថា លទ្ធផល​ដ៏​ត្រចះត្រចង់​នេះ គឺជា​មោទនភាព​មួយ​យ៉ាង​ធំ​ក្រៃលែង និង​ជា​កិតិ្ត​យសសម្រាប់​ខេត្តព្រៃវែង ក្នុង​បរិបទ​នៃ​ការបន្ត​ធ្វើ​កំណែទម្រង់​វិស័យ​អប់រំ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ជុំរុញ​ឱ្យ​វិស័យ​អប់រំ​មាន​ភាព​រីកចម្រើន​ឡើង​ជា​លំដាប់​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​សង្កត់ធ្ងន់ថា លទ្ធផល​ដែល​សិស្សានុសិស្ស​ទទួលបាន​នេះ ក៏​ដោយសារ​ការចូលរួម​ពី​លោកនាយក នាយិកា នាយករង លោកគ្រូ អ្នកគ្រូ និង​អាណាព្យាបាល ដែល​បាន​ពុះពារ ពន្យល់​ណែនាំ បង្ហាត់បង្រៀន លះបង់​ទាំង​កម្លាំងកាយ​ចិត្ត ដោយ​មិន​គិត​ពី​ពេលវេលា និង​ភាព​នឿយហត់ ដើម្បី​ជា​ថ្នាល​មួយ សម្រាប់​ក្មួយៗ​សិស្សានុសិស្ស​យកទៅអនុវត្ត រហូត​ទទួលបាន​នូវ​ជោគជ័យ ជា​កិត្តិយស​សម្រាប់​ខ្លួនឯង គ្រួសារ និង​ប្រទេសជាតិ​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​បន្ត​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ទាំង​សិស្ស​ដែល​ជាប់​និទេ្ទស A និង​មិន​ជាប់​និទេ្ទស A ព្រមទាំង​សិស្សានុសិស្ស​ដែល​ប្រឡង​ធ្លាក់ គប្បី​ដាច់ខាត​ត្រូវតែ​បន្ត​ការសិក្សា​នៅ​ថ្នាក់​ឧត្តមសិក្សា និង​ជ្រើសរើស​ជំនាញ​ណាមួយ ឱ្យបាន​ពិតប្រាកដ ច្បាស់លាស់ ត្រូវ​នឹង​ទេពកោសល្យ​របស់ខ្លួន ព្រោះថា លទ្ធផល​នៃ​ការប្រឡង​ទោះជា​ប់ ឬ​ធ្លាក់ គឺ​មិន​ទាន់​បាន​កំណត់​នូវ​ជោគវាសនា ឬ​អនាគត​របស់​ខ្លួន​បានឡើយ បើ​មិន​មាន​ការព្យាយាម តស៊ូ​បង្កើន​សមត្ថភាព ក្រេប​យក​ចំណេះដឹង​បន្ថែម ដើម្បី​អភិវឌ្ឍ​ខ្លួន ជួយ​ដល់​គ្រួសារ និង​ប្រទេសជាតិ និង​ស្រប​តាម​ទីផ្សារការងារ ដែល​កំពុង​ត្រូវការ​នាពេល​បច្ចុប្បន្ន​នេះ​។

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ផ្ញើ​សារ​ដល់​ក្មួយៗ​សិស្សានុសិស្ស ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​មតេយ្យ​សិក្សា ថ្នាក់បឋមសិក្សា ថ្នាក់​អនុវិទ្យាល័យ និង​ថ្នាក់​វិទ្យាល័យ ទាំងអស់​នៅ​ទូទាំង​ប្រទេស ត្រូវ​បន្ត​ខិតខំ​សិក្សា​រៀនសូត្រ ដើម្បី​ថ្ងៃ​អនាគត​ទទួលបាន​លទ្ធផល ឱ្យ​ដូច​ទៅ​នឹង​លទ្ធផល​ដែល​សិស្ស​ច្បង​យើង​ទទួលបាន​នៅ​ថ្ងៃនេះ ជា​មោទនភាព​សម្រាប់​ខ្លួនឯង សម្រាប់​គ្រួសារ និង​សង្គមជាតិ​ទាំងមូល​។

​ដើម្បី​ជា​ការលើកទឹកចិត្ត ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ឧបត្ថម្ភ​ដល់​ក្មួយៗ​ប្រឡង​ជាប់​និទ្ទេស A ទាំង ១១៩​នាក់ ក្នុង​ម្នាក់ៗ ថវិកា ចំនួន ៣០០​ដុល្លារ​។ ដោយឡែក​លោក​នាយក នាយិកា​វិទ្យាល័យ ទាំង​២៨ ដែល​មាន​សិស្ស​ជាប់​និទ្ទេស A ក្នុង​មួយ​វិទ្យាល័យ ថវិកា ចំនួន ២០​ម៉ឺន​រៀល​ផងដែរ​៕

​ដោយ សេង បូ​លីន​
​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.