ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី

ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ រៀបចំ​ពិធី​ប្រណាំងទូក​រយះពេល​២​ថ្ងៃ អបអរសាទរ​ពិធីបុណ្យ​ឆ្លង​ស្រះ​ទឹក​បុរាណ ក្លោងទ្វា​វត្ត សាលាឆទាន សួន​កុមារ និង​ផ្សារ​ត្រពាំង​ប្រាសាទ

ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ រៀបចំ​ពិធី​ប្រណាំងទូក​រយះពេល​២​ថ្ងៃ អបអរសាទរ​ពិធីបុណ្យ​ឆ្លង​ស្រះ​ទឹក​បុរាណ ក្លោងទ្វា​វត្ត សាលាឆទាន សួន​កុមារ និង​ផ្សារ​ត្រពាំង​ប្រាសាទ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ឧត្តរមានជ័យ​)៖ នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ រដ្ឋបាល​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ បាន​ចាប់ផ្តើម​រៀបចំ​ពិធី​ប្រណាំងទូក ដើម្បី​បង្ករ​បរិយាកាស​សប្បាយ​រីករាយ​ជូន​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ឆ្លង​ស្រះ​ទឹក​បុរាណ ក្លោងទ្វា​វត្ត សាលាឆទាន សួន​កុមារ និង​ផ្សារ​ត្រពាំង​ប្រាសាទ​។​

​នៅក្នុង​ពិធី​នេះ​ដែរ​មាន​ការចូលរួម​ពី​លោក វណ្ណ កុសល សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ឧត្តរមានជ័យ លោក គង់ កន្នារិទ្ធ អភិបាលរង​ខេត្ត​ឧត្តរមានជ័យ លោក​ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៨ លោក ហាំង ម៉េង អភិបាលស្រុក​ត្រពាំង​ប្រាសាទ ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ មេបញ្ជាការ​កម្លាំងប្រដាប់អាវុធ​ទាំង​៣ ព្រះសង្ឃ ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​ក្រៅ​ពី​ពិធី​ប្រណាំងទូក​រយៈពេល​២​ថ្ងៃ ដើម្បី​អបអរសាទរ​ការសម្ពោធ​ឆ្លង​សមិទ្ធិផល​នានា​ក្នុង​ស្រុក​ត្រពាំង​ប្រាសាទ នៅ​ពេល​រាត្រី​ក៏​មាន​ការសំដែង​ល្ខោនបាសាក់ រយះពេល​៣​រាត្រី មានការ​បង្ហោះគោម ការបាញ់​កាំ​ជ្រូច និង​បណ្តែតប្រទីប និង​ការតាំង​លក់​ផលិតផល​នានា​ផង​ដែរ​។​

​តាម​ការបញ្ជាក់​របស់​គណៈកម្មកា​រថា​៖​ពិធីបុណ្យ​ឆ្លង​សមិទ្ធិផល​នានា ការ​ប្រណាំងទូក បណ្តែត​ប្រទីប អក​អំបុក និង​ការសំដែង​ល្ខោនបាសាក់ រៀបចំ​ធ្វើឡើង​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​នេះ គឺ​បាន​ចំណាយ​ថវិកា​ប្រមាណ​១២០​លាន​រៀល ដែល​ថវិកា​ទាំងនេះ​មាន​ការចូលរួម​ឧបត្ថម្ភ​ពី​ឯកឧត្តម វណ្ណ កុសល និង​លោកជំទាវ ឯកឧត្តម គង់ កន្នារិទ្ធ អភិបាលខេត្តរង​ឧត្តរ​មានជ័យ លោក​ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន អាជ្ញាធរ​ស្រុក​ត្រពាំង​ប្រាសាទ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និង​អាជីវករ​ផ្សារ​ត្រពាំង​ប្រាសាទ មេឃុំ​ទាំង​៦ ព្រមទាំង​សប្បុរស់ជន ជិត​ឆ្ងាយ ជាច្រើនរូប​ទៀត​។​

​សូម​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនាការ​ប្រណាំងទូករ​យះ​ពេល​២​ថ្ងៃ និង​ការសំដែង​សិល្បៈ​ល្ខោនបាសាក់​រយះពេល​៣​យប់ នៅ​ស្រុក​ត្រពាំង​ប្រាសាទ ចាប់ពី​ថ្ងៃ​ទី​១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ ឱ្យបាន​ច្រើន​កុះករ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.