ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ»

ឯកឧត្តម​បណ្ឌិត ទូច វណ្ណៈ និង​លោកជំទាវ ហោ វ៉ាន់​នី អញ្ជើញ​ជា​អធិបតី​ពិធី​បើក​ការ​ប្រណាំងទូក ង ខ្នាត​តូច ស្រុក​មេសាង ឆ្នាំ​២០២៤

ឯកឧត្តម​បណ្ឌិត ទូច វណ្ណៈ និង​លោកជំទាវ ហោ វ៉ាន់​នី អញ្ជើញ​ជា​អធិបតី​ពិធី​បើក​ការ​ប្រណាំងទូក ង ខ្នាត​តូច ស្រុក​មេសាង ឆ្នាំ​២០២៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​បណ្ឌិត ទូច វណ្ណៈ ប្រធាន​ក្រុមការងារ​ចុះជួយ ស​.​ស​.​យ​.​ក​. ស្រុក​មេសាង និង​លោកជំទាវ ហោ វ៉ាន់​នី ទូច វណ្ណៈ លោក ផន សារ៉េត ប្រធាន​ក្រុមប្រឹក្សា​ស្រុក​មេសាង និង​លោក ហ៊​ន សុផាត អភិបាល នៃ​គណៈ​អភិបាល​ស្រុក​មេសាង និង​ជា​ប្រធាន ស​.​ស​.​យ​.​ក​. ស្រុក​មេសាង បាន​អញ្ជើញ​ជា​អធិបតី​ពិធី​បើក​ការ​ប្រណាំងទូក ង ខ្នាត​តូច ស្រុក​មេសាង ឆ្នាំ​២០២៤ នៅតាម​បណ្តោយ​ប្រឡាយ​រោង​តា​ម៉ន ព្រំប្រទល់​ភូមិ​មេសាង ឃុំ​រំដេង និង​ភូមិ​ច័ន្ទគ្រឹ​ស្នា ឃុំ​ច្រេស ស្រុក​មេសាង ខេត្ត​ព្រៃវែង​។​

​អញ្ជើញ​ចូលរួម​ពិធី​បើក​ការ​ប្រណាំងទូក ង ស្រុក​មេសាង ប្រចាំឆ្នាំ​២០២៤ នា​ឱកាស​នោះ មាន​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អនុប្រធាន និង​សមាជិក សមាជិកា​ក្រុមការងារ​ចុះជួយ ស​.​ស​.​យ​.​ក​. ស្រុក​មេសាង និង​មន្ត្រីរាជការ កងកម្លាំង អាជ្ញាធរ​ដែនដី ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា ស​.​ស​.​យ​.​ក​. ស្រុក ព្រមទាំង​កីឡាករ កីឡាការិនី​ចំណុះ​ទូក និង​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​បណ្ឌិត ទូច វណ្ណៈ និង​លោកជំទាវ ព្រមទាំង​ក្រុម​ការងារ ក៏​បាន​នាំយក​អំណោយ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) ទទួលបន្ទុក​ខេត្តព្រៃវែង បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ និង​លោកជំទាវ កែ សួន​សុ​ភី ស សុខា រួមមាន ៖ ថវិកា ចំនួន ១ ០០០ ០០០(​មួយ​លាន​រៀល​) និង​ស្លាក​សញ្ញា (Logo) ស​.​ស​.​យ​.​ក​. ចំនួន ២៤០ ប្រគល់ជូន​លោក ហ៊​ន សុផាត សម្រាប់​ចូលរួម​ផ្គត់ផ្គង់​កម្មវិធី និង​ប្រើប្រាស់​ផងដែរ​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.