ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

មន្ដ្រី​ ២០ ​រូប ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រកាស​តែងតាំង និង​ប្រគល់​ភារកិច្ច​ដល់​ ដើម្បី​បំពេញ​ការងារ​ក្នុង​ការអភិវឌ្ឍ​រាជធានី​ភ្នំពេញ ឲ្យ​រីកចម្រើន​បន្ថែម​ទៀត​

មន្ដ្រី​ ២០ ​រូប ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រកាស​តែងតាំង និង​ប្រគល់​ភារកិច្ច​ដល់​ ដើម្បី​បំពេញ​ការងារ​ក្នុង​ការអភិវឌ្ឍ​រាជធានី​ភ្នំពេញ ឲ្យ​រីកចម្រើន​បន្ថែម​ទៀត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ មន្ត្រីរាជការ​ក្នុង​រចនាសម្ព័ន្ធ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចំនួន​២០​រូប ត្រូវបាន​ប្រកាស​តែងតាំង និង​ប្រគល់​ភារកិច្ច ដើម្បី​បំពេញ​ការងារ​ក្នុង​ការអភិវឌ្ឍ​រាជធានី​ភ្នំពេញ ឲ្យ​រីកចម្រើន​បន្ថែម​ទៀត ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​

​ការប្រកាស​តែងតាំង និង​ប្រគល់​ភារកិច្ច​នេះ បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៦ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ឆ្នាំ​ទី​១ អាណត្តិ​ទី​៤ ក្រោម​វត្តមាន​ឯកឧត្តម ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា និង​ឯកឧត្តម កើត ឆែ​អភិបាលរង​រាជធានី តំណាង​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​មន្ត្រីរាជការ​ដែល​ត្រូវ​តែងតាំង​ទាំង​២០​រូបនេះ មានដូចជា​៖ លោកស្រី ដោ សម្ផស្ស នាយិកា​ទីចាត់ការ​រដ្ឋបាល​, លោកស្រី មួក យុវ​ល័ក្ខ នាយិកា​អង្គភាព​ច្រកចេញចូល​តែ​មួយ ឲ្យ​កាន់​មុខតំណែង​ជា នាយិកា​រង​រដ្ឋបាល សាលា​រាជធានី​ភ្នំពេញ​, លោក ព្រំ ថា ឲ្យ​កាន់​មុខតំណែង​ជា​នាយក​ទីចាត់ការ​រដ្ឋបាល​, លោក សេង បញ្ញា ឲ្យ​កាន់​មុខតំណែង​ជា​នាយក​ទីចាត់ការ​ផែនការ និង​វិនិយោគ​, លោកស្រី ឈុន បូ​រ៉ាវី ឲ្យ​កាន់​មុខតំណែង​ជា នាយិកា​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស លោក ឡាយ អ៊េ​វិន ឲ្យ​កាន់​មុខតំណែង​ជា​ប្រធាន​អង្គភាព​ច្រកចេញចូល​តែ​មួយ​, ជាមួយ​ការតែងតាំង​ជា​អនុប្រធាន​ការិយាល័យ និង​អនុប្រធាន​អង្គភាព​ច្រក​មួយចំនួនទៀត​។​

​ក្នុង​កិច្ចប្រជុំ​នេះ សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក្រៅពី​ការកោតសរសើរ ចំពោះ​អាជ្ញាធរ និង​កងកម្លាំង​មាន​សត្ថកិច្ច ក្នុង​ការបំពេញ​ការងា​រលើ​ការអភិវឌ្ឍ និង​ធ្វើឲ្យ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព​ហើយ ក៏​បាន​ស្នើឲ្យ​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច បន្ត​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ឲ្យបាន​ល្អ​បន្ថែមទៀត ពិសេស​ការថែរក្សា​ឲ្យបាន​នូវ​សន្តិសុខ​សុវត្ថិភា​ពជូន​ពលរដ្ឋ​ដែល​មក​លេង​កម្សាន្ដ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​នេះ​។​

​ឯកឧត្តម កើត ឆែ បាន​លើកឡើង​ថា ការកោតសរសើរ​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ពិតជា​បាន​លើកទឹកចិត្ត​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ត​ការខិតខំ​បំពេញ​ការងារ​អោយ​កាន់តែ​ល្អ​បន្ថែមទៀត​។ ចំពោះ​ការស្នើ​របស់​ក្រុមប្រឹក្សា​រាជធានីឲ្យ​បន្ត​ថែរក្សា​សន្តិសុខ​សុវត្ថិ​ភាព ជូន​ពលរដ្ឋ​មក​លេង​កម្សាន្ដ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ត្រៀម​រួចរាល់​អស់ហើយ ជាមួយ​ការប្រើប្រាស់​កងកម្លាំង​មាន​សមត្ថកិច្ច​ជាង​១​ម៉ឺន​នាក់ ដើម្បី​ទប់ស្កាត់​បទល្មើស​លូ​ច ឆក់ ប្លន់ ទប់ស្កាត់​ពួក​ជ្រុលនិយម បទល្មើស​ផ្សេងៗ​ទៀត​។​

​ឯកឧត្តម ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក្នុងឱកាស​នោះ បាន​លើកឡើង​ថា ក្នុង​១​ឆ្នាំ​២០២៤​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បំពេញការងារ​យ៉ាង​ល្អ ទាំង​ការរក្សាសន្តិសុខ សុវត្ថិភាព និង​ការអភិវឌ្ឍ​។ ជាងនេះទៅទៀត រាជធានី​ភ្នំពេញ ត្រូវបាន​ការិយាល័យ​អចិន្ត្រៃយ៍ និង​អង្គសន្និបាត​សម្រេច​បោះឆ្នោត​បន្ត​អាណត្តិ ជា​សមាជិក​ការិយាល័យ​អចិន្ត្រៃយ៍ និង​ជា​ពិសេស​គាំទ្រ​ឲ្យក្លាយ​ជា​អនុប្រធាន​ការិយាល័​យ​អចិន្ត្រៃយ៍​របស់​សមាគម AIMF ថែម​ទៀត​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.