ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

រដ្ឋបាល​ខេត្ត​ប៉ៃលិន ធ្វើ​វេទិកា​ថ្នាក់​ខេត្ត ស្ដីពី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដើម្បី​ចូលរួម​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០

រដ្ឋបាល​ខេត្ត​ប៉ៃលិន ធ្វើ​វេទិកា​ថ្នាក់​ខេត្ត ស្ដីពី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដើម្បី​ចូលរួម​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ ដើម្បី​ឆ្លើយតប​តម្រូវការ​ប្រជាពលរដ្ឋ​ឱ្យ​ចំ​គោលដៅ សំដៅ​ដល់​ការចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ប្រកប​ដោយ​និរន្ត​ភាព កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​គុណភាព​ជីវិត​របស់​ប្រជាពលរដ្ឋ នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៤ រដ្ឋបាល​ខេត្ត​ប៉ៃលិន រៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅ​ខេត្ត​ប៉ៃលិន រយៈពេល ២​ថ្ងៃ (១១/១២ ខែវិច្ឆិកា ឆ្នាំ​២០២៤) ស្ដីពី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដើម្បី​ចូលរួម​សម្រេច ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០ ស្ថិតក្រោម​អធិបតីភាព​ឯកឧត្ដម ជា ចាន់​ឌិន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​។​

​ថ្លែង​បើក​អង្គ​ពិធី​នេះ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ លើកឡើងថា​៖ «​ការរៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពេល​នេះ គឺជា​កិច្ចការ​ថ្មី​មួយ ដែល​រាជ រដ្ឋាភិបាល នីតិកាល​ទី​៧​នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​មហាបវ​រធិប​តី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការបន្ត​ពង្រឹង និង​ជំរុញ​កិច្ច ដំណើរការ កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ឱ្យ​កាន់តែ​ស៊ីជម្រៅ ដើម្បី​ចូលរួម​អនុវត្ត​កម្មវិធី​នយោបាយ និង យុទ្ធសាស្ត្រ បញ្ច​កោណ​ដំណាក់កាល​ទី​១ សំដៅ​កសាង​មូលដ្ឋានគ្រឹះ ឆ្ពោះ​ទៅ​សម្រេចបាន​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៣០ ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ឆ្នាំ​២០៥០ ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​»​។​

​លោកជំទាវ​បណ្ឌិត​អភិបាលខេត្ត បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ ការរៀបចំ​វេទិការ​នេះ គឺ​ដើម្បី​ពិគ្រោះ យោបល់ រវាង រាជរដ្ឋាភិបាល ដែល​មាន​ក្រសួង ស្ថាប័ន​ថ្នាក់​ជាតិ រួម​គ្នា​វាយ​តម្លៃ អំពី​វឌ្ឍនភាព​បញ្ហា​ប្រឈម សំណូមពរ កំណត់ ដំ​ណោះ ស្រាយ​និង​ការដាក់ចេញ​នូវ​ការតម្រង់​ទិស​ផ្នែក​គោលនយោបាយ សម្រួច​ការអនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង វិសហ​ម​ជ្ឈ ការ ឱ្យ​កាន់តែ​ប្រសើរឡើង ដោយ​វេទិកា​នេះ​នឹង​ត្រូវ​រៀបចំ​ជា​ទៀងទាត់​រៀងរាល់ ៣​ឆ្នាំ​ម្តង ដោយ​ចាប់ផ្តើម អនុវត្ត ដំបូង​នា ឆ្នាំ​នេះ​ផង​ដែរ ហើយ​យ៉ាងណាមិញ ការធ្វើ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ មាន​គោលបំណង សំខាន់ ក្នុងការ ចូល រួម ថែ រក្សា​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ​នៅ​មូលដ្ឋាន បង្កើត​ឱ្យមាន​មូលដ្ឋាន​គ្រឹះ​ប្រជាធិបតេយ្យ អភិបាលកិច្ច មូលដ្ឋាន សំដៅ​លើកកម្ពស់​ការផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ដើម្បី​ឆ្លើយតប​តម្រូវការ ប្រជាពលរដ្ឋ​ចំ​គោលដៅ ក្នុង​ការចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​និរន្ត​ភាព​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់ គុណភាព ជីវិត​រស់នៅ ។​

​ជាមួយគ្នា​នោះ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ បាន​មានប្រសាសន៍​ស្នើសុំ​ឱ្យ​អង្គ​វេទិកា​ទាំងមូល មន្ទីរ​/​អង្គភាព​/ ស្ថាប័ន នានា ពិសេស​អង្គ​ក្រុមប្រឹក្សា​នីមួយៗ នៅ​ថ្នាក់ក្រោម​ជាតិ ដែល​សុទ្ធតែ​ពាក់ព័ន្ធ​ក្នុង​ការចូលរួម អនុវត្ត​កំណែទម្រង់ វិមជ្ឈការ និង​វិសហមជ្ឈការ សូម​ធ្វើ​យ៉ាងណា មិន​ត្រូវ​ស្ទាក់ស្ទើរ ឬ​ខ្លាច​ប៉ះពាល់ ក្នុង​ការលើកឡើង និង​លើកយក​មក​ឱ្យ អស់​នូវ​រាល់​បញ្ហា​ប្រឈម​ជាក់ស្តែង ក៏ដូចជា​សំណូមពរ​ផ្សេងៗ ដើម្បី​ដាក់ជូន​អង្គ​វេទិកា ក្នុង​ការដោះស្រាយ​ទាំងអស់គ្នា ដើម្បី​ឈាន​ទៅរក​ដំណោះស្រាយ​រួម​មួយ​ឱ្យបាន​សមស្រប និង​ជាក់លាក់​បំផុត​ផងដែរ​៕
ដោយ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.