ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

រដ្ឋ​បាល​ខេត្ត​ឧត្តរមានជ័យ រៀបចំ​វេទិការ​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៤ នៅ​ស្រុក​ត្រពាំង​ប្រាសាទ ដើម្បី​ដោះស្រាយ​កង្វល់ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ

រដ្ឋ​បាល​ខេត្ត​ឧត្តរមានជ័យ រៀបចំ​វេទិការ​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៤ នៅ​ស្រុក​ត្រពាំង​ប្រាសាទ ដើម្បី​ដោះស្រាយ​កង្វល់ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ឧត្តរមានជ័យ​)៖ នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៤ រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ បានរៀបចំ​វេទិការ​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៤ នៅ​ស្រុក​ត្រពាំង​ប្រាសាទ ក្រោម​វត្តមានលោក វណ្ណ កុសល សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម គង់ កន្នារិទ្ធ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម មាន ចាន់​យ៉ាដា អភិបាលខេត្ត​ឧត្តរមានជ័​យ ព្រមទាំង​មាន​ការចូលរួម​ពី​លោក លោកស្រី ជា​សមាជិ​ក្រុមប្រឹក្សាខេត្ត កងកម្លាំង​ទាំង​បី ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព ជុំវិញ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​នា​ឱកាស​នោះ​លោក វណ្ណ កុសល សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ឧត្តរមានជ័យ បាន​ថ្លែង​លើកឡើងថា វេទិការ​នាពេល​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​នូវ​សមិទ្ធផល​នានា ដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ កសាង​នា​ពេលកន្លងមក និង​ជម្រាបជូន​អំពី​តួនាទី​របស់​គណៈ​អភិបាលខេត្ត និង​តួនាទី​របស់​ក្រុមប្រឹក្សា​ខេត្ត ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ជ្រាប​។​

​បន្ថែម​ពី​នេះ​បាន​ផ្ដល់​ឱកាស​ជូន​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ បាន​បព្ចោញ​មតិ​របស់​ខ្លួន ដែល​ពាក់ព័ន្ធ​នឹង​ក្ដីកង្វល់ សំណូមពរ និង​តម្រូវការ​ជាក់ស្ដែង​ក្នុង​មូលដ្ឋាន ដើម្បី​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដោះស្រាយ និង​ឆ្លើយតប​រាល់​តម្រូវការ សំណូមពរ​ដែល​បានលើកឡើង​ចំ​គោលដៅ ទាន់ពេលវេលា ក្នុង​ការកែលំអរ​សហ​គ​មន៍​របស់​បងប្អូន​ឱ្យ​កាន់តែ​ល្អប្រសើរ ជា​ពិសេស​ពង្រឹង​ការចូល​រូ​ម​របស់​ប្រជាពលរដ្ឋ លើ​ការអភិវឌ្ឍន៍​តាម​មូលដ្ឋាន ដើម្បើ​ឆ្លើយតប​ទៅនឹង​គោលការណ៍​នៃ​ការអភិវឌ្ឍ​ន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ។​

​ដោយឡែក​ឯកឧត្តម គង់ កន្នារិទ្ធ អភិបាលរង​ខេត្ត​ឧត្តរមានជ័យ បាន​ជម្រាបជូន​អំពី​របាយការណ៍​សង្ខេប​របស់​រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ ស្តីពី ការអភិវឌ្ឍន៍​រីកចម្រើនរ លើ​គ្រប់​វិស័យ​ចាប់ តាំង​ពី​ទីប្រជុំជន ក្រុង ស្រុក រហូតដល់​ថ្នាក់​មូលដ្ឋាន ដែល​ទាំងនេះ​រួមមាន​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ វិស័យ​អប់រំ វិស័យ​កសិកម្ម វិស័យ​ទេសចរណ៍ និង​វិស័យ​ផ្សេងៗ ជាច្រើន​ទៀត ពិសេស​ការផ្តល់សេវា​សាធារណៈ និង​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ជាដើម​។​

​ឯកឧត្តម​អភិបាលរង​ខេត្ត​ឧត្តរមានជ័យ គង់ កន្នារិទ្ធ បាន​ថ្លែង​លើកឡើង​ទៀត​ថា​៖​វេទិការ​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នា​ថ្ងៃនេះ គឺជា​ការផ្តល់​ឱកាស​ជូន​ប្រជាពលរដ្ឋ បាន​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅវិញទៅមក រវាង​រដ្ឋបាល​ខេត្ត​ជាមួយ​រដ្ឋបាល​ស្រុក រដ្ឋបាល​ឃុំ និង​ប្រជាពលរដ្ឋ តំណាង​សង្គម​សុីវិល និង​វិស័យ​ឯកជន ក្រុមប្រឹក្សា​ប្រភេទ​ផ្សេងៗ​គ្នា ដើម្បី​ផ្លាស់ប្តូរ​នៅ​បទពិសោធន៍ និង​ផ្តល់​ប្រឹក្សា​អំពី​អាទិភាព​នៃ​ការអភិវឌ្ឍ​ខេត្ត ប្រកបដោយ​ចីរភាព និង​ប្រសិទ្ធិភាព​

​សូមបញ្ជាក់​ថា អង្គ​វេទិការ​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​ឧត្តរមានជ័យ​នាពេល​នេះ ក៏​មាន​ការចូលរួម​លើកឡើង អំពី​សំណូមពរ និង​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា​៖​បញ្ហអ​ត្ត​សញ្ញាណបណ្ណ បញ្ហា​កសិកម្ម​ពិសេស​ស្រូវ បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន និង​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត​។​

​អង្គ​វេទិការ​ផ្សព្វផ្សាយ បាន​ស្រាយ​បំភ្លឺ និង​សម្របសម្រួល ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នូវ​បញ្ហា និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​លើក​ឡើង​បាន​មួយចំនួន ហើយ មួយចំនួន​ទៀត​ដែល​នៅ​សេសសល់ និង​យក​ទៅ​ធ្វើ​ការប្រជុំ​ពិភាក្សា ដោះស្រាយ​នៅ​ពេល​ក្រោយ ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​មូលដ្ឋាន​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង ដោយ​មិន​ទុក​បញ្ហា និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ចោល​ឡើយ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.