ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ស្តីពី «​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​» ដើម្បី​ចូលរួម​សម្រេច​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០ នៅ​ថ្នាក់​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី​

វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ស្តីពី «​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​» ដើម្បី​ចូលរួម​សម្រេច​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០ នៅ​ថ្នាក់​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​មណ្ឌលគិរី ៖ ថ្ងៃ​ចន្ទ ១១ កើត ខែ​កត្តិក ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៤ លោក ជេ​ដ្ឋ គីម​ជុង អនុប្រធាន​អង្គភាព​ត្រួតពិនិត្យ វាយតម្លៃ និង​ព័ត៌មាន តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា ប្រធាន​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប​. បាន​ចូលរួម អង្កេត​ដំណើរការ​រៀបចំ​វេទិកា​ថ្នាក់​ខេត្ត​ស្តីពី «​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​» ដើម្បី​ចូលរួម​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ រៀបចំ​ដោយ​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី ក្រោម​អធិបតីភាព​របស់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង ឯកឧត្តម ថង សាវុន អភិបាល នៃ​គណ​:​អភិបាលខេត្ត និង​មាន​ការអញ្ជើញ​ជា​គណៈអធិបតី​ពី​សំណាក់ ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង ឯកឧត្តម លោកជំទាវ លោក លោកស្រី អភិបាលរង នៃ​គណៈ​អភិបាលខេត្ត នាយក នាយករង​រដ្ឋបាល នាយក នាយករង​ទីចាត់ការ ប្រធាន អនុប្រធាន ប្រធានការិយាល័យ មន្ត្រីរាជការ​ចំណុះ​រដ្ឋបាលខេត្ត ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត ស្នងការ​នគរបាល កងរាជអាវុធហត្ថ​ខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀន ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ តំណាង​អង្គការ​សង្គម​ស៊ីវិល តំណាង​សមាគម​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ ដែល​មាន​សមាស ភាព​សរុប​ចំនួន ២២១​នាក់​/​ស្រី ៣៤​នាក់​។

​វេទិកា​ថ្នាក់​ខេត្ត​នេះ​មាន​គោលបំណង ពិភាក្សា ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល​ជាមួយ​នឹង រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​រួមគ្នា​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​វាយតម្លៃ អំពី​វឌ្ឍនភាព សមិទ្ឋផល បញ្ហា​ប្រឈម ប្ញ​សំណើ​សំណូមពរ​របស់​រដ្ឋបាល​ថ្នាក់ ក្រោម​ជាតិ ដើម្បី​កំណត់​វិធី​ដំណោះស្រាយ និង​ការដាក់ចេញ​នូវ​ការតម្រង់ទិស​ផ្នែក​គោលនយោបាយ​សម្រាប់​សម្រួច​ការអនុវត្ត​កម្មវិធី «​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​»​។

​ក្នុង​វេទិកា​ថ្នាក់​ខេត្ត​នាពេល​នេះ​បាន​ផ្តោត​លើ​ប្រធានបទ​សំខាន់ៗ មាន​ដូចខាងក្រោម ៖
១)-​រចនា​សម្ព័ន្ឋ ប្រព័ន្ធគ្រប់គ្រង និង​នីតិវិធី​ការងារ​របស់​រដ្ឋបាល​ខេត្ត ក្រុង ស្រុក និង​រដ្ឋបាល​ឃុំ សង្កាត់
២)-​មុខងារ​ជា​អាណត្តិ និង​មុខងារ​ដែល​បាន​ផ្ទេរ​របស់ រដ្ឋបាលខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់
៣)-​ធនធានមនុស្ស​នៅ​រដ្ឋបាល​ខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់
៤)-​ធនធាន​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង ទ្រព្យសម្បត្តិ​រដ្ឋ​របស់​រដ្ឋបាលខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់
៥)-​ទំនាក់ទំនង​ការងារ និង​ខ្សែ​គណនេយ្យភាព​រវាង​ថ្នាក់ក្រោម​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ព្រមទាំង​ការប្រាស្រ័យ​ទា់ទ​ង និង​គណនេយ្យភាពរ​វា​ង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ជាមួយ​ប្រជាពលរដ្ឋ និង
៦)-​ការផ្តល់សេវា​សាធារណៈ និង​ការអភិវឌ្ឍ មូលដ្ឋាន​របស់​រដ្ឋបាល​ខេត្ត ក្រុង ស្រុក និង​រដ្ឋបាល​ឃុំ សង្កាត់ ការគាំទ្រ ការតាមដាន ត្រួតពិនិត្យ និង​ការវាយតម្លៃ និង​ការធ្វើ​អធិការកិច្ច ។

​តាមរយៈ​ការបង្ហាញ​របាយការណ៍​វ​ឌ្ឍ​ភាព បទ​អន្តរាគមន៍​របស់​រដ្ឋ​បាល​ខេត្ត បទ​អន្តរាគមន៍​មន្ទីរ​ពាក់ព័ន្ធ បទ​អន្តរាគមន៍​រដ្ឋបាល​ក្រុង ស្រុក រដ្ឋបាល​ឃុំ សង្កាត់ និង​អង្គការ​សង្គម​ស៊ីវិល​។

​អង្គ​វេទិកា​ថ្នាក់​ខេត្ត​បាន​លើកឡើង​នូវ​បញ្ហា​ប្រឈម ប្ញ​សំណើ សំណូមពរ ដែល​ពាក់ព័ន្ឋ​នឹង​ប្រធានបទ ដែល​បាន​កំណត់ រដ្ឋបាលខេត្ត រដ្ឋបាល​ក្រុង រដ្ឋបាល​ស្រុក និង​រដ្ឋបាល​ឃុំ សង្កាត់ បានធ្វើការ​ដំណោះស្រាយ និង​ស្នើសុំ​អន្តរាគមន៍ ដូចខាងក្រោម​៖ ក​-)​រដ្ឋបាល​ឃុំ សង្កាត់​ទាំងអស់​បាន​លើកឡើង​នូវ បញ្ហា​ប្រឈម ឬ​សំណើ​សំណូមពរ ពាក់ព័ន្ធ​នឹង​ប្រធានបទ​នឹង​បាន ដោះស្រាយ​រួចរាល់​សរុប​ចំនួន ១០៥​ក្នុងនោះ​ត្រូវ​បាន​ដោះស្រាយ​ដោយ​រដ្ឋបាល​ឃុំ សង្កាត់​ចំនួន ៤៣ និង​ត្រូវ បាន​ដោះស្រាយ​ដោយ​រដ្ឋបាល​ក្រុង ស្រុក ចំនួន ៣៥ ។

​បញ្ហា​ប្រឈម សំណើ​សំណូមពរ របស់​រដ្ឋបាល​ឃុំ សង្កាត់ ដែល​បាន​ស្នើសុំ​ដោះស្រាយ​បន្ត​មក​រដ្ឋបាលខេត្ត មាន​ចំនួន ២៧
​ខ​-)​រដ្ឋបាល​ក្រុង ស្រុក បាន​លើកឡើង​នូវ​បញ្ហា​ប្រឈម ឬ​សំណើ​សំណូមពរ ពាក់ព័ន្ធ​នឹង​ប្រធានបទ​ដែល​បានកំណត់ សរុប​ចំនួន ៥៩ បាន​ដោះស្រាយ​ដោយ​រដ្ឋបាល​ក្រុង ស្រុក​ចំនួន ៣៤ និង​បាន​ស្នើ​មក​រដ្ឋបាលខេត្ត ដើម្បី​ដោះស្រាយ​បន្ត​ចំនួន ២៥​។​
​គ​-)​បញ្ហា​ប្រឈម សំណើ​សំណូមពរ​ជា​គន្លឹះ​របស់​រដ្ឋបាល​ខេត្ត​ពាក់ព័ន្ធ​នឹង​ប្រធានបទ​មាន​ចំនួន ៤១​។ សរុប​បញ្ហា​ប្រឈម ទាំងអស់​ចំនួន ៩៣​។​

​សូម​បញ្ជាក់​ផង​ដែល​ថា ការរៀបចំ​វេទិកា​នៅ​ថ្នាក់​ខេត្ត​នេះ​មាន​រយៈពេល ២​ថ្ងៃ ហើយ​ត្រូវ​ធ្វើឡើង​ជា​រៀងរាល់​៣​ឆ្នាំ​ម្តង (​គិត​ចាប់ពី​ឆ្នាំ ២០២១- ២០២៣) ដោយ​ចាប់ផ្តើម​អនុវត្ត​លើកដំបូង​នៅ​ឆ្នាំ​២០២៤ នេះ​តទៅ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.