ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

ស្រវឹងស្រាឈ្លោះជេរគ្នាជាមួយប្តី ភ័យខ្លាចប្តីវ៉ៃ រត់ចុះពីលើផ្ទះជាន់ខុសកាំជណ្ដើរបុកកន្ទុយគោយន្ត (ស្លាប់)

ស្រវឹងស្រាឈ្លោះជេរគ្នាជាមួយប្តី ភ័យខ្លាចប្តីវ៉ៃ រត់ចុះពីលើផ្ទះជាន់ខុសកាំជណ្ដើរបុកកន្ទុយគោយន្ត (ស្លាប់)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្រវឹងស្រាឈ្លោះជេរគ្នាជាមួយប្តី ភ័យខ្លាចប្តីវ៉ៃ រត់ចុះពីលើផ្ទះជាន់ខុសកាំជណ្ដើរបុកកន្ទុយគោយន្ត (ស្លាប់)
ខេត្តបាត់ដំបង÷ស្រុកសំពៅលូននៅចំណុចក្រុមទី០៥ ភូមិបឹងក្ទម្ព ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ វេម៉ោងប្រហែល ០០ និង ១០ នាទី មានករណីអំពើហិង្សានៅក្នុងគ្រួសារ បង្កឡើងដោយជនសង្ស័យជាប្តីឈ្មោះ អ៊ូច ជ្រឿន ភេទប្រុស អាយុ ៤៩ ឆ្នាំ មានទីលំនៅភូមិបឹងក្ទម្ព ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង បានស្រវឹងស្រាឈ្លោះជេរគ្នាជាមួយប្រពន្ធឈ្មោះ ឌឿក រី ភេទស្រី អាយុ ៥១ ឆ្នាំ ដោយប្រពន្ធក៏ស្រវឹងស្រាដែរ ហើយប្រើឲ្យប្តីកោសខ្យល់ឲ្យ តែដោយប្តីស្រវឹងស្រាដែរមិនបានកោស ប្រពន្ធក៏ឈ្លោះជេរប្តី ហើយប្តីក៏បានចាប់ប្របួចសក់បំរ៉ុងវាយ ក៏ត្រូវក្មួយឈ្មោះ សុខ ឌី ភេទប្រុស អាយុ ៤២ ឆ្នាំ ឡើងទៅលើផ្ទះឃាត់ ចាប់បំបែកចេញ ក្រោយពេលចាប់បំបែកចេញហើយ ប្រពន្ធដោយខ្លាចប្តីវាយ ក៏បានរត់ចុះពីលើផ្ទះ ជាន់ខុសកាំជណ្តើរក៏បណ្តាលឲ្យធ្លាក់ពីលើផ្ទះរមៀលធ្លាក់មកលើដី ដែលមានកំពស់ ១,៣០ ម៉ែត្រ និងបន្តរត់ទៅបុកឈើរនឹងកន្ទុយគោយន្តដែលទុក្ខនៅមុខផ្ទះ បណ្តាលឲ្យរងរបួសសន្លប់លែងដឹងខ្លួន រហូតដល់ម៉ោងប្រហែល ០១ ជាង ថ្ងៃដដែល ជនរងគ្រោះជាប្រពន្ធក៏បានដាច់ខ្យល់ស្លាប់តែម្តង។ បន្ទាប់ពីទទួលពត៌មានពីប្រជាពលរដ្ឋ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨ និង ៣០ នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននរគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិរីមានជ័យ បានចុះទៅដល់ទីកន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យជាប្តីឈ្មោះ អ៊ូច ជ្រឿន ភេទប្រុស អាយុ ៤៩ ឆ្នាំ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន កសាងសំណរឿងចាត់ការតាមនីតិវិធីច្បាប់។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.