ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារ ចុះដោះស្រាយបញ្ហាការកកស្ទះសម្រាមនៅផ្សារត្រី និងផ្សារប៉ោយប៉ែតថ្មី(ហៅផ្សារអគ្គ:)

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារ ចុះដោះស្រាយបញ្ហាការកកស្ទះសម្រាមនៅផ្សារត្រី និងផ្សារប៉ោយប៉ែតថ្មី(ហៅផ្សារអគ្គ:)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារ ចុះដោះស្រាយបញ្ហាការកកស្ទះសម្រាមនៅផ្សារត្រី និងផ្សារប៉ោយប៉ែតថ្មី(ហៅផ្សារអគ្គ:)

បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារក្រុងប៉ោយប៉ែតនឹងលោកចៅសង្កាត់ប៉ោយប៉ែត ភូមិ និងតំណាងក្រុមហ៊ុនដោះសេវាអនាម័យ ស៊ិនទ្រីក្រុងប៉ោយប៉ែត អ្នកពាក់ព័ន្ធតំណាងម្ចាស់ផ្សារត្រី ផ្សារ​ប៉ោយប៉ែតថ្មី ចុះដោះស្រាយបញ្ហាការកកស្ទះសម្រាមនៅផ្សារត្រី និងផ្សារប៉ោយប៉ែតថ្មី(អគ្គ:) ដែលបណ្តាលមកពីកំណើនការប្រមូលផ្តុំកាកសំណល់សល់ពីការលក់ដូររបស់បងប្អូនអាជីវករនៅក្នុងផ្សារ និងជុំវិញផ្សារ និងកត្តាប្រមូលកាកសំណល់ទាន់ពេលវេលារបស់ក្រុមហ៊ុន។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានដោះស្រាយ និងវិធានការបន្ទាន់ បានឱ្យក្រុមហ៊ុនសេវាអនាម័យស៊ិនទ្រីក្រុងប៉ោយប៉ែតប្រមូលធ្វើការប្រមូលសំរាមទាំងនោះចេញទាំងអស់ និងធ្វើការលាងសម្អាតឱ្យបានស្អាត រួមទាំងបានណែនាំទៅតំណាងម្ចាស់ផ្សារត្រី និង​ផ្សារ​ប៉ោយប៉ែតរកទីតាំងទុកដាក់សម្រាមបណ្តោះអាសន្នដោយដាក់ទូកុងទឺន័រមួយឬពីរឱ្យបងប្អូនអាជីវករវិចខ្ចប់កាកសំណល់សល់ពីការលក់ដូរយកមកដាក់ និងតម្រូវឱ្យក្រុមហ៊ុនត្រូវមកដឹកជញ្ចូនចេញពីទីតាំងជារៀងរាល់ថ្ងៃដោយមិនឱ្យខកខានឡើយ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាវិចខ្ចប់ទុកដាក់កាកសំណល់សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមភ្ជាប់សេវាអនាម័យដើម្បីឱ្យក្រុមហ៊ុនស៊ិនទ្រីមានវិធានធ្វើការប្រមូលសំរាមបានទាន់ពេលវេលានៅទូទាំងក្រុងប៉ោយប៉ែត ទីក្រុងស្អាតផ្តើមចេញពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋអ្នកលក់ដូងទាំងអស់គ្នា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.