ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

ក្រសួងកសិកម្មដឹកនាំបង្ក្រាប បទល្មើស​ជលផល ក្នុងភូមិសាស្រ្តក្រុងសៀមរាប

ក្រសួងកសិកម្មដឹកនាំបង្ក្រាប បទល្មើស​ជលផល ក្នុងភូមិសាស្រ្តក្រុងសៀមរាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រសួងកសិកម្មដឹកនាំបង្ក្រាប បទល្មើស​ជលផល ក្នុងភូមិសាស្រ្តក្រុងសៀមរាប

ខេត្តសៀមរាប៖អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើស​ជលផល ក្នុងភូមិសាស្រ្តក្រុងសៀមរាប។

ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ដោយ​ចូល​រួមក្នុងប្រតិបត្តិការនេះរួមមាន លោក សោម សុវណ្ណ នាយរងអធិការដ្ឋានរដ្ឋបាលជលផល​ខាងជើងបឹងទន្លេសាប លោក ហៃ យុង អភិបាលរងក្រុងសៀមរាប លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប មន្រ្តីបរិស្ថានប្រចាំ​ស្នាក់ការ​​ចុងឃ្នៀស តំណាងមន្ទីរបរិស្ថានខេត្តសៀមរាប និង​កំលាំង​សហគមន៍​នេសាទចុងឃ្នៀស។

ជាលទ្ធផលនៃការបង្រ្កាប បានចំនួន ២ករណី ក្នុងនោះ ករណីទី១ បានរុះរើ និងបំផ្លាញ​ចោលនៅនឹងកន្លែងនូវឧបករណ៍នេសាទរបាំងសាច់អួនក្រឡាតូចជាង៣សង់ទីម៉ែត្រ ចំនួន១១ របាំង សាច់អួន​ប្រវែង១ ៦០០ម៉ែត្រ ក្បាលលបចំនួន ១១គ្រឿង បង្គោល​ចំរឹងចំនួន ៧០០ដើម និងករណីទី២ បានរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទស្បៃមុងចំនួន​ ៦របាំង លូស្បៃមុង​ចំនួន ៦គ្រឿង សាច់ស្បៃមុងប្រវែង ៤០០ម៉ែត្រ ចំរឹងចំនួន ១៥០ដើម និងបានចាក់លែងកូនត្រី​ចម្រុះ​ចំនួន៣០គីឡូក្រាម៕SRP

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.