ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

មណ្ឌលសុខភាពឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្រោមជំនួយឧបត្ថម្ភរបស់ប្រជាជនជប៉ុន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

មណ្ឌលសុខភាពឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្រោមជំនួយឧបត្ថម្ភរបស់ប្រជាជនជប៉ុន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ឆ្នាំង)៖ អគារសម្រាកមុនពេលសម្រាល, ពេលសម្រាល និងក្រោយសម្រាល មួយខ្នងស្ថិតក្នុងភូមិក្នុងឃុំស្វាយរំពារ ស្រុកកំពង់លែង ដែលជាអំណោយរបស់ប្រជាជនជប៉ុន តាមរយៈអង្គការ NPO AOZORA របស់ជប៉ុន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង តំណាងអង្គការ NPOAOZORA និងប្រជាជនជប៉ុន ដែលជាសប្បុរសជនក្នុងការរួមចំណែក កសាងអគារសម្រាលមួយខ្នងនេះ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នៅអគារសម្រាលមួយខ្នងខាងលើនេះ ធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរឃុំ-ស្រុក មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ បុគ្គលិកសុខាភិបាល និងប្រជាពលរដ្ឋជាច្រើនរូប។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្ត និងក្នុងនាមប្រជាជននៅក្នុងឃុំស្វាយរំពារ ស្រុកកំពង់លែងទាំងមូល បានសម្ដែងក្តីសោមនស្សរីករាយប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ ក្នុងការចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសមទ្ធិផលថ្មីជាអគារសម្រាក មុនពេលសម្រាល ពេលសម្រាល និងក្រោយសម្រាល ដែលជាអំណោយដល់សប្បុរសរបស់ប្រជាជនជប៉ុន តាមរយៈអង្គការ NPO AOZORA។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា អំណោយដ៏សប្បុរសរបស់ប្រជាជនជប៉ុន តាមរយៈអង្គការខាងលើនេះ គឺធ្វើការសាងសង់ដោយចំណាយទឹកប្រាក់អស់១២,៧០៩ដុល្លារ ក្នុងនោះក៏មានផ្ដល់ជូននូវសម្ភារៈមួយចំនួនសម្រាប់ប្រើប្រាស់នៅក្នុងអាគារសម្រាលមួយ។ មណ្ឌលសុខភាពនៅក្នុងឃុំស្វាយរំពារនេះ មានបុគ្គលិកសរុបចំនួន៩នាក់ ស្រី៦នាក់ ឆ្មប៣នាក់ គិលានុបដ្ឋាកបឋម៦នាក់ មណ្ឌលសុខភាពនេះផងដែរទទួលស្ត្រីសម្រាលកូនជាមធ្យមពី២០ ទៅ២៥នាក់ក្នុងមួយខែៗ។

លោកបន្ដថា ចំពោះសេវាថែទាំសុខភាពមាតា និងទារកមានសារៈសំខាន់ណាស់ ប្រជាជននិងទទួលបានសេវាថែទាំសុខភាព ដែលមានគុណភាពខ្ពស់មានសុវត្ថិភាព និងមានបរិស្ថានការងារល្អជួយពង្រីកកន្លែង ដើម្បីផ្ដល់សេវាប្រកបដោយអនាម័យល្អ ការថែទាំផ្ទៃពោះមុនសម្រាលថែទាំការសម្រាល គឺជាការអន្តរាគមន៍ជាសារវ័នដើម្បីលើកកម្ពស់សុខភាពមាតា និងទារក និងកាត់បន្ថយអត្រាមរណភាពមាតា និងទារក។

ទន្ទឹមនឹងនេះស្ត្រីទាំងអស់គួរត្រូវចូលរួមថែទាំផ្ទៃពោះឲ្យបានច្រើនដង ចាប់ពីពេលបាត់រដូវភ្លាម នៅប្រទេសកម្ពុជាយើងជាគោលការណ៍បានណែនាំឲ្យស្ត្រីមានផ្ទៃពោះត្រូវថែ ទាំពិនិត្យផ្ទៃពោះមុនពេលសម្រាលយ៉ាងហោចណាស់៤ដង ក្នុងពេលដែលមានផ្ទៃពោះ ស្ត្រីគួរស្វែងរកការសម្រាលកូនដោយធ្មបជំនាញនៅមណ្ឌលសុខភាព៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.