ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជេីញបើកវគ្គហ្វឹកហ្វឺនសណ្ដាប់ធ្នាប់ជួរទ័ពដល់សិក្ខាកាមកងរាជអាវុធហត្ថជ្រើសរើសថ្មី

ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជេីញបើកវគ្គហ្វឹកហ្វឺនសណ្ដាប់ធ្នាប់ជួរទ័ពដល់សិក្ខាកាមកងរាជអាវុធហត្ថជ្រើសរើសថ្មី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជេីញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនសណ្ដាប់ធ្នាប់ជួរទ័ពដល់សិក្ខាកាមយោធិននៃកងរាជអាវុធហត្ថជ្រើសរើសថ្មី។

ពិធីនេះមានការអញ្ជេីញចូលរួមពីលោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានក្រុង-ស្រុក និងសិក្ខាកាមកងរាជអាវុធហត្ថជ្រើសរើសថ្មីចំនួន ៤១នាក់ ប្រារព្ធធ្វេីឡើងនៅសាលប្រជុំធំ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី ក៏បានធ្វើការណែនាំដល់សិក្ខាកាមកងរាជអាវុធហត្ថទេីបជ្រើសរើសថ្មី ត្រូវដាក់ចិត្ត ដាក់កាយ ដោយស្មារតីទទួលខុសត្រូវ និងគោរពតាមបទបញ្ជា បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ដើម្បីក្លាយជាអាវុធហត្ថគំរូ ដែលមានវិន័យ និងក្រមសីលធម៌ និងយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ ដើម្បីធ្វើឱ្យកាយសម្បទាមាំមួន រហ័សរហួន ឆន្ទៈមោះមុត មានស្មាតីសាមគ្គីភាព វិន័យម៉ឺងម៉ាត់ ស្មោះត្រង់ជានិច្ចចំពោះជាតិ មាតុភូមិ និងរាជរដ្ឋាភិបាល និងធ្វើឱ្យផ្លាស់ប្ដូរពីជីវភាពស៊ីវិល ទៅជាជីវភាពកងឯកភាព ក្រោមការគ្រប់គ្រងតាមបទបញ្ញត្តិ និងវិន័យយោធា ព្រមទាំងក្រេបយកចំណេះដឹងពីយោធាចារ្យដែលបានបង្ហាត់បង្រៀន ដើម្បីយកមកបម្រើក្នុងអង្គភាពផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.