ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ បច្ចុប្បន្នមានកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ១,២០០ក្បាលហើយ កំពុងស្ថិតក្នុងដៃអ្នកសារព័ត៌មាន, ខណៈក្រសួងបន្តទទួលសំណើសុំកូនសៀវភៅនេះចំនួន ៨,២០០ក្បាល

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ បច្ចុប្បន្នមានកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ១,២០០ក្បាលហើយ កំពុងស្ថិតក្នុងដៃអ្នកសារព័ត៌មាន, ខណៈក្រសួងបន្តទទួលសំណើសុំកូនសៀវភៅនេះចំនួន ៨,២០០ក្បាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ចាប់តាំងពីថ្ងៃចេញសេចក្តីជូនដំណឹងជាសាធារណកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ អំពីការចែកជូនកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានមក ក្រសួងព័ត៌មាន បានបន្តទទួលសំណើសុំកូនសៀវភៅនេះជាច្រើន និងជាបន្តបន្ទាប់ ពីអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកធ្វើការងារក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ខណៈមកទល់ពេលនេះការស្នើសុំមានចំនួន ៨,២០០ក្បាលហើយ។

លោក ទេព អស្នារិទ្ធ បានឱ្យដឹងថា៖ «បច្ចុប្បន្ន មានកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានសរុបចំនួន១,២០០ក្បាលហើយ ដែលកំពុងស្ថិតក្នុងដៃអ្នកប្រកបអាជីពសារព័ត៌មាន និងត្រូវបានអ្នកសារព័ត៌មានដាក់តាមខ្លួនជាប្រចាំ ខណៈអ្នកសារព័ត៌មានផ្សេងទៀតបានប្រើប្រាស់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានក្នុងទម្រង់អេឡិចត្រូនិក»។

ត្រង់ចំណុចនេះ ត្រូវបានអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា ទាំងនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីឆន្ទៈ នៃការគោរពតួនាទីនិងករណីយកិច្ចក្នុងអាជីពសារព័ត៌មាន និងការគាំទ្រយ៉ាងពេញលេញដល់ការអនុវត្តនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានពីសំណាក់តួអង្គក្នុងវិស័យព័ត៌មាននិងសោតទស្សន៍។

លោកបានគូសបញ្ជាក់ថា ការអនុវត្តយ៉ាងពេញលេញនេះគឺដោយសារតែអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកធ្វើការងារក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ បានយល់យ៉ាងច្បាស់អំពីអត្ថប្រយោជន៍នៃធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងអំពីសារៈសំខាន់នៃការប្រតិបត្តិធម្មនុញ្ញវិជ្ជាជីវៈនេះក្នុងការប្រកបការងារប្រចាំថ្ងៃរបស់ពួកគេ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពការងារ គុណតម្លៃវិជ្ជាជីវៈ និងធានាប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវ។

សូមរំលឹកជូនជាថ្មីថា អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកធ្វើការងារក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ទាំងអស់ អាចស្នើសុំកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដោយគ្រាន់តែបំពេញព័ត៌មានក្នុងទម្រង់ស្នើសុំអនឡាញ។ សម្រាប់ការស្នើសុំទាំងអស់ ក្រសួងព័ត៌មាននឹងរៀបចំការប្រគល់ជូនក្នុងពេលឆាប់ៗនេះ។ ដូច្នេះដើម្បីទទួលបានកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន សូមចូលទៅកាន់ទម្រង់ស្នើសុំអនឡាញតាមរយៈ QR Code ដែលអាចរកឃើញនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន និងតាមរយៈការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរដ្ឋនិងឯកជន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.