ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ៖ គាំទ្រ«កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA ដោយហេតុ«៣មិន»

អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ៖ គាំទ្រ«កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA ដោយហេតុ«៣មិន»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ៖ គាំទ្រ«កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA ដោយហេតុ«៣មិន»

ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានលើកឡើងថា ៖ សមត្ថកិច្ច និងអាជ្ញាធរដែនដីចំណុះក្រសួងមហាផ្ទៃ គាំទ្រដាច់ខាត DYA និងចាត់វិធានការជំនាញ តាមនីតិវិធី និងច្បាប់ លើក្រុមឧក្រិដ្ឋជននយោបាយណា ដែលបានកំពុងរុញសភាពការណ៍នេះ ទៅជាចលនាបដិវត្តន៍ពណ៌ នាំឱ្យវឹកវរសង្គម ប៉ះពាល់សន្តិសុខ និងជីវភាពប្រជាពលរដ្ឋ។ ហេតុ៣យ៉ាង ដែលសមត្ថកិច្ច និងអាជ្ញាធរដែនដីត្រៀមខ្លួនជាស្រេចក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបក្រុមឱកាសនិយមនោះរួមមាន៖

ទី១.«មិន»មែនជាការធ្វើឱ្យបាត់បង់ទឹកដីទៅបរទេសណាមួយ ដូចការចោទប្រកាន់ឡើយ។
ទី២.«មិន»មែនជាការអភិវឌ្ឍរួមគ្នា ឬចូលហ៊ុនជាមួយគ្នា ដូចការមួលបង្កាច់នោះឡើយ។
ទី៣.«មិន»មែនក្លាយជាតំបន់ស្វយ័ត ឬប្រទេសថ្មីមួយឡើយ គឺដីខ្មែរគ្រប់គ្រងដោយខ្មែរ។

ការយកប្រធានបទនេះ ធ្វើជាលេសរុញស្ថានការណ៍ឱ្យក្លាយជា«បដិវត្តន៍ពណ៌»ពុំមែនជាសេរីភាពបញ្ចេញមតិ ឬអំពើដែលច្បាប់ការពារនោះទេ។ ផ្ទុយទៅវិញជាបទល្មើសព្រហ្មទណ្ឌ មានធាតុផ្សំបទល្មើសគ្រប់គ្រាន់ក្នុងការអនុវត្តច្បាប់ជាដាច់ខាតពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដី។

ក្នុងនាមក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ទទូចឱ្យឈប់ជាបន្ទាប់នូវសកម្មភាពតាមបណ្ដាញសង្គម និងគ្រប់មធ្យោបាយ និងសូមបងប្អូនទាំងឡាយមេត្តាដកខ្លួនឱ្យផុតពីផែនការខុសតម្រានេះ។ ម្ដងទៀត! ក្រសួងមហាផ្ទៃ បានកំណត់មុខសញ្ញាល្មើសក្នុងសមត្ថកិច្ចយ៉ាងណែនក្នុងដៃ ដោយប្ដេជ្ញាការពារសន្តិសុខប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលស្របច្បាប់ឱ្យខាងតែបាន តាមគ្រប់យន្តការច្បាប់ជាទម្រង់វិធានការសរុប កម្លាំងសរុប និងមធ្យោបាយសរុប៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.