ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធគាំទ្រ អាវុធការពារអាកាស និងបើកវគ្គហ្វឹកហ្វឺនពង្រឹង វរសេនាតូចថ្មើរជើងលេខ៥២១ កងពលតូចថ្មើរជើងលេខ៥២

មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធគាំទ្រ អាវុធការពារអាកាស និងបើកវគ្គហ្វឹកហ្វឺនពង្រឹង វរសេនាតូចថ្មើរជើងលេខ៥២១ កងពលតូចថ្មើរជើងលេខ៥២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធគាំទ្រ អាវុធការពារអាកាស និងបើកវគ្គហ្វឹកហ្វឺនពង្រឹង វរសេនាតូចថ្មើរជើងលេខ៥២១ កងពលតូចថ្មើរជើងលេខ៥២ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥២។

លទ្ធផលបញ្ចប់បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធគាំទ្រ អាវុធការពារអាកាស :
-និទ្ទេសល្អ ចំនួន ២៨នាក់ = ៣៥%
– និទ្ទេសបង្គួរ ចំនួន ៤០នាក់ = ៥០%
– និទ្ទេសមធ្យម ចំនួន ១២នាក់ = ១៥%

និងបើកវគ្គហ្វឹកហ្វឺនពង្រឹង វរសេនាតូចថ្មើរជើងលេខ៥២១ មានសិក្ខាកាម ចំនួន ៨០នាក់ សិក្សារយៈពេល ៤៥ថ្ងៃ។

 ឯកឧត្តម ឧត្តមសេនីយ៍ឯក បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលថ្មី ដែលកំពុងវិវឌ្ឍន៍ទៅមុខផ្អែកលើកម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិរបស់រាជរដ្ឋាភិបាលដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណ គឺការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថល ដែលក្នុងនោះរាជរដ្ឋាភិបាលបន្តផ្ដោតលើកិច្ចការអាទិភាពចំនួន៥ គឺ ១.ការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល ២.ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល, ធុរកិច្ចឌីជីថល, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនិងប្រព័ន្ធនវានុវត្ដន៍ឌីជីថល ៣.ការកសាង និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ៤.ការកសាងភាពជឿទុកចិត្ដលើប្រព័ន្ធឌីជីថល ៥.ការអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីដឹកនាំប្រទេសទៅកាន់វឌ្ឍនភាពសង្គម សមស្របនាសម័យបច្ចេកវិទ្យារីកចម្រើន នាពេលអនាគត។

ឯកឧត្ដម ឧត្តមសេនីយ៍ឯក បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ពេលវិលទៅអង្គភាពខ្លួនវិញ ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សារៀនសូត្រទៅប្រើប្រាស់ឲ្យចំគោលដៅ និងមានប្រសិទ្ធភាព ត្រូវស្មោះត្រង់ដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ ឈរលើមនសិការស្នេហាជាតិ គោរពឲ្យបានម៉ឺងម៉ាត់រាល់តួនាទី និងភារកិច្ចរបស់កងទ័ព និងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក និងយោធភូមិភាគទី៥ ដើម្បីពង្រឹងប្រៀបការពារជាតិ អធិបតេយ្យបូរណភាពទឹកដី រក្សាឱ្យបានសុខសន្តិភាពនិងការអភិវឌ្ឍន៏ ត្រូវបន្តយកចិត្តទុកដាក់សិក្សារៀនសូត្រ ការងារអប់រំចិត្តសាស្ត្រ បទវិន័យ លក្ខន្តិកៈ នៃកងយោពលខេមរភូមិន្ទ បទដ្ឋានគតិយុត្តិផ្សេងៗដែលជាច្បាប់របស់រដ្ឋ ខិតខំបន្តស្រាវជ្រាវ ឯកសារថ្មីៗបន្ថែមទៀត បន្តរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងល្អជានិច្ច។ ត្រូវបន្តពង្រឹងជំហរស្មោះត្រង់ដាច់ខាតការពារ ជាតិ សាសនា ព្រះមហាក្សត្រ បន្តចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល បន្តខិតខំកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ បន្តអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ខានកងទ័ពជើងគោក ដែលបានប្រគល់ជូន។

ឯកឧត្ដម ឯក សំអូន បានក្រើនរំលឹកដល់នាយទាហាន និងពលទាហានទាំងអស់ ក្នុងកងពលតូចថ្មើរជើងលេខ៥២ សូមចៀសឆ្ងាយឱ្យផុតពីគ្រឿងញៀន ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងស្មារតី បង្កជាបញ្ហាអស្ថេរភាពនៅក្នុងសង្គមជាតិ។

ចុងបញ្ចប់កម្មវិធី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានអញ្ជើញប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និងឧបត្ថតម្ភថវិកាដល់វគ្គហ្វឹកហ្វឺន ចំនួន ២.០០០.០០០រៀល និងបានប្រកាសបិទវគ្គហ្វឹកហ្វឺនចាប់ពីពេលនេះតទៅ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.