លោក គួច ចំរើន ដឹកនាំមន្ត្រី យុវជន និងប្រជាពលរដ្ឋជិត១ម៉ឺននាក់ ចូលរូមទស្សនាការ ប្រកួតក្បាច់គុណខ្មែរ និងការសំដែងប្រគុំតន្រ្តីខ្នាតយក្ស របស់ក្រុមហ៊ុនកាឡាក់ណាស៊ីវ៉ាត្រា និងអុជកាំជ្រួច នៅសួនច្បារច្រមុះជ្រូកមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ
(កណ្តាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានដឹកនាំគណៈអភិបាល ថ្នាក់ដឹកនាំ អង្គភាពមន្ទីរជុំវិញខេត្ត យុវជន បងប្អូនប្រជាពលរដ្ឋ ជិត១ម៉ឺននាក់ ចូលរួមទស្សនាការសំដែង កម្មវិធីប្រកួតប្រដាល់គុនខ្មែរ ព្រមទាំងមានការចូលរួម និងសំដែងយុទ្ធគុនខម ល្បុក្កតោ ពិសេសការ ប្រគុំតន្រ្តីរបស់ក្រុមហ៊ុនកាឡាក់ស៊ីណាវ៉ាត្រា។
កម្មពិធីនេះមានការចូលរួមសំដែងពីតារាចម្រៀងល្បីៗនៅកម្ពុជា ព្រមទាំងអុជកាំជ្រួច អបអរសាទរ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។ កម្មវិធីនេះបានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី៥ ខែសីហានេះ នៅទីតាំងសួនច្បារច្រមុះជ្រូកមាត់ទន្លេបាសាក់ ក្រុងតាខ្មៅចាប់ពីម៉ោង១៤៖០០នាទីតទៅ។
ដើម្បីញាំងកម្មវិធីនេះឲ្យមានភាពសប្បាយរីករាយ និងកាន់តែមានភាពអធិកអធម អាជ្ញាធរ ក៏មានការអុជកាំជ្រួចនៅវេលាម៉ោង១៩៖០០នាទីយប់ទៀតផង៕


















